Monday, February 25, 2013

រុក្ខជាតិដើមប្រង់

-->


 
-->
នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​សំបូរ​ទៅ​ដោយ​រុក្ខ​ជាតិ​ប្លែក​ៗ​ដុះ​នៅ​គ្រប់​តំបន់​នៃ​ផ្ទៃ​ប្រទេស​ ហើយ ​រុក្ខ​ជាតិ​ទាំង​នេះ​ខ្លះ​ផ្ដល់​នៅអត្ថ​ប្រយោជន៏​ រុក្ខជាតិ​ខ្លះ​ទៀត​មិន​​បាន​ផ្ដល់​អត្ថ​ប្រយោជ​ន៏​អ្វី​ឡើយ​ វា​គ្រាន់តែ​ដុះ​លំ​អរ​នៅ​បរិស្ថាន​ និង​នាំ​ជីវជាតិ​តាម​រយៈស្លឹក​ ដើម​ កាល​ណាដើម​វា​ងាប់​​រឺ​ស្លឹកច្រុះ ​ត្រូវបក់​បោក​ផាយ​ផាត់​ហើយ​ធ្លាក់​មក​លើ​ផែន​ដី ស្លឹក​ចាប់​ផ្ដើម​រលួយ​ហើយ​បង្កើត​បាន​ជី​សំ​រាប់​អោ​យ​រុក្ខជាតិ​ដ៏ទៃ​ទៀត​លូត​លាស់​បាន​ល្អ។​
តែបើនិយាយទៅលើដើមប្រង់វិញប្រហែល​​​ជាមនុស្សតិចណាស់ដែលបាន​ស្គាល់ ​ហើយ​ក៏ មាន​មនុស្សជាច្រើនមិន​ធ្លាប់ស្គាល់ឬ ​លឺ​ពី​មុន​មក​ដែរ​ពី​ព្រោះ​រុក្ខ​ជាតិ​នេះដុះ​នៅ​​តា​ម​​​តំបន់​​ព្រៃ​ក្រាស់​ ជ្រលង​ភ្នំ​ និង​តំបន់​ខ្ពង់​រាប​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ នៅ​ក្នុង​​ខេត្ត​​ឧត្តរមានជ័យ​រុក្ខជាតិ​នេះ​សំបូរ​ជាង​គេ​ ហើយ​ខេត្ត​នេះ​​ជាខេត្តដែល​មាន​ប្រទល់ជាប់​នឹង​​ប្រទេស​ថៃ​ ហើយ​និង​នៅ​តាម​ជើង​ភ្នំ​ដង​រ៉ែក​ដែរ​​សំបូរ​​​រុក្ខជាតិ​តូច​ៗ​និង​ព្រៃ​របោះ​ លក្ខណ:​ស​ណ្ឋាន​ដី​ផ្ដល់​នៅ​អនុភាព និងមាន​សំណើម​​​គ្រប់​គ្រាន់​សំរាប់​ផ្ដល់​ជីវិត​រុក្ខជាតិ​នា​នា​។​
រុក្ខជាតិដើម​ប្រង់ ជា​ឈ្មោះប្រទាលមួយ​ពួក មាន​ធាងរឹង ស្លឹករឹងល្អិត ហើយ​មើម​មាន​ជាតិ​ពុល​​ និង​ ជា​រុក្ខជាតិ​ដាំ​លំអរ តែ​នៅ​តំបន់​ក្តៅ វា​មាន​អាច​មាន​កំពស់​រហូត​ដល់​ ៤ ម៉ែត្រ មាន​ដើមញី និង​ឈ្មោល ដែល​មាន​ផ្កាខុស​គ្នា។ ហើយ​រុ​ក្ខ​ជាតិ​ប្រង់​ដុះ​អម​ដើម​​ព្រិច (ឬស្សី​ព្រិច​)​និង​ដើម​មួយ​ចំនួន​ទៀត​ រុក្ខជាតិ​នេះ​មាន​មើម​ដូច​ទៅនិង​ក្ដួច​ដែ​រ មាន​ឫស​ស្ញែរ​ដុះ​តាម​មើម​តែ​វា​គ្មាន​ឫស​កែវ​ទេ​ ឫស​របស់​វា​មាន​នាទី​ស្រូប​យក​ជីវ​ជាតិ​បញ្ជូល​ក្នុង​មើម​ហើយ​វា​ក៏​ជួយ​ផ្គត់​ផ្គង់​និង​ទ្រ​ទ្រង់​ដើម​អោយ​មាន​លំ​នឹង​និង​យក​ជីវ​ជាតិ​ពី​ក្នុង​ដី​ផ្ដល់​ទៅ​អោយ​សារ​ពាង្គ​កាយ​ទាំង​មូល​របស់​វា​ ហើយ​ឫស​របស់​វា​មាន​សភាព​ខ្មៅ​ៗ​ដូច​ឫ​​ស​កំប្លោក​ ចំនែក​ដើម​វា​មាន​រាង​ដូច​ដើម​ដូងព្រះ ហើយ​រាវ​ខាង​លើ​ពណ៌​ខ្មៅ​ ចំនែក​សាច់​មាន​ពណ៌ស្វាយ​ ​ហើយ​មាន​រន្ធ​តូច​ៗ​សំ​រាប់​ដឹក​នាំ​ជីវ​ជាតិ​ផ្ដល់​ទៅ​ផ្នែក​ខាង​លើ​ដើម្បី​បំប៉ន​ដល់​ត្របក​ផ្កា​ និង​ ស្លឹក​។​ រុក្ខជាតិ​នេះ​ភ្លុះ​ចេញ​ពី​មើម​ដូច​ខ្ទឹម​ ប៉ុន្តែ​នៅ​ពេល​វា​ធ្វើការ​លូត​លាស់​ ដើម​របស់​វា​ចាប់​ផ្ដើម​ពង្រីក​មើម​វា​ផង​ដែរ​ នៅ​ពេល​ការ​វិវត្ត​ឡើងមក​ ​ស្លឹក​វា​ចាប់​បែក​មែក​ដូច​ដើម​ដូង​ របក​ពី​ធាង​មួយ​ទៅ​ធាង​មួយ​ ហើ​យ​ធាង​វា​មាន​រាង​ដូង​ធាង​ដើម​ដូង​ ប៉ុន្តែ​មាន​ទំរង់​ស្លឹក​តូច​ជាង​ ហើយ​មាន​ទ្រនុង​​ពុះ​ចំ​​កណ្ដាល​ដូច​ដូង​ដែ​រ​ នៅ​ពេល​វា​មាន​អាយុ​ចាប់​ពី៥​ខែ​ឡើង​ ទៅ​ប្រអប់​នៃ​កា​របង្ក​កំណើត​មាន​រាង​មូល​ហើយ​ព័ទ្ធ​ទៅ​ដោយ​ស្រកី​ដូច​ស្ពៃ​ក្កោប​ នៅ​ក្នុង​ស្រកី​សំរាប់​ទ្រទ្រង់​លំ​អង​ដើម្បី​ផលិត​ចេញ​ជា​ផ្កា​និងផ្លែ​ នៅ​ពេល​ដែរ​ផ្លែរីក​ធំ​ឡើង​ ស្រកី​ដែរ​ក្ដោប​ប្រេះ​ឡើង​រហូត​គ្រាប់​ចេញ​មក​ក្រៅ ​នៅ​ជុំ​វិញ​ប្រអប់​ផ្លែ​យើង​មើល​ពី​ចំងាយ​ហាក់​បី​ដូច​កំរ៉ង​ផ្កា​ បញ្ចេញ​ពណ៏​ក្រហម​ឆ្អែ​ឆ្អៅ​ប្លែក​ៗគួ​រ​អោយ​គយ​គន់​ ប៉ុន្តែ​សូម​ប្រាប់​ថា​ផ្លែ​រុក្ខជាតិ​នេះ​មិន​អាច​បរិភោគ​បានទេ​។​ ដោយ​សារតែមើម​របស់​វា​មាន​​ជាតិពុល ទើប​អ្នក​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​​បាន​​​យក​មើម​របស់​វា មកប្រើក្នុ​ងការ​សម្លាប់​ក្តាម ខ្យង ដែលកាត់​ដើម​ស្រូវ​ សន្ទូង។ ទោះជាមើម​​វាមាន​ជាតិពុល​តែវា​មិន​បាន​​ប៉ះពាល់​ដល់ មនុស្ស​ដូចថ្នាំសម្លាប់ប្រភេទ​​គីមីទេ។ ដោយសារ​​តែ​បច្ចេកវិទ្យា​ទំនើប​ពេក បាន​ធ្វើ​ឲ្យ​អ្នក​ឧត្តរមានជ័យ​លែង​ប្រើប្រាស់ មើម​ប្រង់សម្រាប់​សម្លាប់​ក្តាម​ទៀតដូច​ពេល​មុនដែល​ពួកគាត់​បាន​ចេះ​ប្រើតាំង​ពី​បុរាណ ឬ ចាស់​ជំនាន់ ហើយក៏ដោយ​សារ​តែ​ពួកគាត់​មិន​បាន​យល់​ពី​ផលប៉ះពាល់​របស់​ថ្នាំគីមី។ ក្រៅ​ពី​មើម​មាន​ប្រយោជន៍ ដើមរបស់​វា​ក៏មា​ន​ប្រយោជន៍​ផងដែរ ត្រូវ​បាន​គេ​យកវា​ដាំសម្រាប់​លម្អរ សួនច្បារ។​ តែ​យ៉ាង​ណា​មិញ​គេ​អាច​យក​វា​នៅ​ដាំ​លំ​អរ​តាម​សួន​ច្បារ​ អោយ​មាន​សម្រស់​កាន់​តែ​ល្អ​ និង គ្រាន់​ជា​ការ​ទាក់​ទាញ​ដល់​អ្នក​ទៅ​ទស្សនា​នានា​ ដោយ​សារ​រុក្ខ​ជាតិ​នេះ​ប្រក់​វា​ជា​រុក្ខជាតិ​កម្រ​​ទើប​ខ្ញុំ​លើយ​ក​មក​ពិពណ៏នា​ ដើម្បី​អោយអ្នក​បាន​អាន​ និង​ស្គាល់​អ្វី​ៗ​ដែល​មាន​នៅក្នុង​កម្ពុជា​៕៚​ បូវិណៃ

ដកស្រង់រូបភាពទាំងអស់ពីគេហទំព័រ http://www.cambodiaforester.us/herbarium/detail.php?pro_id=281&PHPSESSID=b13a27775720e48373269c7ba711cd12