ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១២ ម៉ោង ០៧:៥៥
កោះសន្តិភាព
ទិដ្ឋភាពច្រកទ្វារព្រំអន្តរជាតិ
|
ខេត្តឧត្តរមានជ័យ ៖
សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា និងថៃ
ដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ
ស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍
ស្រុកអន្លង់វែង កំពុងកើតមានស្ថានភាពស្មុគស្មាញ
ដោយសារតែសមត្ថកិច្ចទាំងពីរប្រទេសបានធ្វើការចោទ
ប្រកាន់គ្នាទៅវិញទៅមក ។
កងកម្លាំងទាហានឈុតខ្មៅសៀមជាង១០នាក់កាលពីព្រឹកថ្ងៃទី
១១ សីហា
បានចូលមករារាំងសមត្ថកិច្ចកម្ពុជាមិនឱ្យសង់រោងធ្វើ
ការងារ លុះព្រឹកថ្ងៃទី១២សីហា
ខាងសមត្ថកិច្ចកម្ពុជាក៏បានហាមឃាត់រារាំងមិនឱ្យខាងភាគី
ថៃដំឡើងរូបសញ្ញាព្រះរាជវាំងថៃ
និងដាក់ទង់ជាតិរបស់ខ្លួននៅក្បែរមាត់ច្រកទ្វារ
អន្តរជាតិដែរ
ព្រោះតែព្រំដែនចំណុចនេះមិនទាន់បានកំណត់ច្បាស់លាស់
ថាកន្លែងណាជាទឹកដីថៃ កន្លែងណាជាទឹកដីកម្ពុជានៅឡើយ ។
សូមបញ្ជាក់ថា
កាលពីខែមេសាកន្លងទៅខាងភាគីថៃបានទាមទារឱ្យកម្ពុជាដកទង់ជាតិ
ចេញពីតាមរបងព្រំដែន
តែពេលនេះសៀមខ្លួនឯងមកដាក់ទង់ជាតិនៅជាប់របងព្រំដែន
តែម្តង ។
សមត្ថកិច្ចនិងមន្ត្រីកម្ពុជានៅមាត់ច្រក
ទ្វារអន្តរជាតិជាំសាងាំ បានឱ្យដឹងថា
កន្លងមកកម្ពុជាយើងមានការអត់ធ្មត់ណាស់
សូម្បីខាងភាគីថៃសាងសង់អ្វីបន្តិចបន្តួចគឺខាងកម្ពុជាមិន
ដែលជំទាស់និងរារាំងទេ
តែខាងភាគីថៃកន្លងមកសូម្បីតែប្រជាពលរដ្ឋខ្មែរដាក់ស្លាកផ្ទះ
សំណាក់និងកងកម្លាំងទាហានកម្ពុជាដាក់ទង់ជាតិនៅមុខបន្ទាយ
ដែលមានចម្ងាយពីបារ៉ាស់ប្រមាណ១០០ម៉ែត្រសម្រាប់ទទួល
បុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាតិខ្មែរ
ក៏ក្រុមទាហានឈុតខ្មៅសៀមចូលមកធ្វើការរារាំងដែរ ។
បន្ទាប់មកទៀត
សមត្ថកិច្ចទាំងពីរប្រទេសបានផ្លាស់ប្តូរមាត់ច្រកទ្វារចាស់មក
ដាក់ទីតាំងនៅមាត់ច្រកទ្វារថ្មី
ចំណែកខាងភាគីថៃបានស្ទូចអូស្កូមកដាក់នៅលើផ្លូវកៅស៊ូ
ដែលស្ថិតនៅក្បែរមាត់ច្រកទ្វារសម្រាប់បម្រើការងារ ។
រីឯខាងកម្ពុជាវិញ
សូម្បីតែសាងសង់រោងសម្រាប់បម្រើការងារទាំង៤ស្ថាប័ន
ក៏ខាងភាគីថៃរារាំងដែរ
