Tuesday, September 6, 2016

ចតុស្តម្ភ



កវីខ្ញុំបាទសូមថ្លាថ្លែង                        
រៀបរាប់សំដែងពីច្បាប់ក្បួន
នេះជាសំនួនគិតពិចារណា        
ថ្លឹងគិតពិចារណានេះជាតម្រា។
រៀនដើម្បីមានចំនេះដឹង                    
ប្រុសស្រីត្រូវដឹងគិតតម្រា
ត្រូវចេះរៀនសូត្រយកវិជ្ជា         
យើងកុំឃ្មីឃ្មាមិនរៀនសូត្រ។
រៀនដើម្បីមានចំនេះធ្វើ                     
នេះជាទង្វើតជាក្បួន
រៀនធ្វើកាងារនេះជាក្បួន           
រៀនទម្លាប់ខ្លួនទុកឱ្យហើយ។
រៀនដើម្បីរស់នៅសីលធម៏ល្អ              
ពិតជាទង្វើល្អទុកឱ្យច្រើន
ទុកជាច្បាប់ក្បួនតឱ្យច្រើន         
ពិតជាចម្រើនដល់សង្គម។
រៀនដើម្បីរស់នៅជាមួយគ្នា                
នេះជាមាគា៏តជាផ្ដុំ
រៀនអធ្យាស្រ័យគ្នាទៅវិញមក             
កុំរៀនកំហោកដាក់អញឯង៕
ស្រុន សុភី(សំណង់ស៊ីវិល)
Email: Sophysran99@gmail.com