Thursday, October 4, 2012

ការផ្លាស់​ប្ដូរនៃចរិតកូនខ្មែរ

         កម្ពុជា ​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​អរិយ​ធម៌​ វប្ប​ធម៌និង​ទំនៀម​ទំលាប់​ដ៏​ល្អ​ភរ​ផង់ហើយ​មាន​ប្រពៃ​ណី​ល្អ​ជាង​ប្រទេស​ឯ​ទៀត​ កូន​ខ្មែរ​មាន​ចរឹក​ត្រឹម​ត្រូវ​ ស្មោះ​ត្រង់​ ស្មោះ​និង​ប្រពន្ធ​ប្ដី​គ្មាន​ចិត្ត​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក​ ខ្មែរ​ស្លៀក​ពាក់​សមរម្យ​តាម​ប្រពៃណី​របស់​ខ្លួន​ មិន​ចេះ​ដើរ​ហើរ​នៅ​ពេល​រាត្រី​ ចេះ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​ ជួយ​ការងារ​ផ្ទះ​សម្បែង​ នៅ​ពេល​សំរាក​ពីរ​ការ​សិក្សា​ កាល​ពី​សម័យ​កណ្ដាល​ ប្រជា​ជន​ខ្មែរ​ប្រកាន់​បាន​យ៉ាង​ភ្ជាប់​ភ្ជួន​នៅ​ប្រពៃណី​ខ្មែរ​ដូច​ជា​ការ​ស្លៀកពាក់ ​មិន​បញ្ចេញ​សិច​ស៊ី​អោយ​ប្រុសៗ​មើល​ សក់​ខ្មៅ​រលួង​វែង​ប្រាស់​ស្មា​ ស្លៀក​ពាក់​ហួល​ផាមួង​ សារុង​សូត្រ ​មាន​គ្រឿង​អង្ការ​អមទៀត​ ដែល​ធ្វើអោយ​សម្រស់់​នារី​ខ្មែរ​ស្អាត​រក​​អ្វី​ផ្ទឹម​គ្មាន​ នេះ​ក៏​ព្រោះខ្មែ​រ​ចេះ​ភ្ងាក់​រលឹក​ពីប្រពៃណី​ដែល​បាន​ធ្វើ​អោយពួក​គាត់​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ ជាង​នេះ​ទៅ​ទៀត​ខ្មែ​រមាន​ពិធី​ទាក​ទង់​និង​ប្រពៃណី​ជា​ច្រើន​ទៀត ​ដូច​ជា​ពិធី​ចូល​ម្លប់​របស់ស្រ្តី​ខ្មែរ​ដល់វ័​យ​ក្រមុំ​ ពិធី​ភ្ជុំ​បិណ្ឌ ​ ចូល​ឆ្នាំ​ខ្មែរ​ ពិសាឍ​បូជា ពីធី​រៀប​អាពាហ៍ពិពាហ៍ ការ​សែន​ព្រេន​ ។ល។
          យើង​ឃើញ​ថាពិធី​ទាំង​នេះ ​កូន​ខ្មែរ​ទាំង​អស់​នាំ​គ្នា​រៀប​ចំស្លៀក​ពាក់់​សំលៀក​បំពាក់​ស្រប​ទៅតាម​ពិធី​ផ្សេង​ៗ ដែល​បាន​ចែង​នៅ​ក្នុង​គម្ពី​ប្រពៃណី​ ទន្ទឹម​និង​ការ​ចំនូល​ចិត្តនៃការ​ស្លៀកពាក់​ ខ្មែរ​មាន​ផ្នត់​គំនិត​មិន​ចេះ​កែ​ងប្រវ៉ាញ​លើ​ទឹក​ដី​អ្នក​ជិត​ខាង​ឡើយ​ ពេល​មាន​ការ​លំបាក​ ឬមាន​ធុ:​ខ្មែរ​តែង​ជួយ​គ្នា​យ៉ាង​សរស្រាក់​សរស្រាំក្នុង​ការ​សាម​គ្គី​គ្នា​រួប​រួម​គ្នា​ ខ្មែរ​ក៏​មាន​ចំរៀង​ទាក់​ទង់​និង​ទំនៀម​ទំលាប់​ ក៏​ដូច​ជា​វិស័យ​កីឡា​និងវិស័យ​គ្រប់​ប្រភេទ​ទៀត​………។ ប៉ុន្តែ​ជាអកុសល​មក​ដល់​សម័យ​បច្ចុប្បន្ន​ ខ្មែរ​ប្រែផ្ទុយ​ស្រឡះ ​ពី​ប្រពៃណី​ដើម​ ប្រែ​មក​ជា​ខ្មៅ​ងងឹត​ ធ្លាក់ទៅ​ក្នុង​ភាព​បរាមុខ​ស្ទើរតែ​មិន​អាច​ត្រលប់​មក​វិញ​បាន​ឡើយ។​
កត្តាដែល​ធ្វើ​មាន​ភាព​ផ្លាស់​ប្ដូរ​នៃប្រពៃ​ណីនិង​ចរឹក​នៃ​កូន​ខ្មែរ​មាន​ដូច​ជា៖
ការ​ហូរ​ចូល​ប្រពៃណី​បរទេស​: នៅពេល​ដែល​កូន​ខ្មែរ​បាន​ឃើញ​សកម្មភាព​បរទេស ស្លៀក​ខ្លី​ កូន​ខ្មែរ​ងាយ​និង​ទទួល​យក​ព្រោះពួក​គេ​មាន​ភាព​ល្ងង​ខ្លៅ​គិត​ថា​សកម្មភាព​បែបនេះ​ លូយ​និង​សង្ហារ​ ងាយ​ស្រួល​ទាក់​ទាង​បុរស​សង្ហារ ឬ​ក៏​ស្រី​ស្អាត​ ​ធ្វើ​ជា​សង្សារ​។
          សំភារ:​ទំនើប​ថ្មី :​ ដោយ​សារ​ពួក​គេ​វង្វេង​និង​វត្ថុ​មាន​តម្លៃ​ ក៏ដូច​ជា​ទាក់​ទង​ផ្នែក​សំលៀក​បំពាក់​ចេះ​ស្លៀក​ខ្លី​បញ្ចេញ​គល់ភ្លៅ​ ដើមដោះ​ សាច់​ពោះ​ ស្លៀក​សំយ៉ែស​(ដែលហៅ​សិចស៊ី) ​មិន​គិត​សិក្សា​រៀន​សូត្រ​ លេង​ស្ដាប់​បង្គាប់​ម្ដាយ​ឪពុក ​ដើរ​ពាក់​កណ្ដាល​អធ្រាត​ ចូល​បា​ជា​មួយ​ប្រុស ឬ​ស្រី​ស្នេហ៍​ នាំ​គ្នា​ចូល​សណ្ឋា​គា​រួម​មេត្រី​មិនគោរព​តាម​ប្រពៃណី​ សក់​ខ្មៅ​រលួងប្រែក្លាយ​ជា​ពណ៍​ក្រហម​ទង់​ដែង ​សក់វែង​ប្រែ​ក្លាយ​ជា​ខ្លី​ សុខ​ភាព​ប្រែ​ជា​ក្រអើត​ក្រតូម​ មិនចេះ​គោរព​ចាស់ទុំ​ ចេះ​លួច​ចេះ​ប្លន់​ ចេះ​ចាប់​រំលោភ​គ្មាន​​ត្រាប្រណី​ នាំ​គ្នា​ទិញ​ស្រី​ក្មេង​ ប្រុស​ក្មេង​មក​កំដរ​កាម​តណ្ហា ​មិនស្មោះ​និង​ប្រពន្ធ​ប្ដី ព្រោះ​តែ​លុយ​ធ្វើ​អោយពូក​គេ​ធ្លាក់​ក្នុង​អណ្តូង​នរក​យ៉ាង​ព្រៃផ្សៃ​ ហើយ​បន្សល់​ទុក​ជំងឺ​អេដស៏​ដល់​គ្រួសារ​និង​កូន​ធ្វើ​អោយ​ពួក​គេ​បាត់​បង់​អនាគត​ កេរ្ដិ៍ឈ្មោះស្អុយ​រលួយ​អប់​អោន​ដល់​សង្គម​ទាំងមូល​ មិន​ថា​យ៉ាង​ណា​នោះ​ទេ យុវ​វ័យ​តែង​ចង់​ដឹង​ចង់​ស្គាល់​នៅ​អ្វីដែល​ខ្លួន​មិន​ដែល​ជួប​ប្រទះ​ ព្រោះ​តែ​ប្រទេស​ជួប​សង្រ្គាម​ជា​ច្រើន​សតវត្ស​ធ្វើ​អោយ​ពួក​គេបាត់​បង់​ការ​សប្បាយ​ មកដល់​ប្រទេស​ចប់សង្រ្គាម​ ពួក​គេ​ចង់​បាន​សេរីភាព​ចង់​សប្បាយអោយ​អស់​ដៃ​ តែ​ចង់​របស់​យុវវជន​សម័យ​ថ្មី​ប្រែ​ផ្ទុយ​ស្រឡះពី​សង្គម​ទាំង​មួល​ ប្រាស់​ចាក​ពីប្រពៃណី​របស់​ខ្មែរ​ទាំងស្រុង​ ហើយ​ងាយ​ធ្វើ​អោយ​សង្គម​ធ្លាក់​ក្នុង​ភាព​បរាជ័យ​ ធ្វើ​អោយ​បរទេស​មើល​ងាយ​ដល់​ទំនៀម​ទំលាប់ខ្មែរ​។ ការ​ផ្លាស់​ប្ដូរ​របស់កូ​នខ្មែរ​ ក៏មក​ពី​រដ្ឋាភិបាល​មិន​សូវ​ខ្វាយ​ខ្វល់ ហើយ​ការ​ខ្វល់ខ្វាយ​ក៏​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​​នឹង​យុវជន​ ចំនែក​ការ​សិក្សា​វិញ​ពួក​គេ​មិន​គិត​ពីគុណ​ភាព​នៃការ​សិក្សា ​គឺចង់​បាន​តែបរិមាណ​សិស្ស​ជាចំបង​ចំពោះ​សាលា​មួយ​ចំនួន​ ដើម្បី​ទទួល​បាន​កំរ៉ៃតាម​សាលា​នីមួយ​ៗរបស់​ពួកគេ។​ ចំនែក​អ្នកអប់​​រំវិ​ញ​នៅក្នុង​សាលានា​ៗមិន​យក​ចិត្ត​ទុក​ដាក់​ឡើយ​បង្រៀន​យក​តែ​លុយ​តែ​ប៉ុណ្ណោះ ​តែ​បើ​និយាយ​អោយ​ចំពោះ​ផ្នែក​ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ ​វិញ​កាន់​តែ​ពិបាក​ភ្នែក​មើល​ជាង​ផ្នែក​ផ្សេង​ៗទៀត ស្លៀក​ខ្លីបញ្ចេញ​សាច់​អោយយុ​វជន​យុវនារី​ប្រព្រឹត្ត​តាម​ ក្មេង​ៗឆាប់​ទទួល​យក​បែប​តារា​ល្បីៗ​ដូចជា​ សក់វែង​ សក់​ម៉ូត​ប្លែកៗ​ខុស​ប្រក្រតី​ពីទំ​លាប់​សម័យ​ដើម​ ជា​ពិសេស​សម័យ​ថ្មី​គេ​បាន​បង្កើត​កន្លែង​មិន​ល្អ​ជា​ច្រើន​​ពាស​ពេញ​ទីប្រជុំជនដូចជា​ ហាងផឹកស្រា​ រង្គសាល​ ខារ៉ាអូខេ​ បនស្រី ​និងកន្លែងល្បែង​មួយ​ចំនួន​ទៀតផង​។ ចំនែកសម័យ​សព្វ​ថ្ងៃកូ​ន​ស្រីមួយ​ចំនួន​តូច​​នាំគ្នា​ដណ្ដើម​ខោប្រុស​ៗ ស្លៀក​មិន​អម៉ាស់​ឡើយ​ ពីមុន​ការ​រៀប​ការ​គឺ​ពឹង​ផ្អែក​ទៅ​លើ​ម្ដាយ​ឪពុក​ជា​អ្នក​សម្រេច​ចិត្តផ្សំផ្គុំ ​តែ​ឥឡូវ​ដូច​​ជា​ក្រឡាប់​ចក្រ​នៃ​ពិភព​ថ្មី​ កូន​ស្រីចេះ​ស្វែង​រក​ស្វាមី​ដោយ​ខ្លួន​ឯង​ អ្នក​មាន​គុណ​គ្រាន់តែ​ជួយ​ទ្រទ្រង់​តែ​ប៉ុណ្ណោះ​ បើ​និយាយ​ពី​អ្នក​ស្រុក​ស្រែ​វិញ​ពី​សម័យ​កណ្ដាល​​ នៅពេ​ល​មាន​ពិធី​ផ្សេង​ខ្មែរ​ចេះ​ជួយ​គ្នា​ តែ​ឥឡូវ​សក់​អ្នក​ណា​ក្បាល​អ្នក​នោះ ​បើ​មិន​ជួល​ទេ​ពួក​គេមិន​មក​ជួយ​ឡើ​យ​ ចំនែក​កា​រាំ​រែក​វិញខ្មែ​​រមាន​ទំនៀម​ទំលាប់​មួយ​គឺ​អ្នក​ម្ចាស់​កម្មវិធី​ត្រូវ​តែ​ដើរ​សុំ​កូន​ស្រី​មក​រាំកំដរ​កម្ម​វិធី​ត្រូវ​មាន​ការ​អនុញ្ញាតិ​ពី​ម្ដាយ​ឪពុកតែ​ឥឡូវលឺតែ​សម្លេង​បាស​ ​វា​ដូច​សរ​សៃ​ទាញ​ស្រី​ៗ​រាំ​ដូច​ប្រុស​ សំលៀក​បំពាក់​វិញ​ខើចលើខើច​ក្រោម​លោត​កញ្ជោង​ខ្លាំង​ជាង​ប្រុស​ទៅទៀត​ ចុះ​បុរស​វិញ​យ៉ាង​ណាដែរ​ ចំពោះ​សកម្មភាព​ពួក​គេ​មិន​ធម្មតា​ទេ​ ប្រទេស​មាន​សង្គ្រាម​ធ្វើខ្លួន​អន់​ជាង​ឆ្កែ​ទៅ​ទៀត​មិន​ហ៊ាន​ទាំង​កាន់អាវុ​ផង​ តែ​ពេល​ចប់​សង្រ្គាម​គេប្រើពាក្យ​សម្ដី​ក្អេងក្អាង​​បង្កើត​ចរឹត​​ស្ទាវ​ ពេល​គេ​រាំងធុង​បាស​លឺ​តែ​កាប់​និង​ចាក់​ ខ្ញុំ​ឆ្ងល់​ណាស់​សូម្បី​តែ​មើល​មុខ​មិន​បាន​ ថាឯង​មើល​ងាយ​គេទៅ​វិញ ដោយ​សារ​តែភាព​ទំនើង​បែប​នេះ​ហើយ​ទើប​ធ្វើ​ពួក​គេ​ស្គាល់​គុក​ច្រវាក់​ ត្រូវ​ឃ្លាត​ចាក​ពីម្ដាយ​ទាំង​ក្មេង​។ ជា​ចុង​ក្រោយ​ខ្ញុំសុំ​អោយ​មាតា​បិតា​ជួយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កូន​របស់​ខ្លួន​ កុំអោយ​ប្រព្រឹត្តិ​អំពើរ​ខុស​ឆ្គង​ តែ​ក៏​សូម​អោយ​យុវជន​ទាំង​អស់​កុំ​គិត​តែពី​សប្បាយ​ចូរ​​គិត​ពី​សង្គម​ជាតិ​យើង​ផង​ណា!​៕៚បូវិណៃ