ឧត្ដរមានជ័យ:
តួលេខថ្មី
ដែលក្រុមការងារថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា
ចុះជួយខេត្ដឧត្ដរមានជ័យ ទទួលបានពីអាជ្ញាធរដែនដីឃុំ-ស្រុក-ខេត្ដ
គឺមានស្រូវវស្សារបស់ប្រជាកសិករចំនួនប្រមាណ ៧.៣០០ ហិកតា
និងសំណាបប្រមាណ ១៨ ហិកតា ត្រូវបានរងផលប៉ះពាល់
អាចឈានដល់ខូចទាំងស្រុងនៅពេលបន្ដិចទៀត បន្ទាប់តំបន់នោះ
ទទួលរងនូវគ្រោះរាំងស្ងួត។
ក្រុមការងារថ្នាក់កណ្ដាល របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក គន់ គីម សមាជិកអចិន្ទ្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដឧត្ដរមានជ័យ និងរួមដំណើរដោយផ្ទាល់ពីលោក គីម ប៊ុនថាន, លោក ខេង សុមេធ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដឧត្ដរមានជ័យ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ បានចុះទៅកាន់វាលស្រែក្នុងភូមិសាស្ដ្រស្រុកចុងកាល់ ក្នុងចំណុចវាលស្រែដែលជួបភាពរាំងស្ងួត និងអន្ដរាគមន៍យកម៉ាស៊ីនបូមទឹក យកទៅកាន់តំបន់នោះជាបន្ទាន់។
របាយការណ៍ជាបឋមរបស់លោក យឿន ប៊ុនថា ប្រធានមន្ទីរកសិកម្ម ខេត្ដឧត្ដរមានជ័យ បានរាយការណ៍ប្រាប់ទៅលោក គន់ គីម ដែលជាប្រធានក្រុមការងារ និងមន្ដ្រីក្រោមឱវាទបានឱ្យដឹងថា បើគិតមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ គឺខេត្ដឧត្ដរមានជ័យមានស្រុកចំនួន៤ បានរងផលប៉ះពាល់ ដោយភាពរាំងស្ងួត និងបានធ្វើឱ្យប៉ះពាល់ស្រូវពង្រោះចំនួន ៧.៣០០ ហិកតា និងសំណាបប៉ះពាល់ចំនួន ១៨ ហិកតា។
លោក យឿន ប៊ុនថា បាននិយាយថា ក្នុងចំណោមស្រុកទាំងបួន គឺមានក្រុងសំរោង ប៉ះពាល់ ១.០០០ ហិកតា ស្រុកបន្ទាយអំពិលប៉ះពាល់ ២.២០០ ហិកតា ស្រុកចុងកាល់ប៉ះពាល់ ២.០០០ ហិកតា និងស្រុកអន្លង់វែងប៉ះពាល់ចំនួន ២.១០០ ហិកតា។ ជាមួយគ្នានោះ ក្នុងស្រុកទាំង៤ ក៏មានសំណាប ១៨ ហិកតា រងផលប៉ះពាល់ផងដែរ។
លោកប្រធានមន្ទីរកសិកម្មខេត្ដឧត្ដរមានជ័យ បានរាយការណ៍ជូនលោក គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្ដាល របស់គណបក្សប្រជាជនកម្ពុជាទៀតថា ស្រូវវស្សានិងសំណាប ដែលរងផលប៉ះពាល់ទាំងអស់ វានឹងខូចខាតទាំងស្រុង ក្នុងរយៈពេល ១សប្ដាហ៍ខាងមុខទៀត ប្រសិនបើតំបន់ស្រុកទាំងនោះមិនមានភ្លៀងធ្លាក់ទេនោះ។
