Friday, June 29, 2012

ការ​វិនាស​របស់​សត្វ​គោ​នៅ​​ក្នុង​ខេត្ត​ឧត្តរមានជ័យ​


      នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប្រជាជន​ភាគ​ច្រើន​​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​ដែល​ពឹង​ផ្អែក​លើក​ម្លាំង​សត្វ​គោ​និង​ក្របី​។ នៅ​តាម​ផ្ទះ​ពួកគាត់​​​សត្វ​ផ្សេងៗ​​​ជា​ច្រើន ​ដែល​​សត្វ​​ទាំង​នោះ​សុទ្ធ​សឹង​​តែ​ជា​​សត្វ​មានត​ម្លៃ​មិន​អាច​គណនា​បាន​ឡើយ​ ពេល​ព្រឹក​ព្រហាម​ស្រាង​ៗ​​នៅ​តាម​ភូមិ​នី​មួយៗ​ លឺ​តែ​សំឡេង​​សត្វ​គោ​រោទ៍​ និង​មាន់​រងាវ​ដែល​ធ្វើ​អោយ​អ្នក​​ស្រុក​អ្នក​ភូមិ​ភ្ញាក់​ពី​ដំណេក​គ្រប់​គ្នា​ ដើម្បី​រៀប​ចំ​ខ្លួន​​ចេញ​ទៅ​ធ្វើ​ការ​តាម​ជំនាញ​របស់​ខ្លួន ​​ប៉ុន្តែ​ពួក​គាត់​​ទាំង​នោះ​ជា​កសិករ​ធ្វើ​ស្រែ​​ចិញ្ចឹម​គ្រួសារ​នៅ​ពេល​រដូវ​វស្សា​អ្នក​ភូមិ​រង​ចាំ​ទឹក​ភ្លៀង​បង្អោរ​ធ្លាក់​លើ​ផែន​​ពសុធា​ ដែល​ធ្វើ​អោយ​ពួក​គេ​ងាយ​​ភ្ជួរ​​ស្រែ​ ប្រជាជន​រៀប​ចំ​សម្ភារ​ដូច​ជា​ នង្គ័ល​ រនាស់​ គោ ​ក្របី ​ចំណែក​ស្រីៗ​ទុក​ដាក់​អង្ករ​​​បម្រុង​​​ទុក​មួយ​​រដូវ​ធ្វើ​ស្រែ ​នៅ​ពេល​ប្រទេស​ទទួល​បាន​សុខ​សន្តិភាព​ប្រជាជន​នាំ​គ្នា​ចិញ្ចឹម​គោ​ច្រើន​ដើម្បី​យក​ទៅ​លក់​​និង​យក​ប្រើ​ប្រាស់។ ​គោ​គឺ​ជា​យាន​ជំ​និះ​មួយ​​ ​ដែល​​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ជីវ​ភាព​ធូរ​ស្រាល​ក្នុង​ការ​​ដឹក​ជញ្ជូន​នៅ​ក្នុង​សម័យ​ប្រទេស​ជួប​ការ​លំបាក​។ ​មិន​តែ​ប៉ុណ្ណោះ​ ទោះ​បី​មនុស្ស​ប្រើ​​យ៉ាង​ណា​ក៏​ដោយ​មិន​ដែល​ទួញ​យំ ​ឬ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្វី​ឡើយ ​យ៉ាង​ណា​មិញ​ដំណើរ​ជិត​ឆ្ងាយ​គោ​ខំ​ប្រឹង​អូស​ទាញ​ឲ្យ​ដល់​ទិស​​ដៅ ​តែ​បែរ​ជា​មនុស្ស​គ្មាន​ចិត្ត​មេត្តា​គិត​តែ​វាយ​ដំ​ដូច​ខ្ញុំ​បម្រើ​ ពួក​ឈ្មួញ​អាក្រក់​យក​គោ​ទៅ​ឆ្អើរ​ដូច​បាន​និង​នំ​។ គោ​​លើក​ជើង​បង្គំ​សុំ​អង្វរ​​ទេវ​តា​អស់​ដល់​ព្រហ្ម​​ដែល​ចេះ​ប្រោះ​សត្វ​កើត​​មាន​​លើ​លោក។​​
