ក្រោមពន្លឺថ្ងៃដ៏សែនក្ដៅហែង
ធ្វើឲ្យស្លឹករុក្ខជាតិពណ៌បៃតង
ដែលទើបតែបានស្រូបទឹកសន្សើមថ្មីៗ
ប្រែក្លាយជាស្លោក
ស្វិតមួយរំពិច
កម្ដៅរាប់អង្សាបានដុតកំឡោចផែនពសុធាទាំងមូល
ឲ្យក្ដៅហួតហែងគ្រប់ទិសទី
ចំនែកក្រោមកម្ដៅថ្ងៃនោះយើងមើលឃើញអ្នករើសអេដចាយទាំងប្រុសទាំងស្រី
ទាំងចាស់ទាំងក្មេង
កំពុងតែខិតខំ
ដើររុសរើរុករក
សំបកកំទិចកំទី ដែក កាវ
ជ័រ ស្ពាន់...
គ្រប់ប្រភេទដែលគេយកមកចោល
លើគំនរសំរាម
ដើម្បីយករបស់ទាំងនោះទៅលក់
បានជាប្រាក់បន្តិចបន្តួច
យកទៅផ្គត់ផ្គង់ជីវភាពរបស់ខ្លួន
ដើម្បីបានរស់នឹងគេ។
នៅលើគំនរសំរាម
ទាំងមូលឃើញតែអ្នករើសអេដចាយ
ខិតខំរើសតាំងពីព្រលឹមទាល់ព្រលប់
ស៊ីអត់ស៊ីឃ្លាន
តោកយ៉ាកលំបាកណាស់
ទម្រាំនិងរើសបានបន្តិចបន្តួចលក់
យកលុយទិញបាយហូប
បានព្រឹកអត់ល្ងាច
បានល្ងាចអត់ព្រឹក
រូបកាយបស្គមស្គាំង
ស្បែកដណ្ដប់ឆ្អឹង
ខ្លួនប្រាណស្អុយគគ្រក់
ដើរដល់ទីណាដេកទីនោះ
ជួនកាលប៉ះភ្លៀងទទឹកជោគកាយ
សើមជោគរកកន្លែងដេកគ្មាន
... ។
គួរឲ្យអាណិតជីវិតផ្ញើរលើគំនរសំរាម
លំបាកវេទនារកទីសប្បាយគ្មាន
ស្គាល់តែក្ដីទុក្ខខ្លោចផ្សា
ដោយសារខ្លួនគ្មាន
ចំណេះដឹង គ្មានទីពឹង
គ្មានញាតិមិត្ត បងប្អូន
ផ្ញើរវាសនាលើគំនរសំរាម។
ជួនកាលនាំគ្នាដើររើសទាំងថ្ងៃទាំងយប់
មួយថ្ងៃទល់យប់ មួយយប់ទល់ភ្លឺ
សឹងតែមិនបានផង
ខិតខំត្រដររស់ទាំងត្រដាប់ត្រដួស
ស្ទើរស្លាប់ស្ទើររស់ព្រោះតែដើររើសអេដចាយ
គ្មានបានសម្រាកពិបាកគ្រប់ពេល
បើកភ្នែកឡើងជួបតែក្ដីទុក្ខខ្លោចផ្សាឈឺចាប់
ស្ទើរគ្មានជីវិតរស់ទៅហើយ
។ ដេកក្បាលទល់ដី
ខំបើកភ្នែកសំលឹងមើលផ្កាយគិតពីវាសនារបស់ខ្លួន
បិទភ្នែកព្រឹមៗ
សំងំដេកទាំងកាយទ្រុតទ្រម
ស្អុយគគ្រក់ដេកស្ដាប់សូរពោះកូរ
ព្រោះតែអត់បាន បាយដាក់ពោះ
ជីវិតរស់បែបនេះគឺវេទនាជាងស្លាប់ទៅទៀត។
យើងដឹងហើយថា
របរបែបនេះគឺវាថោកណាស់ទាបណាស់
គ្មាននរណាគេចង់ធ្វើនោះទេ
គ្រប់គ្នាគ្រាន់តែលឺ
ឈ្មោះការងារនេះនឹកស្អប់ដល់អ្នកធ្វើ
មិនចង់មើលមុខ
មិនចង់និយាយជាមួយ
ពីព្រោះឋានៈវាទាបពេក
ទាបស្មើដីទៅទៀត
ដោយការរើសអើងទាំងអស់នេះហើយ
បានជាធ្វើឲ្យអ្នកមានស្អប់អ្នកក្រ
រើសអើងវណ្ណៈប្រកាន់បក្សពួក
ធ្វើឲ្យអ្នកក្រីក្រ
ភ័យខ្លាចនិងអំនាច
របស់ពួកអ្នកមាន
ការធ្វើបែបនេះគឺវាមិនត្រឹមត្រូវទេ
យើងត្រូវរួបរួមគ្នា
លើកតំកើងការងារអ្នកក្រីក្រទាំងឡាយ
ឲ្យមានតម្លៃផងកុំស្អប់ខ្ពឺម
អ្នកក្រីក្រ អ្នកស្រែចំការ
ជាពិសេសអ្នកសុំទាន
រើសអេដចាយនេះតទៅទៀត៕៚
ស្ងាម
ក្រឹម