Thursday, August 8, 2013

ដើម​ផ្លូ​ធំ



នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រជា​ជន​មិន​សូវ​មាន​ចំនេះ​ដឹង​ក្នុង​ការ​ប្រើ​ប្រាស់​ព្រៃ​ឈើ​អោយ​សម​ស្រប​នោះ​ទេ​ ដោយ​សារ​តែ​ប្រទេស​នេះ​ទើប​តែ​រួច​ពី​សង្រ្គាម​ដ៏​សែន​រាំ​រ៉ៃ​ ក៏​បាន​បង្ក​អោយ​ព្រៃ​ឈើ​ទទួល​ការ​បំផ្លាញ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ​ការ​បន្ត​កាប់​នៅ​តែ​មាន​ជា​អនា​ធិប​​តេយ្យ​នេះ ​ក៏​មក​ពី​ការ​អនុវត្ត​ច្បាប់​នៅ​តែ​ធូរ​ឡុងក្នុង​ការ​កំចាត់​ដល់​ជន​ខិល​ខូច​ ប៉ុន្តែ​ដោយ​សារ​តែ​លុយ​គ្រប់​គ្រង​លើ​សតិ​សម្បញ្ជ:​របស់​មនុស្ស​​ ព្រម​ទាំង​នៅ​ពេល​ឥឡូវ​ស្រប​ពេល​ផលិត​ផល​ព្រៃ​ឈើ​មាន​តំលៃ​ខ្ពស់ ​ក៏​បាន​បង្ក​អោយ​មាន​បទ​ល្មើល​ព្រៃ​ឈើ​ច្រើន​ រហូត​ដល់​បុគ្គល​មួយ​ចំនួន​ហ៊ាន​ពុះ​ពារ​ជីវិត​ចូល​លួច​កាប់​ឈើ​ឆ្លង​ដែន​។ ​ដោយ​សារ​មើល​ឃើញ​ពី​ការ​បំផ្លាញ​ព្រៃ​ដូច្នេះ ​ក៏​បាន​លើក​ឡើង​ពី​ប្រភេទ​ដើម​ឈើ​ម្យ៉ាង​ដែល​នៅ​សេស​សល់​ពី​ការ​កាប់​បំផ្លាញ​គឺ​ប្រ​ភេទ​ដើម​ផ្លូ​។
ដើម្បី​អោយ​កាន់​តែ​ច្បាស់​ខ្ញុំ​និង​រាប់​រៀប​ពី​លក្ខណ:​របស់វា ​ដើម​ផ្លូ​​ជា​ប្រភេទ​រុក្ខជាតិ​មាន​មែ​ក​​សា​ខា​ មាន​កំពស់​ប្រមាណ​ជា​ ៤​-៥​ម៉ែត្រ​ ដើម​វា​មាន​ពណ៌​ស​ អម​ទៅ​ដោយស្រកា​តូ​ចៗ​ជា​ច្រើន​ចំនែក​ឯ​ស្លឹក​របស់​វា​រាង​ដូច​​​​​​​ទៅ​​​​​​​​​​និង​ស្លឹក​ឆ្កែ​ស្រែង ​ប៉ុន្តែ​ស្លឹក​នេះ​មាន​រោម​ព័ទ្ធ​នៅ​​ជុំវិញ​ប្រៀប​បាន​និង​ស្លឹក​ខ្ញែ បើ​សិន​ជា​យើង​ទៅ​ប៉ះ​វា​ វា​និង​បង្ក​ជា​ការ​រមាស់​(ស្គៀប) នៅ​ចំ​កណ្ដាល​ស្លឹក​មាន​ទ្រ​នុង​មួយ​ដែល​យើង​តែង​ហៅ​ថា​ទង​ស្លឹក​នោះ​ឯង រីឯ​ឬស​បែក​រយាង​គ្មាន​ឬស​កែវ​ទេ​ ប៉ុន្តែ​មាន​សភាព​រឹង​ដែល​អាច​ទ្រទ្រង់​លំហូរ​ដើម​អោយ​មាន​លំនឹង និង​ការ​ពារ​បាន​នៅ​ខ្សល់​ព្យុះ​បក់​បោក។ រុក្ខ​ជាតិ​នេះ​មាន​ផ្លែ​ច្រើន​អនែក​ ផ្លែ​មានរាង​ស្រដែង​ដូច​ជា​ផ្លែ​ក​ណ្ដោល​ ប៉ុន្តែ​វា​មាន​ស្រទាប់​ពី​ ៥-៦​។ គ្រប់​ស្រទាប់​នីមួយ​ៗ​មាន​លក្ខណ​ខុស​ៗ​គ្នា​:
ស្រទាប់ទី១​ជា​ស្រទាប់​ដំបូង​គេ​បង្អស់​មាន​រោម​ស​ៗ​នៅ​ពី​លើ​និង​មាន​សភាព​រាង​រឹង​បន្តិច​ពិបាក​ញ៉ាំ។ ចំនែក​ស្រទាប់​បន្ទាប់​មក​ទៀត​មាន​សភាព​ពណ៌​ដូច​ត្រួយ​ដេច​ងាយ​និង​បរិភោព​​ស្រទាប់​ក្រោមៗ​ទៀត​មាន​លក្ខណៈ​ដូច​និង​ទី​២​ដែរ ផ្លែ​មាន​រស់​ជាតិ​ជូរ​អែម​ៗ។ នៅ​ចំ​កណ្ដាល​ផ្លែ​ទាំង​មូល​មាន​មណ្ឌល​មួយ​សំរាប់​ការពារ​គ្រាប់​ដែល​មាន​ពណ៌​ក្រហម និង​ស្រកី​នៅ​សង​ខាង​ពណ៌​ខ្មៅៗ​ នៅ​ក្នុង​ប្រអប់​​មាន​គ្រាប់​តូចៗ​ពណ៌​ខ្មៅ​ៗ​​ជាច្រើន នៅ​ក្នុង​ប្រអប់​ក៏​មាន​ទឹក​ម្យ៉ាង សសៃ​ស្អិត​ដូច​ទឹក​មាត់​  យ៉ាង​ណា​មិញ​ ការ​បង្ក​កំនើត​របស់​វា​គឺ​វា​ដុះ​ចេញ​ពីគ្រាប់​។ ដូច្នេះ​រុក្ខជាតិ​នេះ​មាន​អត្ថ​ប្រយោជន៍​ ត្រង់​ថា​​វា​អាច​ផ្ដល់​ម្លប់​សំរាប់​ជ្រក​ និង​យក​ផ្លែ​មក​បរិភោគ​  ចំនែក​ដើម​យើង​អាច​យក​មក​ធ្វើ​ជា​អុស​ដុត​បាន​ទៀត​ផង​ ហើយ​នឹងមួយ​ផ្នែក​ទៀត​ក្នុង​ចំណែក​ណាមួយ​ក្នុង​ដើម​ឈើ​នេះ ត្រូវ​បាន​គេ​យក​ផ្សំ​ធ្វើ​ជា​ថ្នាំ​ខ្មែរ​កែ​រោគ​នានា​ផង​ដែរ៕៚​
បូ វិណៃ (សេដ្ឋកិច្ច និង អភិវឌ្ឍន៍ជនបទ)
bovinai.omc@gmail.com