Sunday, October 7, 2012

ដើម និង​ផ្លែព្រីង

រូបភាពពីគេហទំព័រ
http://dictionary.tovnah.com
រដូវ​វស្សា​ចូល​មក​ដល់​ ទឹក​ស​ន្សើម​នា​ពេល​ព្រឹក​ ខ្សល់​បក់​រអឹក​កំដរ​ធម្ម​ជាតិ​ នេះ​បញ្ជាក់​ប្រាប់​ដល់​ប្រជា​ជន​ចូល​មក​ដល់​រដូវ​ស្លឹក​ឈើ​លាស់​ រុក្ខ​ជាតិ​កំពុង​តែ​បញ្ចេញ​ស្លឹក​យ៉ាង​ស្គឹម​ស្គៃ​។​ បន្ទាប់​មក​វា​បាន​បញ្ចេញ​ផ្កា​មាន​ពណ៌​ចំរុះ​គ្នា​យ៉ាង​ស្រស់​បំព្រង​ ក្រអូប​ឆ្ងុយ​ឆ្ងប់​ជះ​សាយ​ភាយ​ដល់​មនុស្ស​និង​សត្វ​
តែ​យ៉ាង​ណា​មិញ​ក៏​មាន​សត្វ​មួយ​ចំនួន​កំពុង​តែ​មក​ក្រេប​យក​លំ​អង​ផ្កា​ដូច​ជា​សត្វ​ ឃ្មុំ​ កន្លង់​ និង​សត្វ​ស្លាប់​មួយ​ចំនួន​ទៀត​ ហិច​ហើរ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​យ៉ាង​គ្រហ៊ឹង​អើង​កង​ នេះ​បញ្ជាក់​ថា​វា​កំពុង​តែ​សប្បាយ​ ស្រែក​ច្រៀងហាក់​បី​ដូច​ជា​វង់​ភ្លេង​​ប្រគុំ​នៅ​ពេល​មាន​ពិ​ធី​ផ្សេងៗ​ឥឡូវ​យើង​ក្រឡេក​​មើល​ដើម​ឈើម្យ៉ាង​ គឺ​ដើម​ព្រីង​ ដែល​​ដុះ​នា​កណ្ដាល​វាល​ស្រែ ឬ​ក៏​ព្រៃ​របោះ​ ឬ​ក្បែរ​មាត់​អូរ​​ ដែល​រដូវ​នេះ​វា​បាន​បញ្ចេញ​ផ្កា​ផ្លែ​យ៉ាង​ស្គុះ​ស្គាយ​នៅ​លើ​ដើម​របស់​វា​ ក្នុង​កំឡុង​ខែ​មេសា​ដល់​ខែ​កក្កដា។ កាល​បើ​រុក្ខ​ជាតិ​នេះ​មាន​​ផ្លែ​ ក៏​ជា​រដូវ​ដែល​ប្រ​ជា​ជន​ប្រកប​របរ​ធ្វើ​ស្រែ​ផង​ដែរ ​ពេល​ដែល​ពួក​គេ​សំ​រាក​ពី​កា​រភ្ជួរ​រាស់​ ពួក​គេ​បាន​បេះ​ទុំ​ព្រីង​មក​ញ៉ាំ​កំ​ដរ​នា​ពេល​សំរាក​ពី​កា​ភ្ជួរ​រាស់​។
         រុក្ខ​ជាតិ​ព្រីង​មាន​ច្រើន​ប្រភេទ​ដូច​ជា៖ព្រីង​អាច់ចន្លុះ​​ ព្រីង​បាយ​ ព្រីង​ធំ​ ព្រីង​ដំនើប​……….។​លក្ខណ:​របស់​ដើម​ព្រីង​នីមួយ​ៗនៅ​ប្រទេស​កម្ពុជា​
ព្រីង​អាច់ចន្លុះ​មាន​ដើម​ធំ​ៗ​ខ្ពស់​មាន​ស្លឹក​ធំ​ក្រាស់​ខុស​ពី​ព្រីង​មួយ​ចំនួន​ ហើយ​មាន​ផ្លែ​ធំ​ៗ​រាង​ពង​ក្រ​ពើរ​នៅ​ពេល​វា​ទុំ​មាន​ពណ៌​ខៀវ​លាយ​ខ្មៅ​ ស្លឹក​ពណ៌​បៃ​តង​វា​ជា​ប្រភេទ​ស្លឹក​គូរ​សេស​ ហើយ​វា​ផ្លែ​មួយ​ឆ្នាំ​ម្ដ​ង​។ ព្រីង​បាយ​មាន​ដើម​ទាប​​មិន​សូវ​ខ្ពស់​ប៉ុន្មាន​ទេ ស្លឹក​ទ្រនុង​ទ្រវែង​តូច​មាន​ពណ៌​បៃ​តង​ដែរ​ វា​មាន​ផ្លែ​តូច​ខ្លី​ដូច​រាង្គ​ផ្លែ​ក្រូច​ ពណ៌​ប្រផេះ​នៅ​ពេល​វា​ចាស់​ ហើយ​ពណ៌​ខ្មៅ​រលោង​នៅពេល​វា​ទុំ​ហើយ​មាន​គ្រាប់​តែ​មួយ​ទេ​ ក្នុង​ផ្លែ​មួយ​។ ព្រីង​ធំដែល​ប្រជា​ជន​ពេញ​និយម​នោះ​មាន​ដើម​សម​ល្មម​មិន​ខ្ពស់​ក៏​មិន​ទាបដែរ​ ស្លឹក​គូ​សេស​ ផ្លែ​ធំៗ​វែង​ក្នុង​មួយ​ផ្លែ​ មាន​គ្រាប់​ដល់​ទៅ​២​ឬ​៣​ រុក្ខ​ជាតិ​ នេះ​ងាយ​បណ្តុះ​ជាង​រុក្ខជាតិ​ផ្សេង​ៗទៀត​ យើង​គ្រាន់​តែ​យក​វា​ទៅ​បាច​ចោល​កន្លែង​ដែល​មាន​សំនើម​ វា​និង​ដុះ​ដោយ​ខ្លួន​ឯងនា​ពេល​រដូវ​វា​ទុំ​ ប្រជាជន​នាំ​គ្នា​បេះ​យ​ក​មក​លក់​បាន​ផង​ដែរ​គឺ​មាន​តំលៃ​ថោក​បន្តិច​គេ​លក់​ជា​កំប៉ុង​មួយ​កំប៉ុង​តែ​៥០០រៀល​ប៉ុណ្ណោះ​ ប៉ុន្តែ​សំរាប់​អ្នកស្រុក​ស្រែ​គឺ​វា​ថ្លៃ​ខ្លាំងណាស់​។ ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ស្ទើ​តែ​បាត់​រុក្ខ​ជាតិ​ព្រីង​ ដោយសា​រ​ តែ​កត្តា​ជា​ច្រើន​ ដែល​ទាក់​ទង់​និង​កត្តា​នៃ​សកម្មភាព​មនុស្ស​ល្ងង់​ខ្លៅមិន​ចេះ​ជួយ​ថែ​រក្សា​គិត​តែ​អ្វី​ដែល​ធ្វើ​អោយ​មហត្តរាយ​ ហើយ​និងកា​រ​បាត់​បង់​។ កត្តា​ទាំង​នោះគឺ​ បេះ​ផ្លែ​ហើយ​នាំ​គ្នា​កាប់​យក​ទាំង​ដើម​ផ្ដួល​រលំមួយ​ចំនូន​ សកម្មភាព​ប្រកប​របរ​កសិកម្ម​ហួស​ប្រមា​ សកម្មភាព​កាប់​យក​ទៅ​ធ្វើ​អុស​ដុត។​ កត្តា​មួយទៀ​ត​គឺ​ធម្ម​ជាតិ​កាល​ណា​វា​មាន​ខ្សល់​បោក់​បក់​ធ្វើ​ឲ្យ​រុក្ខ​ជាតិ​ដួល​រលំ​អស់​មួយចំ​នួន​ផងដែរ​ រុក្ខ​ជាតិ​នេះ​មិន​សំបូរ​ឬស​សំរាប់​ទ្រទ្រង់​ទេ​។​ កត្តា​មួយ​ទៀត​គឺ​កត្តា​ដែ​រចោត​ខ្លាំង​គឺ​សកម្ម​ភាព​ប្រកប​កសិកម្ម​ បើ​តាម​ការ​សង្កេត​នឹង​ការ​វិភាគ​មើល​ទៅ​ អនាគត​ប្រហែល​​ជា​យុវជន​ជំនាន់​ក្រោយ​មិន​ស្គាល់រុ​ក្ខជាតិ​នេះ​ផង​ព្រោះ​ប្រទេស​កម្ពុជា​កំពុង​តែ​ពង្រីង​ផ្នែក​កសិកម្ម​អោយ​រីក​ចំរើន​អោយ​មាន​ការ​សំបូរ​បែប​ទៀត​ផង​ ព្រោះ​ប្រទេស​នេះ​ពឹង​ផ្អែក​លើ​កសិកម្ម​ទាំង​ស្រុង​ ប្រជា​ជន​គ្មាន​មុខ​របរ​ណា​ក្រៅ​ពី​ធ្វើ​ស្រូវ​ចិញ្ចឹម​ក្រពះ​នោះ​ឡើយ​។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ខ្ញុំ​ហ៊ាន​អះ​អាង​ ខ្ញុំ​សោក​ស្ដាយ​ណាស់​ដែល​ខ្ញុំ​មិន​មាន​សកម្មភាព​ក្នុង​កា​រអប់រំ​ប្រជា​ជន​អោយ​យល់​ដឹង​ពី​សង្គមក៏​ដូច​ជា​ជួយ​ការ​ពារ​ថែរ​ក្សា​រុក្ខ​ជាតិ​មាន​ជីវិត​អោយ​ស្រស់​បំព្រង់​ នា​កណ្ដាល​អោយ​យើង​នេះខ្ញុំ​សូម​អំពាវ​នាវ​ដល់​ប្រជា​ជន​ឲ្យ​ជួយ​បន្សល់​ទុក​ធម្ម​ជាតិ​មាន​ប្រយោជន៍​ផង៕៚ បូ វិណៃ