Tuesday, October 20, 2015

ពុក



ពុក!​ពុកជាអ្នកផ្ដល់កំណើតដល់កូនគ្រប់ប្រាណ។ មនុស្សគ្រប់រូបប្រាកដណាស់ថាសុទ្ធតែមានឪពុកដែលបានជួយផ្គត់ផ្គង់ថែរក្សាជារៀងរាល់ថ្ងៃគ្រាន់តែមនមនុស្សមួយចំនួនត្រូវបានឪពុកលាចាកឋានទៅនៅពេលដែលកូនធំហើយ បានប៉ុន្មានខែឫក៏ប៉ុន្មានឆ្នាំប៉ុណ្ណោះតែនេះជារឿងកើតចាស់ឈឺស្លាប់ជាសេចក្តីទុក្ខសោកមួយដែលយើងមិនអាចដឹងមុន។  ទោះជាយ៉ាងនេះក្តីក៏វាមិនបានកើតឡើងចំពោះមនុស្សទាំងអស់គ្នានោះដែរ។ចំណែកខ្ញុំ!ខ្ញុំមានពុកដ៏ល្អម្នាក់ដែលបានផ្តល់កំណើតដល់រូបខ្ញុំលោកបានថែរក្សាបីប៉មថ្នមថ្នាក់ដល់ខ្ញុំនិង​រូបកូនគ្រប់ប្រាណ។ពុកយកចិត្តទុកដាក់ចំពោះកូនពុកស្រឡាញ់និង ថែទាំដល់កូនគ្រប់គ្នា។
តាំងតែពីកូននៅក្នុងផ្ទៃម្តាយលោកខំធ្វើការងារលីសែងរែកពន់ទោះការងារអ្វីក៏ដោយក៏ពុកលោកធ្វើបានដែលដោយសារប្រពន្ធដោយសារកូន។ នៅពេលម្តាយសម្រាលកូនបានឃើញពន្លឺព្រះអាទិត្យពុកអរណាស់ពុកជួយជំនួសដៃជើងម៉ែរាល់ការងារគ្រប់យ៉ាងរហូតដល់កូនធំ។ ពេលកូនដល់អាយុចូលសាលារៀន​ពុកបាននាំកូនទៅចុះឈ្មោះដើម្បីរៀនសូត្រ។ ពុកតែងឱបក្រសោបកូនដោយក្ដីស្រឡាញ់។ពុកមើលថែកូនមិនឲ្យកូនប៉ះទង្គិចឫត្រូវនឹងអ្វីឡើយដល់ពេលកូនពេញវ័យពុកក៏នៅតែបារម្ភដល់កូនដូចពីមុនគ្មានពេលណាដែលពុកមិនបានបារម្ភពីកូនឡើយ។ ទោះបីជាពេលខ្លះពុកមានជំងឹពុកចាស់បន្ទិចមែនតែពុកក៏ខិតខំធ្វើការស្រាលធ្ងន់ដើម្បីកូនដដែល។ គឺតាំងតែពីកូននៅក្នុងផ្ទៃម៉ែរហូតមកទល់ពេលនេះដែលកូនបានធំពេញរូបពេញរាងដោយសារកម្លាំងញើសឈាមពុកបានបីបាច់ថែរក្សាចិញ្ចឹមដល់កូន។
ឥឡូវកូនប្រុសស្រីមានគ្រួសារហើយពុកនៅតែបារម្ភនិងជួយផ្គត់ផ្គង់ដល់កូនដូចពីមុន។ ពុកល្អណាស់ក្នុងមួយឆាកជីវិតនេះពុកធ្វើការរហូតដើម្បីកូនទោះឈឺក្ដៅរងាក៏ពុកមិនបោះបង់ចោលឡើយ។ពុកល្អខ្លាំងណាស់សម្រាប់់កូនគុណពុកសែនធ្ងន់ដល់កូនគ្រប់ប្រាណជាតិនេះកូនមិនអាចសងគុណលោករួចឡើយកូនពិតជាសប្បាយចិត្តខ្លាំងណាស់ដែលមានពុកដ៏ល្អម្នាក់ពុកដែលតែងតែជួយផ្គត់ផ្គង់អ្វីគ្រប់យ៉ាងដែលកូនត្រូវការ។ ទោះជាទៅដល់ទីណាក៏មានពុកនៅជាមួយនឹងកូនពុកការពារកូនមិនឲ្យមានអ្វីមកពាល់កូនបានឡើយ ហើយពុកតែងតែនៅក្បែរកូនជានិច្ច។
ដូច្នេះកូនមានតែសងគុណលោកដោយការគោរពស្រឡាញ់ដល់លោក ស្ដាប់បង្គាប់ និង ខំធ្វើការដែលល្អ ដើម្បីឲ្យលោកសប្បាយចិត្ត។ សូមឲ្យពុកមានសុខភាពល្អ មានអាយុយឺនយូ
ភួន សោភា( ទេសចរណ៍)
Email: Souphea.sn@gmail.com