Saturday, June 30, 2012

មន្ត​​អាគម​គួរ​ឲ្យ​រន្ធ


ប្រទេស​កម្ពុជា​យើង​ជា​មាតុ​ភូមិ​មួយ​ដែល​មាន​អច្ឆរិយ​​និង​វប្បធម៌ អរិយធម៌ យ៉ាង​ខ្ពង់​ខ្ពស់​ ហើយ​ប្រទេស​ខ្មែរ​មាន​ធនធាន​មនុស្ស​គ្រប់​ប្រភេទ​ កាល​ពី​សម័យ​មុន​សង្គ្រាម​និង​សម័យ​សង្គ្រាម។
ប្រជាជន​នាំ​គ្នា​រៀន​ឩមអាម​ផ្សេង​ៗ​ដូច​ជា បាលី​បំបាំង​ខ្លួន បាលី​បញ្ចៀស​គ្រាប់
បាលី​បាញ់​មិន​មុត​ដុត​មិន​ឆេះ ស្នេហ៍(លិន​ថោង) បាលី​អម​អ្នក​ធំ បាលី​ធ្វើ​ឲ្យ​អ្នក​ដ៏ទៃ​ចូលចិត្ត ស្រលាញ់​រាប់​អាន ហើយ​និង​បាលី​បំបាត់​ជំងឺ​ផ្សេង​ៗ​មាន​ខ្ទួយ​ទិច ពស់​ខាំ ក្អែប​ខាំ​គឺ​ខ្មែរ​យើង​អាច​ធ្វើ​បាន​ទាំង​អស់ គាត់​បាន​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​របស់​យើង​មក​ដល់​សព្វ​ថ្ងៃ។
ឧទាហរណ៍​ដូច​រឿង ទុំ​និង​នាង​ទាវ​ រឿង​នេះ​យើង​ឃើញ​ថា ទុំ​បាន​ទៅ​នៅ​វត្ត​វិហា​ធំ​បួស​រៀន​ធម៌​ហើយ​ទុំ​ក៏​បាន​រៀន​ចេះ​(ស្នេហ៍​​សារិកា​លិន​ថោង​កាល​ទុំ​ចេញ​ទៅ​លក់​តោក​នៅ​ត្បូង​ឃ្មុំ​បាន​ជួប​​និង​នាង​ទាវ​ដែល​ជា​ស្រី​ស្អាត​ប្រចាំ​ភូមិ​ត្បូង​ឃ្មុំ​នៅ​ពេល​នោះ​ ទុំ​ក៏​លួច​ស្នេហ៍​នាង​ទាវ​ កាល​នោះ​ទុំ​នៅ​ជា​សង្ឃ​នៅ​ឡើយ​ទេ​ ក្នុង​ខណៈ​ពេល​ដែល​ទុំ​ត្រូវ​គេ​និមន្ត​ទៅ​ទេសនា​ក៏​លួច​ដាក់​ស្នេហ៍​សារិកា​ទៅ​លើ​ទាវ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​រៀន​ចេះ​យក​មក​ប្រព្រឹត្ត​ខុស​ក្រឹត្យ​​ក្រម​របស់​គ្រូ ដោយ​យក​បាលី​ធ្វើ​អំពើ​ផ្សេង​ៗ​ដូច​ទុំ​ជា​ដើម ជាង​នេះ​ទៅ​ទៀត​រឿង​បំបាំង​ខ្លួន ការ​ចង​មិន​ជាប់​កើត​ឡើង​នៅ​ក្នុង​ឧត្តរ​មាន​ជ័យ​ គឺ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំប៉ា​មាស ឃុំ​ចុងកាល់​ ស្រុក​ចុងកាល់​ ដែល​គាត់​មាន​កូន​២​នាក់​ស្រី​មួយ ប្រុស​មួយ គាត់​មាន​ឈ្មោះ​ថា តា​មុយ មុខ​របរ​របស់​គាត់​ជា​កសិករ និង​ជា​ចោរ​គាត់​តែង​តែ​យក​បាលី​កាប់​មិន​មុត