Thursday, October 22, 2015

ប្អូនប្រុសរបស់ខ្ញុំ

ខ្ញុំឈ្មោះស័យយ៉ាខ្ញុំរស់នៅក្នុងបន្ទុកគ្រួសារដែលមានសមាជិក៦នាក់ស្រី៣នាក់ប្រុស១នាក់រួមទាំងឪពុកនិងម្តាយរបស់ខ្ញុំផងដែរ។ហើយមានជីវភាពក្រលំបាកដោយសារតែម្តាយឈឺហើយបងស្រីរបស់ខ្ញុំក៏ឈឺដែលនោះទើបធ្វើឲ្យគ្រួសាររបស់ខ្ញុំត្រូវចាកចេញពីស្រុកកំណើតទៅរស់នៅខេត្តផ្សេងឆ្ងាយពីសាច់ញ្ញាតិបងប្អូន។ ថ្វីត្បិតតែពួកយើងបានចាកចេញពីស្រុកកំណើតក៏ដោយក៏ឪពុករបស់ខ្ញុំគាត់នៅតែឲ្យកូនៗរបស់គាត់បានចូលរៀនគ្រប់ៗគ្នា។ ចំណែកឯប្អូនប្រុសប្អូនស្រីរបស់ខ្ញុំពួកគេបានចូលរៀនជាមួយគ្នាគឺពួកគេតែងតែឌុបគ្នាទៅសាលារៀនរៀងរាល់ថ្ងៃ។ ចូលរៀនបានប្រហែលបីខែប៉ុណ្ណោះប្អូនប្រុសរបស់ខ្ញុំបានឈប់ពីការសិក្សាគឺដោយសារតែជីវភាពគ្រួសាររបស់ពួកយើង។ ប្អូនប្រុសរបស់ខ្ញុំបានទៅស៊ីឈ្នួលធ្វើការជាកម្មកររបស់គេទាំងវ័យក្មេងដែលពេលនោះគេមានអាយុត្រឹមតែ១៣ឆ្នាំប៉ុណ្ណោះ ខ្ញុំអាណិតប្អូនរបស់ខ្ញុំណាស់។ពីមុនគេជាក្មេងដែលមិនចេះស្តាប់បង្គាប់ឌឺជាហេតុធ្វើឲ្យខ្ញុំមិនសូវចូលចិត្តនិងស្រឡាញ់គេទាល់តែសោះទោះបីជាយើងជាបងប្អូនបង្កើតនឹងគ្នាក៏ដោយតែពេលនោះប្អូនប្រុសរបស់ខ្ញុំជាមនុស្សដែលមានចំណែកកក្នុងការផ្គត់ផ្គង់គ្រួសាររបស់យើងម្នាក់ដែរ។ ឥឡូវនេះខ្ញុំចង់និយាយថាខ្ញុំស្រឡាញ់ហើយអាណិតប្អូនប្រុសរបស់ខ្ញុំមិនយូរប៉ុន្មានកន្លងផុតត្រឹមតែ៥ឆ្នាំសោះគេពេញកម្លោះទៅហើយឥឡូវប្អូនប្រុសរបស់ខ្ញុំកាន់តែមានកម្លាំងខ្លាំងជាងមុនគេក៏ចេះគិតច្រើនជាងមុនឆ្ងាយណាស់គេបានធ្វើការយកប្រាក់មកជួយម្តាយដើម្បីដោះបំណុលរបស់គេទិញអាហារបរិភោគជួយផ្គត់ផ្គង់ការរៀនសូត្ររបស់បងស្រីនិងប្អូនស្រីរបស់គេធៀបដូចជាឪពុកម្នាក់ចឹងដែរ។តើយុត្តិធម៌ទេ?ដែលគេជាកូនប្រុសតែម្នាក់នៅក្នុងគ្រួសារតែបែរជាមិនបានរៀនសូត្រមានចំណេះដឹងដូចកូនប្រុសក្នុងគ្រួសារដទៃទៀតទៅវិញ ប៉ុន្តែបែរជាទទួលបាននូវអវិជ្ជាហើយត្រូវអ្វើការយ៉ាងលំបាកតាំងពីក្មេងដើម្បីគ្រួសាររបស់ខ្លួនដូច្នេះ។
ផ្ទុយទៅវិញប្អូនប្រុសរបស់ខ្ញុំគ្មាននិយាយត្អូយត្អែររអ៊ូរទាំដាក់ឪពុកម្តាយបងស្រីប្អូនស្រីរបស់របស់គេសូម្បីមួយម៉ាត់។គេមានតែខិតខំធ្វើការងារដើម្បីទទួលបានប្រាក់សម្រាប់ជួយដល់គ្រួសារប៉ុណ្ណោះសូម្បីតែប្រាក់ដែលរកបានពីកម្លាំងញើសឈាមរបស់ខ្លួនឯងសោះក៏គេមិនយកមួយរៀលណាទៅដោយគ្មានការអនុញ្ញាតិនោះដែរបើគេចង់បានអ្វីមានតែសុំពីម្តាយរបស់គេ។ គេមិនដែលធ្វើឲ្យក្រុមគ្រួសាររបស់គេមានការលំបាកខ្លាំងទាំងផ្លូវកាយនិងផ្លូវចិត្តគេមិនដែលយកប្រាក់ដែលទទួលបានពីការហត់នឿយរបស់គេទៅប្រើប្រាស់ដោយឥតប្រយោជន៍ឡើយទោះបីជាសម័យនេះជាសម័យទំនើបមានគេប្រើកុំព្យូទ័រទូរស័ព្ទថ្មីៗឡូយៗនិងសម្ភារៈនិយមមួយចំនួនក៏ដោយ។ ប្អូនប្រុសរបស់ខ្ញុំតែងនិយាយមកកាន់យើងទាំងអស់គ្នាថាត្រូវចេះសន្សំសំចៃនៅពេលចំណាយទៅលើអ្វីមួយចំពោះប្រាក់ដែលរកបានហើយពីព្រោះវាមិនងាយនិងរកបាននោះទេ។ហេតុអ្វីបានជាគេត្រូវធ្វើបែបនេះ?ក៏ព្រោះតែគ្រួសាររបស់ពួកយើងជាគ្រួសារដែលមានភាពក្រលំបាកមុនពេលធ្វើអ្វីមួយឬពេលចំណាយទៅលើអ្វីមួយត្រូវគិតឲ្យបានច្បាស់លាស់។ហើយនៅពេលនេះប្អូនប្រុសរបស់ខ្ញុំគេមិនមែនជាក្មេងទៀតទេគេចេះគិតច្រើនគេមានសេចក្តីស្រឡាញ់ចំពោះគ្រួសារ គេចេះជួយដល់គ្រួសាររបស់គេធ្វើឲ្យគ្រួសាររបស់គេសប្បាយចិត្តមិនពិបាកប្រៀនប្រដៅឬស្តីបណ្តោសទៅលើបញ្ហាផ្សេងៗដូចជាកូនប្រុសដទៃទៀតនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្អូនប្រុសរបស់ខ្ញុំជាមនុស្សម្នាក់ដែលល្អបំផុតនៅក្នុងគ្រួសាររបស់យើង​។យើងទាំងអស់គ្នាស្រឡាញ់គេខ្លាំងណាស់៕
ភួន សោភា( ទេសចេណ៍)
Email: Souphea.sn@gmail.com