Wednesday, June 27, 2012

សម្បកពោត


សម្បកពោត
                                                           (បទម្ករខ្ជាក់កែវ)                       
ម្លិះនាងជិនអី ណានាងម្លិះ 
ពោលអីប៉ុណ្ណេះ គួរអីពោល 
ចូលចាត់បោសកើប ញាតិចាត់ចូល 
ស្រ្តីខ្មែរមានគោល ក្រមខ្មែរស្រី្ត

ផ្លែពោតដំណើប ចាស់ពោតផ្លៃ 
 លៃលក់កាច់កែ រៀបលក់លៃ
 ម្ភៃសាមសិបស្លឹក កត់សាមម្ភៃ 
គិតលក់ខ្មាតខ្មី វៃលក់គិត

សល់កាកសម្បក ពោតកាកសល់
រឹតទ្វេរេខ្វល់ បោសទ្វេរឹត 
គិតគួរសំអាត ផ្ទះគួរគិត
 ចែងចាត់ជីវិត  គិតចាត់ចែង

ម៉ែពុកទៅផ្សារ ផ្តំាពុកម៉ែ 
ថ្លែងផ្តាំហូរហែ ម្លិះផ្តាំថ្លែង 
តែងទារទិញផ្កា ម្លិះទារតែង
បូផ្កាសម្ញែង អួតផ្កាបូ

ចរចូលដល់ផ្សារ មនុស្សចូលចរ 
ប្រូប្រាជ្ញតបត លក់ប្រាជ្ញប្រូ
មើលបូផ្កា សាកមើល
 លក់រៀបហែហូរ ខ្មែររៀបលក់

ភំ្នពេញ,ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០០៩
និស្សិត ទឹម​ រ័ត្នម្នី ដែលបាន​ទទួលមរណភាព នៅ​កោះពេជ្រ កាលពី​ឆ្នាំ​២០១០