ត្រឹមជានិស្សិត យប់ថ្ងៃគេងគិត
ចេញពីគ្រួសារ លាពុកលាម៉ែ
បងប្អូនយាយតា មិនដឹងថ្ងៃណា
នឹងបានសុខសាន្ដ។
ចិត្តមិនសប្បាយ ខ្វល់ខ្វាយទាំងឡាយ
អ្នកណាយល់បាន អារម្មណ៍មួយនេះ
លាឃុំក្សេមក្សាន្ដ ចិត្តយំពេញប្រាណ
អាណិតពុកម៉ែ។
ត្រឹមជានិស្សិត ស្រុកស្រែឆ្ងាយពិត
ចិត្តចាំឥតល្ហែ ទន្ទេញជាប់មាត់
យកជ័យមិនប្រែ វិជ្ជាជាខ្សែ
សាងជីវិតថ្មី។
ត្រឹមជានិស្សិត ប្រុសស្រីគួរគិត
ខិតខំឃ្មាតខ្មី ពង្រឹងពុទ្ធិ
ចរិយាប្រពៃ មុននឹងធ្វើអ្វី
ត្រូវចេះគ្រោងទុក៕
![]() |
ស្ងាម ណី(ព័ត៌មានវិទ្យា) E-mail: sngamsaney88@gmail.com |