
រុក្ខជាតិទាំងឡាយដុះលម្អបរិស្ថាន
និង
ជាផលប្រយោជន៍របស់ប្រជាជននិងជីវចម្រុះនានាដែលរស់នៅក្នុងទឹក
លើគោក
ជាពិសេសនៅតាមតំបន់ជនបទមានអន្លក់ជាច្រើនដែលប្រជាពលរដ្ឋយកមកធ្វើបន្លែហើយនិងអន្លក់។
ថ្ងៃនេះខ្ញុំនិងរៀបរាប់ប្រាប់នៅអន្លក់មួយប្រភេទដែលមានរស់ជាតិឆ្ងាញ់
ដែលអ្នកស្រុកឧត្តរមានជ័យនិយមចូលចិត្តយកទៅលក់និងបរិភោគជាមួយក្រុមគ្រួសារប្រភេទអន្លក់នេះមានឈ្មោះថាជន្ទល់ភ្នំសម្រាប់អ្នកសៀមរាប
ក៏ដូចជាបណ្តាខេត្តមួយចំនួនទៀតហៅ
ប៉ុន្តែសម្រាប់អ្នកឧត្តរមានជ័យហៅថា
"ផកវែន"
ឬក៏
"អន្ទល់"
ដែលអន្លក់នេះច្រើនដុះតាមមាត់បឹង
ស្ទឹង ត្រពាំង អូរ ថ្លក់
រុក្ខជាតិនេះមានលក្ខណ:វល្លិមានឫសដុះតាមខ្នែងឬដុះតាមជង្គង់មានដៃសំរាប់តោងវាទៅលើផ្ទៃទឹកយ៉ាងខៀវស្រងាត់
វាមានស្លឹកបែកនៅខាងចុង៤ផ្នែកប្រៀបបាននិងកង្ហារតូចៗដែលក្មេងលេង
ហើយឫសវាមានពណ៌ខ្មៅនៅពេលវាចាស់
ចំណែកឫសសនៅជិតត្រួយខ្ចី
ប្រជាជនឧត្តរនៅរដូវប្រាំងក៏ដូចរដូវវស្សានាំគ្នាទៅដាក់
មោង សន្ទូច អូសមុង ឬ អូសញ៉ែង
ថ្ងៃរសៀលអ្នកភូមិនាំគ្នាទៅបេះជន្ទល់ភ្នំ(ផកវែន)
តាមជ្រលងមាត់អូរ
ស្ទឹង យកទៅផ្ទះ
នៅពេលទៅដល់ផ្ទះត្រូវត្រាំវានិងទឹកកុំអោយវាស្វិត
កាលណាវាស្វិតនិងបាតគុណភាព
ទទួលទានលែងឆ្ងាញ់ពិសា។

នៅពេលបច្ចុប្បន្ន
អន្លក់ប្រភេទនេះនៅជាការពេញនិយមទទួលទាន
របស់អ្នកនៅជនបទ
ប៉ុន្តែដោយប្រជាជនភាគច្រើន
មិនបានយល់ពីការប្រើប្រាស់ថ្នាំគីមី
និងជីសម្រាប់ស្រូវក្នុងស្រែ
បានធ្វើនៅជីវចម្រុះមួយ
ចំនួននៅក្នុងស្រែបានបាត់បង់អស់ពីស្រែ
ហើយពិបាកក្នុងការរកមកទទួលទានបន្តិច
ទោះបីជាពួកគាត់ដឹងថា
ផកវែនជាអន្លក់
សម្រាប់គាត់ទទួលទានជាមួយទឹកគ្រឿង
ឬក៏បុកជ្រក់ (ភាសាអ្នកឧត្តរមានជ័យ)
ក៏ដោយ។
ពួកគាត់នៅតែប្រើប្រភេទថ្នាំទាំងនោះ
ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព
និងជីវចម្រុះផ្សេងៗដែលដុះក្នុងស្រែ
និងស្ទឹង អូរ.....។
អន្លក់ញ៉ាំឆ្ងាញ់ជាងគេជាមួយនឹងបុកជ្រក់
ឬបុកម្អម។ របៀបបុកជ្រក់អ្នកឧត្តរមានជ័យ
គ្រឿងផ្សំ រួមមាន
ត្រីអាំង ប្រហុកអាំង
ម្ទេស ខ្ទឹមស អាំង ឬដុត
អំបិល ស្ករ ប៊ីចេង និង
ម្ជូរក្រសាំង។ របៀបបុក
ត្រូវបុក អំបិល ម្ទេស ខ្ទឹមស
ប៊ីចេង ស្ករ ឲ្យល្អិតជាមុន
ហើយ យកត្រីដែលអាំងរួច
មកបេះយកសាច់ណាល្អៗ
ដាក់បុកជាមួយនឹងប្រហុកដែលអាំងដោយស្លឹកចេក
បុកឲ្យសពសាច់ និងភ្លក់មើល
ល្មមតាមចំណង់ ជាការស្រេច។
ដួសដាក់ចាន ហើយ ចាក់ទឹកបន្តិច
ឬច្រើនតាមចំណង់
ហើយច្របល់ឲ្យសព្វ។
យើងអាចយកទទួលទានជាមួយអន្លក់ព្រៃដែលបានបេះយកមក។
ចំណែកឯអន្លក់ ផកវែន
ត្រូវលាងអោយស្អាតជ្រើសរើសយកតែខ្ចីៗកាត់វាអោយខ្លីដែលអាចទទួលទានបានស្រួល
យកមកជ្រលក់ជាមួយបុកជ្រក់ឆ្ងាញ់ណាស់……….!ជាងនេះទៀតបើយើងញ៉ាំតាមព្រៃឬកន្លែងបង់ត្រី
ធ្វើអោយមានរសជាតិកាន់តែអស្ចារ្យទ្វេឡើង
យ៉ាងណាមិញប្រជាជននៅតាមទីក្រុងភាគច្រើនមិនមានវាសនាបានភ្លក់រសជាតិអន្លក់នេះឡើយ
វាមានដុះតែតាមទីជនបទតែប៉ុណ្ណោះ
ហើយអន្លក់នេះ
ភាគតិចណាស់ដែលគេបេះយកមកលក់នៅទីផ្សារ
ហើយទីផ្សារសម្រាប់លក់អន្លក់នេះក៏មានបន្តិចបន្តួចតែប៉ុណ្ណោះ
ព្រោះមិនសូវសំបូរ។
គួរអោយអាសូរដែរនៅពេលទឹករីងស្ងួតអស់ពីបឹងវាក៏គ្មានជីវិតផងដែរ
ឬក៏នៅតិចតួច
តែមិនស្រស់ល្អទេ។
រុក្ខជាតិប្រភេទនេះវាមិនចេះផុតពូជឡើយព្រោះវាអាចដុះចេញពីឫសកាលណាមានទឹកភ្លៀងសើមដី
វាចាប់ផ្ដើមដុះចេញមក
តែបើវាមានទឹកច្រើនលិចវាត្រូវរលួយអន្លក់នេះដុះបានតែតាមមាត់ទឹកតែប៉ុណ្ណោះ
ហើយវាតាមផ្ទៃទឹកដើម្បីលំអជាពិសេសវាជួយដល់សត្វត្រីដែលរស់នៅក្នុងទឹក
ហើយវាជាប្រយោជន៍ដល់បាត់តេរីផ្សេងដែលមានក្នុងទឹកផងដែរ៕៚

បូ
វិណៃ