ជាមួយគ្នានោះដែរ ក្នុងថ្ងៃដដែល លោក គន់ គីម ក៏បានធ្វើការអន្ដរាគមន៍ភ្លាមៗ ហើយក៏នាំយកម៉ាស៊ីនបូមទឹកធុនធំមួយគ្រឿងរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្ដឧត្ដរមានជ័យ បានចុះជាបន្ទាន់ទៅកាន់ចំណុចអូរភូមិគោកត្រាង ឃុំជើងទៀន ស្រុកចុងកាល់ ដែលមានប្រភពទឹកខ្លះៗនោះ ក៏បានប្រតិបត្ដិការបូមទឹកភ្លាមៗសង្គ្រោះស្រូវវស្សាដែលនៅជិតៗនោះ ។
មន្ដ្រីធនធានទឹក និងឧតុនិយម ខេត្ដឧត្ដរមានជ័យមួយរូប ក៏បានបញ្ជាក់ដែរថា ទឹកអូរ ដែលកំពុងតែបូមស្រោចស្រពស្រូវវស្សានោះ គឺអាចសង្គ្រោះស្រូវក្រៀមស្វិតបានតែប្រមាណ ២០ ហិកតាប៉ុណ្ណោះ។
លោកបន្ដថា ការសង្គ្រោះគឺមានតែរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ។ បើលើសពីមួយសប្ដាហ៍ ទឹកដែលយើងបូមដាក់ស្រែ វានឹងគោករីង ហើយស្រូវវស្សា និងអាចងាប់នូវពេលបន្ទាប់។
មន្ដ្រីដដែល បានបន្ដទៀតថា នៅតំបន់ស្រុកចុងកាល់ និងស្រុកមួយចំនួនទៀត ដែលរងផលប៉ះពាល់ហាក់បីដូចជាមិនមានប្រភពទឹកណា អាចយកទៅអន្ដរាគមន៍បូមដាក់ស្រែទាំងនោះ បានឡើយ។
ខណៈពេលដែល ប្រកាសអាសន្នរឿងស្រូវវស្សា ដែលប៉ះពាល់យ៉ាងច្រើនបែបនេះ លោក គន់ គីម ដែលជាប្រធាន ក្រុមការងារចុះជួយខេត្ដ ក៏បានបញ្ជាដល់ប្រធាន-អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះស្រុក នីមួយៗ ត្រូវចេញដំណើរជាបន្ទាន់ នៅថ្ងៃទី១២ ខែសីហា ដើម្បីចុះទៅគោលដៅស្រុករបស់ខ្លួន ដើម្បីស្វះស្វែងរកប្រភពទឹកជាក់ស្ដែង ដើម្បីរំដោះស្រូវដែលរងផលប៉ះពាល់ទាំងនោះ។
ក្នុងករណី រកឃើញប្រភពទឹកជាក់ស្ដែង លោក គន់ គីម ក៏បានដាក់បទបញ្ជាឱ្យប្រធាន-អនុប្រធានក្រុមការងារ របស់ស្រុកនីមួយៗ ត្រូវចុះប្រតិបត្ដិការយកម៉ាស៊ីនបូមទឹកទៅអន្ដរាគមន៍បូមដាក់ស្រែ ប្រជាពលរដ្ឋ ក្នុងភាពជាក់ស្ដែងទោះបីស្ថិតក្នុងភាពលំបាកយ៉ាងណាក៏ដោយ ត្រូវតែសង្គ្រោះស្រូវទាំងនោះទៅតាមលទ្ធភាពជាក់ស្ដែង។
លោក គន់ គីម ក៏បានសំដែងការសោកស្ដាយផងដែរ នូវភាពរាំងស្ងួតទាំងនោះ ដែលវាធ្វើឱ្យមានផលវិបាកដល់ប្រជាកសិករនៅតាមមូលដ្ឋាន។
ជាមួយគ្នានោះដែរលោក គន់ គីម ក៏បានបញ្ជាទៅដល់ក្រុមការងារស្រុកនីមួយៗឱ្យធ្វើការពិនិត្យតាមដានពី ផលប៉ះពាល់ ហើយរាយការណ៍មកថ្នាក់លើឱ្យបានទាងទាត់ជាប្រចាំ កុំឱ្យមានការធ្វេសប្រហែសឱ្យសោះ៕