(បទសោរទិនវិសាល)
កូនប្រុសឪស្រែកទាចែកកេរ
ទ្រព្យដីឡានផ្ទះគួរតែផ្ទេរ
ឪម៉ែចាស់ហើយគួរទុកខ្លួនទំនេរ
មុននឹងក្រោយទេគង់ឲកូន ។
រំអុកយប់ថ្ងៃស្រែកត្អូញត្អែរ
សាលាគេចវេះជ្រែដើរញ៉ែរ
មិត្តភ័ក្កស៊ីចាយផឹកតាប៉ែ
ដើរលេងប៉ោឡែគ្មានលោះថ្ងៃ ។
ក្បាលកូនប្រុសម៉ែ សក់រលើប
ខ្មៅស្រិលភ្លឺផ្លែក ដូចទើបតែង
មិនបាច់ប្រើប្រេង ស្អាតល្អឯង
ល្អលើសពាក្យថ្លែង កូនប្រុសម៉ែ ។
ក្បាលកូនប្រុសម៉ែ មិនដែលជា
វិលវិញឃើញតែ ប៉ះពារប្រែ
ប៉ង់រុំព័ទ្ធជុំ ពុំមានល្ហែ
ឈ្លោះគ្នាបោឡែ ល្បែងស្រីស្រា ។
ក្បាលកូនប្រុសម៉ែ ពកហើមជាំ
ចាំម្តាយជួយស្អំ កូនទ្រាំណា
បើមិនច្នោះទេ អាចកុនការ
ស្អែកចូលសាលា ខ្មាស់មិត្តភ័ក្ត ។
ក្បាលកូនប្រុសម៉ែ ព្រួយរាល់ថ្ងៃ
ពើបខ្មែរយុគថ្មី គេ***ប៉ងពើប
ទើបគេស្លុងចូល ខ្មែរទើរទើប
ជាតិសាសន៍ទំនើប ស្ញែងខ្មែរជាតិ ។
ជួយច្រៀងលោមវិញ រៃអាចជួយ
ជ្រៀតសៀងជំនួយ គេជ្រកជ្រៀត
ព្រាតចូលមើលមៀង ប្រាង្គប្រាព្រាត
ខ្មែរលែងព្រួយឃ្លាត វប្បធម៌ខ្មែរ ៕