Monday, July 16, 2012

ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​ម្នាក់​របួសធ្ងន់ នៅ​ព្រំដែន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

(ថ្ងៃទី 16 កក្កដា 2012, ម៉ោង 11:06:AM) | ដោយ: ឧត្តរ
ដកស្រង់ពីគេហទំព័រ​CEN


Give our kids a better deal
ឈ្មោះ ថោង វណ្ណ​រ៉ា រងរបួស​ធ្ងន់សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​ព្រំដែន​កម្ពុជា​-​ថៃ​-​ខេត្ត​ឧ​ត្ត​រ​មានជ័យ : ​ពលរដ្ឋ​ខ្មែរ​ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់រះ​ជាច្រើន​គ្រាប់ ខណៈ​លួច​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង ក្នុង​ដី​ថៃ​យ៉ាងជ្រៅ កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​ភូមិ​ខ្នារ​សាស្ត្រ ស្រុក​កាប់​ជើង ខេត្ត​សូ​រិន្ទ ប្រទេស​ថៃ ឈម​នឹង​ទឹក​កម្ពុជា ភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
 
​ ជនរងគ្រោះ​ឈ្មោះ ថោង វណ្ណ​រ៉ា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​ ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ទាហាន​ថៃ​បាញ់រះ​ប្រហារ​ជាច្រើន​គ្រាប់ មកលើ​មនុស្ស​នៅក្នុង​ក្រុម​ប្រមាណ​ជិត ១០​នាក់ ខណៈពេល​ជញ្ជូន​​ឈើ​ចេញពី​ដី​ថៃ​មក​ព្រំដែន​កម្ពុជា បណ្ដាល​ឲ្យ​រូប​ខ្លូន​រងរ​បូស​ធ្ងន់ ត្រូវ​គ្រាប់​ចំ​ខ្នង​ប៉ែក​ខាងស្ដាំ (​បៀម​គ្រាប់​) ដោយឡែក​បក្ខពួក​ក្នុង​ក្រុម បាន​រត់គេច​មក​ខាង​ដី​កម្ពុជា​វិញ​អស់ហើយ​។​

​សូម​បញ្ជាក់ដែរថា ករណី​ទាហាន​ថៃ​បាញ់​មកលើ​ពលរដ្ឋ​ខ្មែរ លួច​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង នៅ​ព្រំដែន​ចំណុច​ភូមិសាស្ត្រ​ខាងលើនេះ មិនជា​លើកទីមួយ​នោះទេ ព្រោះ​មានការ​បាញ់​ឲ្យ​ស្លាប់ និង​រងរបួស​ជាច្រើនលើក​នៅក្នុង​ឆ្នាំ​២០១២​នេះ​៕ K