Tuesday, January 29, 2013

ទីតាំងភូមិសាស្ត្រភូមិដីបាក់



ដីបាក់គឺជាឈ្មោះភូមិមួយដែលស្ថិតក្នុងទឹកដីស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ ហើយភូមិនេះ​ដែរមាន​តាំងនៅជា​ប់​ជើងភ្នំដងរែក​ផ្ទាល់នៅជិត​និង​ច្រក​របៀងជប់គគី តែបើយើង​ចង់ធ្វើដំនើរ​ទៅភូមិ​ជប់គគី​ គឺចាំបាច់ត្រូវតែឆ្លងកាត់ភូមិនេះ ព្រោះផ្លូវឆ្ពោះទៅកាន់ជប់គគី គឺពុះចំពាក់កណ្ដាលនៃ​ភូមិដី​បាក់​នេះ។ បើយើងធ្វើដំនើរទៅភូមិជប់គគី​ពេលទៅដល់ជើង​ភ្នំយើងនឹង​ឃើញភូមិដី​បាក់​ហើយ​ឆ្លង​កាត់​ភូមិនេះ ​នឹង​ឃើញផ្ទះរបស់ប្រជាជន​ដែលសង់ក្បែរៗផ្លូវទាំងសងខាង​ តែផ្ទះ​ខ្លះមាន​លក្ខណៈ​ដូចជាខ្ទម​ខ្លះ ធំជាងខ្ទម។ ភូមិនេះដែរត្រូវបានបង្កើតឡើងតាំងពីសម័យខ្មែរក្រហម​មកម្លេះ​ តែក្រោយ​មក​បាត់​បង់​​​ហើយក៏បានកើតឡើងវិញប្រហែលជា​នៅឆ្នាំ១៩៩១ ដែលនៅទី​នោះគឺជាទីតាំង​របស់ពួកខ្មែរក្រហម​កាលពីសម័យនោះ។  មូលហេតុធ្វើអោយភូមិនេះបាត់បង់​នោះ​គឺដោយ​សារតែក្នុងប្រទេសកម្ពុជាយើង​មានសង្រ្គាមដូចនេះហើយ​បានជាធ្វើ​អោយ​ភូមិ​នេះ​រលាយហិនហោច ហើយមិនតែប៉ុនោះបានបន្សល់​ទុកនូវគ្រាប់មីន​កប់ក្នុង​ដី​ជាច្រើន​តាមបណ្ដាភ្នំដងរែកនិងតំបន់ផ្សេងៗទៀតជា​ច្រើន។ ដោយសារ​តែសង្គ្រាម​នេះហើយបានបន្ស់ជនពិការ​ ស្រ្តីមេមាយនិងក្មេងកំព្រាជាច្រើននៅពេល​បច្ចុប្បន្ន​ លើសពីនេះ​ទៀតនោះភ្លើងសង្រ្គាម​បានបំផ្លាញ​ភូមិឋាន​របស់ប្រជាជន​ និង​ទ្រព្យ​សម្បត្តិមួយ​​ចំនួន​​របស់​ប្រជាពលរដ្ឋអ្វីដែល​ពិសេស​នោះ​គឺឪពុក​ព្រាត់​កូន​ ប្ដីព្រាត់​ប្រពន្ធបង​ព្រាត់​ប្អូន​ ទីកន្លែង​ដែល​ធ្លាប់តែមាន​មនុស្សរស់នៅប្រែជាស្ងាត់ជ្រងំគ្មាន​មនុស្ស​ឃើញតែ​កំទេច់កំទី​ផេះ​ផ្ទ​របស់​ប្រជា​ពលរដ្ឋដែល​បំផ្លាញ​ដោយសង្រ្គាម​។
តែ​ក្រោយមក​ភូមិ​នេះ​ត្រូវ​បាន​បង្កើតឡើង​វិញ​បន្ទាប់ពី​ប្រទេស​កម្ពុជា​យើង​មាន​សន្តិភាព​លេញ​គឺ​ប្រហែល​ជា​ចាប់ពីឆ្នាំ​២០០២​ ភូមិ​នេះ​មាន​ប្រជា​ពលរដ្ឋទៅរស់នៅមាន​ផ្ទះមួយ​ៗ តែ​ក្រោយ​មក​ទៀត​កំនើនប្រជាជន​ក៏ចេះកើនឡើង​រហូត​កើតចេញ​ជា​រូបរាង​ភូមិ​នេះ​ម្ដង​ទៀតដែល​មាន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ភូមិនេះ​មាន​ផ្ទៃ​ដី​ ទទឹង​ប្រហែលជា​២០០ម៉ែត​ និង​បណ្ដោយ​ប្រហែល​៥៥០ម៉ែត​ឬអាចលើស​នេះ​។ ភូមិដីបាក់​មាន​ផ្លូវមួយ​ពុះកាត់​ចំពាក់​កណ្ដាលបណ្ដោយ​ភូមិពីត្បូង​ទៅ​ជើងរហូតទៅដល់ច្រក​ចូល​ទឹក​ដី​ថៃ។ សព្វនេះផ្ទះរបស់​ប្រជា​ពលរដ្ឋ​នៅភូមិ​នោះ​មាន​ពី​ជួរនៅសងខាង​ផ្លូវ​គឺខាង​លិច​ផ្លូវ​មួយ​ជួរ​និង​ខាង​កើត​ផ្លូវ​មួយ​ជួរ​ទៀត ប្រជាជន​ភាគ​ច្រើ​ន​ដែល​រស់​នៅ​ទី​នោះគឺមានអ្នក​ចំនូល​មក​ពី​តំ​បន់​ផ្សេងៗ​ខ្លះ​និង​អ្នក​ដែល​ធា្លប់​រស់​នៅ​ទី​នោះ​ពី​មុន​មក​ខ្លះ។ ភូមិនេះ​មាន​ប្រជាជន​រស់​នៅ​អាច​លើស​ពីមួយ​រយ​គ្រួសារ​ឡើង​ទៅ​ភាគ​ច្រើន​អ្នក​ភូមិ​នោះ​មាន​ជីវភាព​ខ្វះខាតណាស់ដោយ​សារតែ​នៅតំបន់​ទាំង​នោះខ្វះដីសម្រាប់ធ្វើ​ស្រែ ព្រោះវា​ជាតំបន់ភ្នំ​ដីនៅបណ្ដាតំបន់នោះ​មានលក្ខណៈខ្ពស់​(តឺល)​ហើយដីមិនស្មើគ្នាមានខ្ពស់​មានទាបតែភាគច្រើនជាដីខ្ពស់ ដូចនេះហើយ​បាន​ជា​ខ្វះ​ដីសម្រាប់​ធ្វើ​ស្រែ។ នៅតំបន់​នោះ​គឺសំបូរដី​ចំការ​ ដែលអាច​អោយប្រជាជន​ធ្វើចំការបាន​ខ្លះ​ប៉ុន្តែមិន​មាន​លក្ខណៈ​ធំ​នោះ​ទេ​។ តែមួយ​​រយៈពេល​ចុងក្រោយ​នេះ​ប្រហែល​ជា​ចាប់​ពី​ឆ្នាំ​២០០៩​​រហូត​មកដល់សព្វថ្ងៃ​នេះ​ប្រជាជននៅទី​នោះ​និយមដាំ​ដំឡូង​មី ដែល​ផល​ដែល​ទទួល​បាន​ពួកគេ​លក់​ទៅអោយ​ឈ្មួ្ញ​នៅក្នុង​តម្លៃ​ដែល​ថោក​ហើយ​មិន​ថេរ​ដោយ​សារតែ​គ្មាន​ទី​ផ្សារ​ពិត​ប្រាកដដូចនេះ​ហើយ​បាន​ជាឈ្មួញ​ហាន​ទិញ​ក្នុង​តម្លៃ​មួយ​ដែល​ថោក។ ដូចនេះ​ហើយ​ធ្វើអោយ​ប្រជាជន​មិន​សូវ​មាន​ទឹក​ចិត្ត​ក្នុង​ការ​ដាំ​ដំណាំ​នោះ​ ព្រោះពេល​ដាំបាន​តម្លៃ​ទាប​ពិបាក​និង​លក់​​ ដូចជា​នៅ​ដើម​ឆ្មាំ​២០១២​ថ្មី​ៗ​នេះ​តម្លៃ​ដំឡូង​មី​នគឺធ្លាក់​ចុះ​ខ្លាំង​មែន​ទែន​សិង​តែ​មិន​ដំ​នើរ​ការ។ ប្រជាជន​រស់​នៅ​តំបន់​នោះគឺពិង​ផ្អែក​លើធម្មជាតិ​ទាំង​ស្រុង​ព្រោះ​ប្រជាពលរដ្ឋមិន​ទាន់​មានការ​យល់​ដឹង​ច្បាស់​លាស់​អំពីបញ្ហា​អនាម័យ​និង​សុខ​ភាព​ លើស​ពី​នេះទៀត​នោះ​គឺបញ្ហា​នៃ​ការអប់រំ​ ក្មេងៗ​នៅទីនោះ​ភាគច្រើន​គឺ​មិន​បាន​ទទួល​ការអប់រំពីសាលានោះទេ​មិន​តែ​ប៉ុនោះ​ខ្វះ​មណ្ឌល​សុខភាព​សាលា​រៀន​ មន្ទីរពេទ្យនៅឆ្ងាយ​រហូត​ដល់​ទីរួម​ស្រុក​ ប្រជាជន​ខ្វះមធ្យោបាយ​សម្រាប់​ធ្វើ​ដំ​នើរ​ទៅសំរាក​ព្យាបាលពេល​​មានជម្ងឺ​។ ក្មេង​ៗភាគ​ច្រើន​នៅ​ទី​នោះមិន​បាន​ចូល​សាលា​ដោយ​សារ​តែ​ពុក​ម្ដាយ​របស់​ពួក​គេ​មិន​បាន​យល់​ដឹង​អំ​ពីបញ្ហាទាំង​នេះ​ ហើយ​រួម​ផ្សំ​និង​ខ្វះ​គ្រូបង្រៀន​និង​សាលា​រៀន​ផង​នោះ​ ទាំង​នេះហើយ​ជា​បញ្ហាចោទ​របស់​ពួក​គេ​នៅ​ទី​នោះ។ ដោយ​សារតែ​ភូមិ​នោះ​នៅឆ្ងាយ​ពីទី​ប្រជុំជន​និង​ទី​រួមស្រុក​ដូចនេះ​ហើយ​កម្រនិង​មាន​អង្កការ​ផ្សេងៗ​ចុះទៅដល់ណាស់ ទាំងនេះគឺជាការលំបាក​របស់​ប្រជាជន​ដែលរស់​នៅទីនោះ៕៚
  ឡាទីនន័