ថ្នល់ដាច់ភូមិខ្ញុំស្តិតនៅក្នុង
ឃុំគោកមនប្រុងមានផ្សារថ្មី
បន្ទាយអំពិលស្រុកតាយាយ
ឧត្តរមានជ័យសខេត្តកំណើត។
ត្បូងរនាមធំភូមិទល់ដៃ
ទល់និងភូមិប្រៃនៅខាងកើត
ខាងជើងព្រៃវែងចន្ទេតអើត
លិចក្រមុំឆើតភូមិពងទឹក។
ថ្នល់ដាច់ភូមិនេះប្រាំរយគ្រួ
សងផ្ទះជាជួរក្មេងយំព្រឹក
អ្នកដែលទៅថៃខ្ញុំមិននឹក
ឃើញសល់ល្ងាចព្រឹកពីពាន់នាក។
ប្រជាជនរស់នៅសែនអនេក
ធ្វើស្រែជុំមេឃរែកជុំពាក់
ឪ្យកូនទៅថៃពីបីនាក
មិនរួចជម្ពាកលក់ស្រែចាំ។
បឋមសិក្សាថ្នល់ដាច់មាន
មួយខ្នងសិស្សរៀនដល់ថ្នាក់ប្រាំ
ឆទានសំណាក់ពេលចូលឆ្នាំ
ឈ្មោះពិតខ្ញុំចាំហៅប្រាសាទ។
អាសូត្រពាំងរៀងងូចទឹក
ឈ្លើងទាមទាំងព្រឹកចុះសង្វាត
ដកកក់កន្ទេលចាសត្បាញស្អាត
ក្មេងងូចទឹកស្រាតត្រពាំងប្រីយ៏។
ត្រពាំងបុរាណ្យខ្ញុំសូមរាប់
ដាក់រួមលំដាប់គ្រាន់រកត្រី
តាកូវបែកភក់ត្រពាំងប្រីយ៏
រ៉ុតជញ្ជឿតត្រីសែនដូនតា។
នេះជារឿងពិតប្រវត្តិភូមិ
ទាញព្រាត់ចោលឈូងល្បែងកូនខ្លា
នៅលេងចូលឆ្នាំកេរ្ត៏ដូនតា
រួមថែរក្សាតរៀងទៅៗ៕៚
ប៉ាវ ចន្រ្ទា