Thursday, July 5, 2012

ចម្ការល្ពៅមួយ



(បទនាគកៀវក្រវ៉ាត់)
កាលថ្នាក់ទីមួយ ប្រាប់ម៉ែ
ម៉ែប្រាប់វិញដែរ រឿងទុក្ខព្រួយ
ផលល្ពៅច្រើនណាស់ ផ្លែផ្កាត្រួយ
ត្រួយផ្កាបោះពួយ លាស់កើនទ្វេ

នឿយណាស់ខំដាំ ស្រោចថួនថែ
ថែថួនជ្រួយប្រែ គ្មានទំនេរ
លុះបេះបោចផល ប្រិតប្រឹងរេ
រេប្រឹងម្ល៉េះទេ រកអ្នកជាវ

ឆ្នាំពីពាន់ពីរ ខ្ញុំកើនថ្នាក់
ថ្នាក់កើនឥតអាក់ ប្រឹងស្រាវជ្រាវ
ថ្នាក់ទីដប់ពីរ ពេញវ័យស្ទាវ
ស្ទាវវ័យយល់រាវ ឫកមិនវរ

ឆ្នាំនេះចម្ការ លៅ្ពឪប្លែក
ប្លែកឪម៉ែចែក* លែងស្រែកថ្ងូរ
ចម្ការកើនប្រាំ ដាំហែហូរ
ហូរហែលក់ដូរ ចូលសៀមរាប

ឧត្តរមានជ័យ ខេត្តជាយដែន
ដែនជាយព្រំផែន ភ្នំខ្ពស់ទាប
អរគុណទេសចរ ចូលចរប្រៀប
ប្រៀបចរសៀមរាប គន់ប្រាង្គប្រា

ខ្ញុំលែងកង្វល់ រឿងរៀនត
តរៀនទោះក្រ ល្ពៅមានផ្សារ
លក់ត្រប់ត្រឡាច ស្ពៃមើមផ្កា
ផ្កាមើមត្រៀបត្រា ផលដំណាំ

ឆ្លៀតពេលទំនេរ កូនលៃជួយ
ជួយលៃពូនជ្រួយ ថែដោតដាំ
បួនឆ្នាំក្រោយទៀត អើយចាំ
ចាំអើយឆ្លងឆ្នាំ ចប់បរិញ្ញា

ភំ្នពេញ,ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០០៩
និស្សិត ទឹម​ រ័ត្នម្នី ដែលបាន​ទទួលមរណភាព នៅ​កោះពេជ្រ កាលពី​ឆ្នាំ​២០១០