         នៅ​ពេល​គេ​ទិញ​ គេ​ខ្លុះ​ ​គេ​ចាក់​ គេ​ដឹក​វាយ​បញ្ចូល​ក្នុង​ទ្រុង​ យក​ទៅ​វាយ​ដើម្បី​បំពេញ​ក្រពះ​មនុស្ស​គ្មាន​ត្រា​ប្រណី​ ទឹក​ភ្នែក​គោ​ស្រក់​អា​​សូរ​ខ្លួន​ពេក ​គេ​បាន​​ស៊ី​ឆ្អែត​ភ្លេច​អស់​នៅ​សត្វ​មាន​គុណ​ជួយ​អូស​ទាញ​ភ្ជួរ​ដី​រាប់​ហិតា ​គោ​ខំប្រឹង​ទាញ​កណ្ដាល​ថ្ងៃ​ក្ដៅ​ ខ្លួន​ត្រូវ​រំពត់​មិន​ដែរ​​សៅ​ហ្មង​ឬ គុំ​គួន​ឡើយ ​ជាង​នេះ​ទៅ​ទៀត​កាល​ណា​អស់​​ចំនី​មិន​ដែរ​ហា​ស្ដី​ថា​ឃ្លាន​ណាស់​ ខំ​ប្រឹង​ត្រដរ​ស្វែង​អាហារ​តាម​ដំណើរ​ជិត​ឆ្ងាយ​​ឲ្យ​តែ​បាន​ឆ្អែត​។ នៅ​ពេល​រដូវ​​ប្រាំង​ទឹក​រីង​ស្ងួត​ហួត​រាំង​អស់​ពី​បឹង ​ឬ​ថ្លុក​ វាល​ស្មៅ​ត្រូវ​ងាប់​ ជំងឺ​រាតត្បាត​សត្វ​គោ​​សង្វាត​​គ្មាន​អ្វី​ផ្ទឹម ​​ខ្លះ​​ត្រូវ​រង​គ្រោះ​ដល់​​ស្លាប់។
          កើត​មក​សត្វ​​​កម្ម​អ្វី​ក៏​កម្ម​ក្នុង​មួយ​ជីវិត​ រស់​នៅ​មិន​សុខ​ក្នុង​លោកីយ៍​ តែ​ដល់​សព្វ​ថ្ងៃ​គោ​មាន​និស្ស័យ​ស្រាក​ល្ហែ​ខ្លះ​ពី​ការ​ភ្ជួរ​ស្រែ​ ប្រែ​មក​ពី​ការ​ត្អូញ​ត្អែរ​​ពី​ការ​បាត់​ពូជ ​ពី​មុន​មាន​គ្នា​កង​រំពង​ហូរ​ហែ​មាន​ហ្វូង​អើង​កង​ពេក​ក្រៃ​។ ​ ខេត្ត​ឧត្តរមានជ័យ​សព្វ​ថ្ងៃ​ នៅ​ពេល​ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ​ម្ដងៗ​ពេល​​ព្រឹក​ ល្ងាច​ យប់​លឺ​តែ​សំ​លេង​គោយន្ត​ ស្ទើរតែ​គ្រប់​លំ​នៅ​ដ្ឋាន​អ្នក​ប្រកប​របរ​ជា​អ្នក​ធ្វើស្រែ​ចម្ការ​ ​អ្នក​ស្រុក​ខ្លះ​​ត្អូញ​ត្អែរ​​ថា​ពេល​ប្រើ​គោ​ តែង​មាន​លុយ​សល់​ទុក​ឲ្យ​កូន ​តែ​ពេល​ប្រើ​​យន្ត​ប្រែ​ជា​បែក​ញើស​រាល់​ថ្ងៃ​​ដោយ​សារ​តែ​ខំ​​ប្រឹង​​ប្រែង​រក​លុយ​​បំពេញ​ក្រពះ​យន្ត ​គោ​មាន​ប្រយោជន៍​មួយ​ទៀត​ គឺ​អាចម៍​វា​អាច​យក​ទៅ​ធ្វើ​ជី​​ដាក់​ដំណាំ​​គ្រប់​ប្រភេទ​​អោយ​រីក​លូត​លាស់​ល្អ ​ចំ​នែក​ស្បែក​​​របស់​វា​អាច​យក​ធ្វើ​ជា​ស្គរ​និង​ព្រ័ត្រ​។ ​​​ឃើញ​​ថា​នៅ​ក្នុង​ឧត្តរមានជ័យ​​​សព្វ​ថ្ងៃ​ស្ទើរ​តែ​បាត់​​បង់​គោ​អស់​ទៅ​ហើយ​​ គ្មាន​អ្នក​ណា​ចិញ្ចឹម​ឡើយ​ ព្រោះ​គ្មាន​កន្លែង​​សម្រាប់​ឃ្វាល​ឬ ចង​ក្នុង​រដូវ​វស្សា​ ព្រោះ​តែ​​ប្រជាជន​យក​ដី​ធ្វើ​ចម្ការ​អស់​៕៚ បូ វិណៃ