Monday, January 18, 2016

សម្រស់ភូមិខ្ញុំ

ឳភូមិកំណើត               អ្នកស្រស់ល្អឆើត  
នៅលើលោកា              ស្រស់ស្អាតគ្មានផ្ទឹម       
មិនអាចវាចា                 សែនស្រស់អស្ចារ្យ
មិនអាចថ្លាថ្លែង ។
ភូមិកំណើតខ្ញុំ                ដែលផ្ដល់សុខុម
មិនដែលចំបែង             គឺអ្នកនេះហើយ
ដែលខ្ញុំនឹងថ្លែង             ខិតខំតាក់តែង
ទុកជាស្នាដៃ ។
កាលតូចរត់លេង           នាំគ្នាប្រលែង
ស្ដាប់សំឡេងរៃ             ទាំងថ្ងៃទាំងយប់
សែនសប្បាយក្រៃ          មិនអស់អាល័យ
ពីរូបអ្នកឡើយ ។
ដំណាំហូរ​ហៀ              មានទាំងគង្គារ     
សំបូរគ្មានស្បើយ           ខ្យល់បរិសុទ្ធ
បក់មករំហើយ              យើងកុំកន្តើយ
លំហែកាយា ។
ផ្លៃឈើគ្រប់មុខ             រៀបចំទំនុក 
ផ្លែមានសេដា               រៀបចំទុកស្រេច   
អញ្ចើញពិសារ​              រសជាតិអស្ចារ្យ
កម្រររកបាន ។
ផ្លែទៀបខ្នុរល្ហុង             រៀបចំបំរុង  
ទុកជូនកល្យាណ           ពេលញ៉ាំរួចហើយ 
មិនច្រើនប៉ុន្មាន             សូមស្រស់ភុំផាន
ផ្ញើឪពុកម្ដាយ ។
សត្វស្រុកមិនខ្វះ            រត់លេងស្អេកស្កះ  
ឥតមានខ្វល់ខ្វាយ          ខ្លះស៊ីចំណី  
គន់មិនចេះណាយ         ប្រុស​ស្រីគ្រប់កាយ
ស្ដាយមិនចង់ឃ្លាត ។
ខែ​ប្រាំងស្រូវទុំ              មូលមីជួបជុំ 
ប្រមូលផលលាភ           ខ្លះបង្ហោះខ្លែង​      
ខ្លះទៀតច្រូតឆ្លៀត          នាំគ្នាខ្មីឃ្មាត
ឲ្យទាន់រដូវ ។
កក្ដឹករំហើយ                 តោះបងប្អូនអើយ  
នាំគ្នាច្រូតស្រូវ              កុំទុកវាយូរ  
ប្រញ៉ាប់ភ្លាមទៅ            ឲ្យទាន់រដូវ
កុំឲ្យខាតបង់​​ ។
នៅពេលរាត្រី               ពួកយើងប្រុស​ស្រី 
កុំនូវបង្អង់                    នាំគ្នាលេងល្បែង  
ស្រេចតែចិត្តចង់            នាំគ្នាស្រោចស្រង់
ល្បែងពីដូនតា ។
ពេលច័ន្ទពេញវង់           ចាំស្រស់ឆោមយង់
មើលហ្វូងតារា              ផ្កាយរះ​ពេញមេឃ
គាំភ្នែកនេត្រា               ចង់តែទស្សនា
រាល់ពេលរាត្រី ។
ច្រូតហើយអ៊ុំទូក            មនុស្សច្រើនគគោក
ទាំងប្រុសទាំងស្រី          នាំគ្នារៀបចំ 
ខោអាវ​ថ្មីៗ                   នាំគ្នាខ្មាតខ្មី
ទៅមើលទូក​ង ។
គយគន់មាត់ទឹក            ស្រស់ស្អាតពេកពិត
ចិត្តសែនត្រេកអរ           ខ្លះនាំគ្នាច្រៀង     
ខ្លះទៀតស្រែកហ៊ោ         ខ្លះទៀតបន្ទរ
សប្បាយពេកក្រៃ ។
វាយោផាយផាត់            ព្រលប់យប់ស្ងាត់  
កាំជ្រួចរាត្រី                  មិនឆ្អែតនេត្រា     
គយគន់រស្មី                  មានប្រុសមានស្រី
សែនស្រស់សង្ហារ​​​ ។
តន្ដ្រីប្រគុំ                     មិត្តភក្កិជួបជុំ
រងចាំទស្សនា               មានអ្នករមទម      
មានអ្នកហ៊ឺហា              មិនទាស់នេត្រា
សម្រស់ស្រីខ្មែរ៕
អង រស្មី( ជំនាញ IT)
E-mail:reaksmeyong68@gmail.com