ឧ
ត្តរមានជ័យ ៖
បុរសវ័យកណ្ដាលម្នាក់បានឡើងលើភ្នំដងរែករុករកឈើពេលត្រឡប់មកវិញ
ទម្លាក់ឈើចុះពីលើភ្នំត្រូវបានដុំថ្មរអិលពីលើធ្លាក់មកចំក្បាល
បណ្ដាលឲ្យប្រះលលាដ៍ក្បាលអស់៧ថ្នេរ។
ហេតុការណ៍
នេះបានកើតឡើងកាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១២
ស្ថិតនៅត្រង់ចំណោតទឹកជប់ ស្ថិតនៅក្នុងភូមិ ទំនប់អភិវឌ្ឍន៍ ឃុំ
អូស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ។
ជនរងគ្រោះ
ឈ្មោះ កែម រដ្ឋ អាយុ ៣៧ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ។
តាមប្រភពព័ត៌មានពីអ្នកស្រី ឈួន លី អាយុ ៣២ឆ្នាំ
ជាប្រពន្ធជនរងគ្រោះបានឲ្យកម្ពុជាថ្មីដឹងថា មុនពេលកើតហេតុ
ប្ដីរបស់គាត់បានទម្លាក់ឈើមកពីលើភ្នំមុនគេ
ហើយអ្នកដែលទម្លាក់មកតាមក្រោយបានធ្វើឲ្យថ្មប៉ុនកំភួនជើងរបេះ
ធ្លាក់មកលើចំក្បាលប្ដីរបស់គាត់
ទើបបណ្ដាលឲ្យគ្រោះថ្នាក់បែបនេះតែម្ដង។
ពេល
ជនរងគ្រោះត្រូវបានថ្មភ្នំ
ធ្លាក់លើចំក្បាលបណ្ដាលឲ្យរងរបួសត្រូវមិត្តភក្ដិដែលរួមដំណើរ
ជាមួយផ្ដល់ដំណឹងដល់ក្រុមគ្រួសារឲ្យមកទទួលយកទៅព្យាបាលនៅ
មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