Tuesday, September 6, 2016

សត្វមូស



ខ្ញុំបាទនេះណា                        មានព្រះនាមថា
គឺជាសត្វតូច                           ដែលលោកគ្រប់គ្នា
ឈឺចាប់ភ្ញូចៗ                          ព្រោះសត្វកំហូច
ខូចហើរខាំគេ។
មូសមានអីខុស                       ខាំទាំងស្រីប្រុស
ចាស់ហួសដឺឡេ                       ខាំបានខាំទៅ
គ្មានរើសអីទេ                          ជាតិសាសស្រុកគេ
ក៏ខ្ញុំខាំដែរ។
ខ្ញុំមានមេរោគ                         ​​​  រស់នៅស្មុកគ្រោក
ព្រៃភ្នំវាលស្រែ                         គ្មានរើសទីតាំង
ហិចហើឥតល្ហែរ                       ភូមិក្រុងព្រៃស្រែ
ក៏ខ្ញុំនៅបាន។
បើខ្ញុំបានខាំ                            សូមអ្នកជួយចាំ
យូរឆាប់កល្យាណ                     នឹងបានជំងឺ
ជាក់ជាមិនខាន                       សូមការពារប្រាណ
បើអ្នកចង់សុខ។
សូមកុំបន្តោស                         បើរូបខ្ញុំខុស
ខ្ញុំក៏ចង់សុខ                            ចង់ធំចង់ធាត់
ទើបខំត្រុកៗ                           ខាំឈើខាំតុ
ខាំមិនកើតទេ។
ខ្ញុំត្រូវការឈាម                        ត្រូវការក្នុងនាម
រស់ដូចរូបគេ                           គឺត្រូវការរស់
ដូចស្រស់មាសមេ                    ឯងខ្ញុំយើងគេ
ត្រូវការជីវិត៕
ប៉ក់ តុលា(សំណង់ស៊ីវិល)
Email: buktola72@gmail.com