ដុត​មិន​ឆេះ ចង​មិន​ជាប់ ដាក់​គុក​មិន​ជាប់​ទៅ​ធ្វើ​មុខ​របរ​ឆក់​ប្លន់​ទ្រព្យ​អ្នក​ដ៏ទៃ។ នៅពេល​គាត់​ធ្វើ​សកម្មភាព​ម្តង​ៗ​គ្មាន​នរណា​អាច​ចាប់​គាត់​បាន​ឡើយ គាត់​ធ្វើ​របរ​នេះ​ស្ទើរ​តែ​មួយ​ជីវិត​របស់​គាត់​។ ទោះបី​គេ​ចាប់​បាន​យ៉ាង​ណា​ក៏​ធ្វើ​អ្វី​គាត់​មិន​កើត​ពួក​គេ​ធ្លាប់​យក​ទៅ​បាញ់​ចោល យក​ទៅ​ដុត ចង​ដាក់​គុក ក៏​គាត់​នៅ​តែ​អាច​រត់​រួច។  យ៉ាង​ណា​មិញ​គាត់​មិន​បញ្ឈប់​ទង្វើរ​នេះ​ឡើយ។អនិច្ចា​អ្នក​ខ្លាំង​ទាំង​ឡាយ​គឺ​តែង​តែ​ស្លាប់​យ៉ាង​វេទនា ការ​កាន់​នៅ​បាលី​ទាំង​ឡាយ​តែង​ប្រកាន់​នៅ​តំណម។ ថ្ងៃ​មួយ​គាត់​បាន​ទៅ​លួច​គោ​គេ ប៉ុន្តែ​ជា​ថ្ងៃ​អវសាន្ត​របស់​គាត់​ត្រូវ​ប៉ូលិស​ចាប់​បាន​ពួក​គេ​ដឹង​ពី​វិធីសាស្ត្រ​ចង​គាត់​មិន​អោយ​រត់​រួច​គឺ​យក​ទៅ​ចង​និង​ ស្រទប​ចេក ឬ​ស្រម៉ាល​ចេក​គាត់​ខំ​រើ​បម្រាស់​រហូត​ដៃ​ត្រូវ​ដាច់​ឈាម ហើយ​យក​ទុក​កណ្ដាលថ្ងៃ បង្អត់​ទឹក បង្អត់​បាយ​រហូត​ដល់​ស្លាប់ ហើយ​ពួក​គេ​បាញ់​សាកសព​បន្ថែម​ទៀត​។ យើង​ឃើញ​ថា​រឿង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ទាក់ទង​និង​មន្ត​អាគម​ ដូចជា​រឿង តេជោ​យ៉ត តេជោ​មាស ពោធិ៍​កំបោរ អាចារ្យ​ហែម​​ចៀវ សុទ្ធ​សឹង​ជា​វីរបុរស​ស្នេហា​ជាតិ​ដែល​រៀន​ចេះ​មន្ត​អាគម​តែ​ត្រូវ​ស្លាប់​យ៉ាង​អាក្រក់​បំផុត។ ខ្មែរ​បច្ចុប្បន្ន​មិន​បាន​បន្សល់​ទុក​អោយ​កូន​ចៅ​ជំនាន់​ក្រោយ​ទេ ព្រោះ​គាត់​យល់​ថា​មនុស្ស​ទាំង​ឡាយ​លោភលន់​និង​ទ្រព្យ​មិន​ដែល​គិត​ពី​អ្នក​ដទៃ​។ សព្វថ្ងៃ​បើ​មាន​ក៏​មិន​សូវ​ពូកែ​ព្រោះ​វា​ជា​សម័យ​ទំនើប​និង​មាន​យុត្តិសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​ជា​ពិសេស​យុវជន​មិន​ចូលចិត្ត​រៀន​គឺ​វា​ធ្វើ​អោយ​រក​ស៊ី​មិន​មាន​ហើយ​ពួក​គេ​បែរ​មក​រៀន​អក្សរ​វិញ​ដែល​ធ្វើ​អោយ​ជីវិត​ល្អ​ប្រសើរ​និង​ចិញ្ចឹម​គ្រួសារ​បាន​យ៉ាង​ងាយ​៕៚ បូ វិណៃ