Wednesday, January 30, 2013

ម្តាយរើសអេតចាយកូននិស្សិត




ម្តាយរើសអេតចាយកូននិស្សិត
ទ្រាំឃ្លានពោះស្វិតសន្សំលុយ
ព្រឹកអូសឡឺម៉ករើថង់ស្អុយ
មាន់ខ្វៃចង្ហុយម្តាយកូរពោះ។
តែម្តាយមិនហូបព្រោះ​​​​​តែគិត
កូនជានិស្សិតចង់រៀនខ្ពស់
កុំឪ្យអាប់អោនដល់កេរ្ត៏ឈ្មោះ
នាមជាកូនប្រុសត្រូវតែចេះ។
សង្គមឥឡុវគេត្រូវការ
អ្នកមានប្រាជ្ញារកតម្រេះ
កុំឪ្យដូចម៉ែគ្មានចំណេះ
ឆ្គួតដូចទឹកចខ្មេះប្រៃហើយជូរ។
សព្វថ្ងៃយើងរស់ទាំងកំសត់
តែអនាគតយើងអាចធូរ
ឪ្យតែព្យាយាមនឹងតស៊ូរ
អេតចាយក៏ល្អរក្សាឈ្មោះ។
ធ្វើខ្លួនជាព្រះល្អប្រសើរ
កុំធ្វើជាចោរអាប់សក្តិយស
គេវាយគេទាត់ចាប់ដាក់ខ្នោះ
គ្មានចិត្តស្រណោះដូចសត្វធាតុ។
គ្រឿងញ្ញៀនស្រាស្រីកូនជៀសចេញ
វាមិនចំណេញនាំឆ្គួតជាតិ
មានពេលទំនេរកូនត្រូវឈ្លៀត
រៀនភាសាជាតិឪ្យពូកែ។
កូរ៉េជប៉ុនចិនថៃចេះ
សាលាច្រើនណាស់នៅស្រុកខ្មែរ
ខិតខំរៀនទៅមិនខុសទេ
ដើម្បីជួយម៉ែឪ្យកើនទ្វេ។
ការងារឥឡូវសំបូរណាស់
ឪ្យតែយើងចេះទៅកូរ៉េ
ឈប់រើសអេតចាយមានប្រាក់ខែ
ជួយសង្គមខ្មែរឪ្យចំរើន។
ប៉ាវ ចន្រ្ទា