តែបើចង់កសាងគឺត្រូវថយចេញពីបារ៉ាស់ចម្ងាយពី១៥០ទៅ២០០
ម៉ែត្រ ទើបសាងសង់បាន ។
ដូច្នេះសមត្ថកិច្ចកម្ពុជាសុខចិត្តធ្វើរោងតូចមួយនៅ
ជាប់បារ៉ាស់ធ្វើការរួមគ្នាទាំង៤ស្ថាប័នតែម្តង
ដោយមិនថយតាមការកំណត់របស់សៀមនោះទេ ។
មន្ត្រីកម្ពុជាបានបញ្ជាក់ពីការដើរ
ខ្សែលើនិងជាឥរិយាបថផ្គើនរបស់ថៃថា នាព្រឹកថ្ងៃទី១០
សីហា
កម្ពុជាយើងបានឃើញខាងភាគីថៃសាងសង់រោងធ្វើទិវា
ដាំកូនឈើដែលស្ថិតនៅក្បែរព្រំដែនជាប់នឹងបារ៉ាស់
ហើយកម្ពុជាបានធ្វើការរារាំង ពេលនោះគឺថៃយល់ព្រម
តែការយល់ព្រមនោះប្រៀបដូចជាសម្តីកូនក្មេង
ព្រោះតែយកកូនឈើមកដាំនៅជាប់នឹងបារ៉ាស់ដដែល ។ បន្ទាប់មក
លោកឧត្តមសេនីយ៍ទោ នួន នៅ
មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសស្រុកអន្លង់វែង
និងស្រុកត្រពាំងប្រាសាទ
បានចុះទៅដល់ដោយតម្រូវឱ្យភាគីថៃដកកូនឈើចេញពី
បារ៉ាស់ព្រំដែនឱ្យអស់
និងអាចឱ្យដាំបាននៅចម្ងាយ២០០ម៉ែត្រពីបារ៉ាស់
ហើយខាងភាគីថៃបានដកចេញមែន
តែពេលកម្ពុជាដើរចេញមកវិញខាងថៃបានដាំវិញ
ដែលទង្វើបែបនេះគឺភាគីថៃមាក់ងាយកម្ពុជាទាំងស្រុង ។
ដោយឃើញទង្វើថៃបែបនេះ
ខាងកម្ពុជាក៏បាននាំគ្នាសង់កូនរោងតូចមួយក្បែរបារ៉ាស់
ដោយប្រក់តង់នាព្រឹកថ្ងៃទី១១ សីហា
ស្រាប់តែមានក្រុមទាហានឈុតខ្មៅថៃចូលមករារាំង
ហើយខាងភាគីកម្ពុជាបានឆ្លើយតបវិញថា
កូនរោងនេះខាងកម្ពុជារុះរើវិញបាន
តែសុំឱ្យខាងភាគីថៃដកកូនឈើដែលដាំនៅក្បែរមាត់ច្រកទ្វារ
នេះឱ្យអស់សិន ទើបកម្ពុជារុះរើរោងនេះវិញ ។
លុះព្រឹកថ្ងៃទី១២សីហា
ស្រាប់តែខាងថៃដំឡើងរូបសញ្ញាព្រះរាជវាំងនិងដាក់ទង់ជាតិ
របស់ខ្លួនដោយចាត់ទុកថា
ចំណុចព្រំដែននេះបានកំណត់ច្បាស់លាស់ហើយ ។
មន្ត្រីទាហាន សមត្ថកិច្ច និងមន្ត្រីកម្ពុជា
ដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ
បានស្នើដល់គណៈកម្មាធិការព្រំដែនទាំងពីរប្រទេស
បើមិនឆាប់ដោះស្រាយបញ្ហាព្រំដែននេះទេគឺព្រំដែននេះនឹង
ឡើងកម្តៅនាពេលខាងមុខជាមិនខាន
ព្រមទាំងអាចប្រឈមមុខដាក់គ្នាដោយអាវុធទៀតផង ។
លោកឧត្តមសេនីយ៍ទោ នួន នៅ បានឱ្យដឹងថា
ហេតុការណ៍នេះលោកកំពុងតែធ្វើការដោះស្រាយជាមួយខាងភាគី
ថៃហើយ តែមិនទាន់ចេញជាលទ្ធផលអ្វីនៅឡើយទេ ៕