Tuesday, June 12, 2012

ដំណើរ​ទៅ​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត​របស់​ខ្ញុំ

ប៉ក់ បារាំង Pork Barang (porkbarang@yahoo.com) 

ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ជិត​ឈាន​មក​ដល់ ​វា​បាន​ធ្វើ​អោយ​ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​ជិត​ដល់​ថ្ងៃ​ដែល​ត្រឡប់​ទៅ​លេង​ផ្ទះ​ និង​ជួប​ជុំ​គ្រួសារ បងប្អូន ពូមីង រួមទាំង​មិត្តភ័ក្ត​ដែល​ពួកគេ​ខ្លះ​រស់នៅ​ក្នុង​ស្រុក និង​ខ្លះ​ទៀត​​រស់នៅ​តាម​បណ្តា​ខេត្ត​ដើម្បី​រកស៊ី​ចិញ្ចឹម​ជីវិត​ និង បន្តរ​កា​រសិក្សា​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​ដែល​ពួកគេ​និង​មក​ជួប​ជុំ​គ្នា​ក្នុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​ដែរ​ពីព្រោះ​វាជា​ពេល​វេលា​ដែល​ខ្ញុំ​រងចាំ​ពីព្រោះ​តែ​នឹក​ផ្ទះ ជា​ពិសេស​គឺ​នឹក​ឪពុក​ម្តាយ​របស់​ខ្ញុំ។​ ដែល​មុន​ពេល​ចេញ​ដំនើរ​ខ្ញុំបាន​គិត​ថា​នៅ​ពេល​ជួប​ជុំ​មិត្ត​ទាំង​នោះ​ខ្ញុំនិង​ សាកសួរ​សុខទុក​ពួកគេ​ និង​សួរ​ពី​ដំណើ​រ​ការ​សិក្សា​ក៏​ដូចជា​ សុខភាព​និង​ភាព​រីក​ចំរើន​របស់​ពួកគេ​ផង​ហើយ​និង​នាំគ្នា​លលេង​ល្បែងៗ​ផ្សេងៗ​និង​ដំណើរ​កំសាន្ត​ជាក្រុម​ទាំងអស់​គ្នា​ធ្វើ​អ្វីៗ​ដែរ​ល្អ​ហើយ​សប្បាយ​ទាំងអស់​គ្នា​ ក្នុង​ពីធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នោះ​។

ថ្ងៃ​ចេញ​ដំណើរ​បាន​មក​ដល់​ ខ្ញុំ​មាន​ចិត្ត​ត្រេកអរ​ណាស់​ក៏​បាន​រៀបចំ​ចេញ​ដំណើរ​ ដែរ​ការ​ធ្វើ​ដំណើរ​នេះ​ខ្ញុំ​មិន​បាន​ទៅ​ផ្ទះ​តែម្តង​នោះ​ទេ​គឺ​ខ្ញុំ​ត្រូវ​ទៅ​សួរ​សុខទុក្ខ​មិត្ត​ល្អរ​បស់​ខ្ញុំ​ម្នាក់​ដែល​គេ​រៀន​នៅ​សៀមរាប គាត់​ឈ្មោះ​ដារា​ហើយ​នៅពេល​ទៅដល់​ទីនោះ​ខ្ញុំ​ក៏​បាន​ជួប​គេ​ដែល​គេ​បាន​មក​ទទួល​ខ្ញុំ​នៅ​ចំណត​ឡាន​ហើយ​គេ​ក៏​បាន​នាំ​ខ្ញុំ​ទៅ​បន្ទប់​ជួល​ស្នាក់​​នៅ​របស់​គេ ហើយ​ពួក​យើង​ក៏បាន​សាកសួរ​គ្នា​ទៅវិញ​ទៅមក​អំពី​សុខទុក្ខ​ក៏​ដូច​ជា​ការ​រីក​ចំរើន​ផ្សេងៗ​ ​និង​ស្ថានភាព​លំបាក​អ្វីខ្លះ​ដែល​បាន​មក​ស្នាក់​នៅ​និង​បន្តរ​ការ​សិក្សា​នៅ​ទីនេះ​។ ក្រោយ​ពី​ស្នាក់​នៅ​ជាមួយ​ដារា​អស់​រយៈពេល​មួយ​យប់​ ខ្ញុំ​ក៏បាន​បន្តរ​ដំណើរ​ទៅ​ស្រុក​របស់​ខ្ញុំ​ទៀតគឺ​ស្រុក​ចុងកាល់​ ខេត្ត​ឧត្តរ​មាន​ជ័យ​ ដោយ​ដារា​គាត់​ពុំ​ទាន់​ទៅ​ទេ​ ព្រោះ​សាលា​គេ​មិន​ទាន់​អនុញ្ញាតិ​ អោយ​ឈប់​សំរាក​នៅ​ឡើយ​នៅ​ពេល​ដែល​ខ្ញុំ​ចេញ​ដំនើរ​បន្តរ​ទៅ​ស្រុក​នោះ​ខ្ញុំ​បាន​ជិះ​ឡាន​កាមរី​ឈ្នួល​មួយ​ក៏​ដេក​មួយ​ស្របក​ ស្រាប់​តែ​នៅ​ពេល​ខ្ញុំ​ភ្ងាក់​ពី​ដេក​វិញ​ ក៏​ស្រាប់​តែ​ឃើញ​ថា​ដល់​ស្រុក​របស់​ខ្ញុំ​ទៅ​ហើយ​ដោយ​គិត​ស្មាន​មិន​ដល់​ថា​លឿន​បែបនេះ​សោះ​ នេះ​ក៏​ព្រោះ​តែ​ឃើញ​ថា​ផ្លូវ​ធ្វើ​រួច​ល្អ​ មិន​ដូច​ពី​មុន​ដែល​ត្រូវ​ប្រើ​ពេល​វេលា​យូរ​ក្នុង​ការ​ធ្វើ​ដំណើរ​ម្ដងៗ​។ នៅ​ពេល​ទៅ​ដល់​ផ្ទះ​ជួប​ជុំ​គ្រួសារ​របស់​ខ្ញុំ​យ៉ាង​សុខ​សប្បាយ​ ប៉ុន្តែ​ខ្ញុំ​សែន​ខ្មាស់​ពួក​គាត់​ណាស់​ ព្រោះ​
រវល់​តែ​ដេក​ភ្លេច​ទិញ​អ្វីៗ​ទៅ​ផ្ញើរគាត់​។ នៅ​ពេល​ជួបជុំ​គ្រួសារ​ពិសារ​បាយ​រួមគ្នា​វា​បាន​ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៏​ថា​ទទួល​បាន​ភាព​កក់ក្តៅ​ខ្លាំងណាស់​ ហើយ​គិតថា​ នេះ​ហើយ​ជា​សុភមង្គល​របស់​ខ្ញុំ។ ​កុំ​តែ​ដើម្បី​ការ​សិក្សា កុំ​អី​ខ្ញុំ​មិន​ចាកចេញ​ពី​ពួកគាត់​និង​បងប្អូន​របស់​ខ្ញុំ​ឡើយ​។ នៅ​ពេល​ទៅ​ដល់​ផ្ទះ​ពី​ទៅ​បី​ថ្ងៃ​ មិត្តភ័ក្ត​របស់ខ្ញុំ​ក៏​បាន​មក​ដល់​ផ្ទះ​ជា​​បន្តបន្ទាប់​ ហើយ​ពួក​យើង​ក៏បាន​មក​ជួប​គ្នា​ ហើយ​សាកសួរ​សុខ​ទុក​គ្នា​ទៅវិញ​ទៅមក​និង​ការ​សិក្សា​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ តែ​នៅ​មិន​ទាន់​អស់​គ្នា​នៅ​ឡើយ​។ មិន​យូរ​ប៉ុន្មាន​ពួកគេ​ក៏​បាន​មក​ដល់​គ្រប់ៗ​គ្នា​ ។ ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ជិត​ឈាន​ចូល​មក​ដល់​ ប្រជាជន​ក្នុង​ស្រុក​មើល​ទៅ​ហាក់​ដូចជា​រវល់​ខ្លាំងណាស់​ ដោយ​ពួកគេ​ត្រូវ​រៀប​ចំផ្ទះ​ និង​ទិញ​របស់​របរ​ផ្សេងៗ​សំរាប់​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី​ ផ្ទះ​របស់ខ្ញុំ​ក៏​ដូច​ជា​ផ្ទះ​អ្នក​ផ្សេងៗផង​ដែរ។ ​ឪពុក​ម្តាយ​ខ្ញុំ​និង​ខ្ញុំ​បាន​រៀបចំ​ក៏​ដូចជា​ទិញ​គ្រឿង​ដង្វាយ​ផ្សេងៗ​ និង​របស់​ល្អៗ​សំរាប់​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​នេះ​។ នៅ​ពេល​បុណ្យ​ចូលឆ្នាំ​បាន​មក​ដល់​ ឃើញ​ថា​គ្រប់ផ្ទះ​ទាំងអស់​គេ​រៀបចំ​បាន​​យ៉ាងល្អ​ដោយ​មាន​គ្រឿង​ដង្វាយ​គ្រប់មុខ​មាន​ផ្លែឈើ​ពី​​ទៅបី​មុខរឺ​ច្រើន​មាន​ទឹក​ក្រូច​មាន​ទឹក​ដប​អម​ជាមួយ​ផ្កា​យ៉ាងល្អ​ចំរុះ​ពណ៌ជា​ច្រើន​មុខ​ និង​គ្រឿង​​ផ្សេងៗ​តាម​លទ្ធិ​ភាព​គ្រួសារ​ ហើយ​គេ​រៀប​ចំ​ភ្លើង​អំពូល​តូចៗ​ចំរុះ​ពណ៌សំរាប់​ពេលយប់​ ដែល​នៅ​ពេល​​យប់​យើង​មើលទៅ​ឃើញ​ពន្លឺ​ភ្លឺភ្លើប​ភ្លែកៗ​នៅ​គ្រប់​ផ្ទះ​ដែល​​រចនា​តាម​ចំណង​ចំនូល​ចិត្ត​របស់​គេ​នីមួយៗ​ដែល​មើល​ទៅ​ភ្លឺ​យ៉ាង​ល្អ​ស្អាត​គ្រប់ផ្ទះ​។

ជា​ការ​ពិត​ណាស់​បំណង​របស់​ប្រជាជន​ក្នុង​ការ​រៀប​ចំ​បែប​នេះ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​គឺ​គ្មាន​អ្វី​​ក្រៅ​អំពី​ សុំ​ពជ័យ​ សេរី​សួរស្តីរ​ ពី​ទេវតា​ឆ្នាំថ្មី​អោយ​បាន​ សេចក្តី​សុខ​សប្បាយ​ ចំរុង​ចំរើន​ ជួប​ជុំ​គ្រួសារ​ រកស៊ី​ទទួលទាន​មាន​បាន​ សម​ប្រកប​រាល់​ការងារ​ និង​កុំ​អោយ​ឧបទ្រប់​ចង្រៃ​មក​បៀតបៀង​បានឡើយ​ ។ ពេល​វេលា​បុណ្យ​ចូលឆ្នាំ​នេះ​គឺ​ជា​ពេល​វេលា​ដែល​មនុស្ស​គ្រប់ៗ​គ្នា​សប្បាយ​រីករាយ​ ព្រោះ​វា​ជា​ពេល​ជួប​ជុំ​ក្រុម​គ្រួសារ ​ទាំងអស់​គ្នា​ដែល​ពួកគេ​បាន​ត្រឡប់​មក​ស្រុក​កំនើត​វិញ​ដែល​ធ្វើ​អោយ​ក្នុងស្រុក​មាន​សភាព​អ៊ូអរ​យ៉ាង​កុះក​។ ចំណែក​ឯ​ឪពុក​ម្តាយ​របស់​ខ្ញុំ​គាត់​មិន​បាន​ទៅ​ណា​នោះ​ទេ​ គាត់​នៅ​ផ្ទះ​ជួបជុំ​បងប្អូន​តាម​បែប​មនុស្ស​ចាស់ទុំ​។ ចំនែក​ឯ​ខ្ញុំ​និង​មិត្ត​របស់​ខ្ញុំ​យើង​បាន​មក​ជួបជុំ​គ្នា​ទាំងអស់​ហើយ​យើង​ក៏​បាន​នាំ​គ្នា​រៀបចំ​ធ្វើ​អាហារ​បរិភោគ​ទាំងអស់​គ្នា​យ៉ាង​សប្បាយ​រីករាយ​។ នៅ​ថ្ងៃ​ខ្លះ​មិត្ត​របស់​ខ្ញុំ​គេ​បាន​រៀបចំ​ជប់លេង​នៅ​ផ្ទះ​របស់​គេ​រួច​គេ​ក៏បាន​បបួល​មិត្ត​ទាំងអស់​ទៅ​ជួបជុំ​គ្នា​នៅ​ផ្ទះ​របស់​គេ​ដើម្បី​អោយ​មាន​ភាព​អ៊ូអរ​ក្នុង​បុណ្យ​ចូល​ឆ្នាំនេះ​។ បន្ទាប់​ពី​ការ​ជប់លៀង​ទាំងនោះ​ពួកយើង​ក៏​បាន​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន​ផងដែរ​ ដែល​ល្បែង​ដែលពួក​យើង​បាន​លេង​មាន​ដូចជា​ចោល​ឈូង​​ទាញព្រ័ទ្ធ​ បោះ​អង្គញ់​លេង​លាក់​កន្សែង​ ដណ្តើម​ស្លឹកឈើ ​យ៉ាង​សប្បាយ​រីករាយ​ទាំងអស់គ្នា​ ​ហើយ​ពួកយើង​តែង​តែ​ប្តូរ​លេងល្បែង​មួយ​ទៅ​ល្បែង​មួយ​ដើម្បី​អោយ​បរិយាកាស​កាន់តែ​សប្បាយ​រីករាយ​។ ហើយ​បន្ទាប់​មក​ទៀត​ពួក​យើង​បាន​មក​បបួល​គ្នា​ ទៅ​ជួបជុំ​គ្នា​នៅ​ស្ទឹង​ដើម្បី​ដឹក​ខ្សាច់​មក​ដាក់​ក្នុង​វត្ត​សំរាប់​កសាង​ភ្នំ​ខ្សាច់​ សំរាប់​ស្រង់​ព្រះ​នៅ​ថ្ងៃ​បន្ទាប់​។ ជា​ការ​ពិតណាស់​នៅ​ពេល​ជុំគ្នា​យើង​សហការ​ធ្វើការ​រួមគ្នា​វា​បាន​ធ្វើ​អោយ​ពួក​យើង​មាន​ការ​សប្បាយ​ខ្លាំងណាស់​ ព្រោះ​ពួក​យើង​មិន​ងាយបាន​ជួបគ្នា​ទេ​មាន​តែ​ពេល​នេះ​ទេ​ដែល​ពួក​​យើង​មាន​ឪកាស​បាន​ជួបជុំ​គ្នា​។ នៅ​ពេល​មុន​ថ្ងៃ​ស្រង់​ព្រះ​មួយ​ថ្ងៃ​ពួក​ខ្ញុំ​និង​ មនុស្ស​ម្នា​ជា​ច្រើន​បាន​មក​ជួបជុំ​គ្នា​នៅ​វត្ត​ដើម្បី​រៀប​ចំ​កសាង​ភ្នំខ្សាច់ ​ពេល​នោះ​មនុស្ស​ទាំងអស់​គ្នា​ក៏​បាន​រៀប​ចំ​កសាង​ដោយ​មាន​ភ្នំ​ធំ​មួយ​នៅ​កណ្តាល​ភ្នំបួន​នៅ​ព័ទ្ធ​ជុំវិញ​ ដោយ​មាន​លំអ​រ​ដោយ​ផ្កាយ៉ាង​ច្រើន​ មើល​ទៅ​ទឹក​មុខ​របស់​ពួកគេ​ ញញឹម​​គ្រប់ៗគ្នា​ហើយ​នាំគ្នា​ពួន​​ភ្នំយ៉ាង​​សប្បាយ​រីករាយ​មិនយូរ​ប៉ុន្មាន​ភ្នំ​ខ្សាច់​ក៏​បាន​​កសាង​រួច ​ដោយ​មើល​ទៅ​យ៉ាង​ល្អ​ស្អាត​ដោយ​មាន​លំអរ​ដោយ​ផ្កា​ភ្ញី​ជា​ច្រើន​ទៀត​ផង​ដែល​មើល​ទៅ​គួរ​អោយ​ចង​គយគន់​ណាស់​ ហើយ​មនុស្ស​មួយ​ចំនួន​ក៏​បាន​ថត​រូប​ទុក​ជា​អនុស្សាវរីយ៏​ទៀត​ផង​។ ​នៅ​ពេល​ថ្ងៃ​ស្រង់​ព្រះ​បាន​មក​ដល់​មនុស្ស​ជា​ច្រើន​រួ​ម​ជា​មួយ​ពួក​ខ្ញុំ​ផង​​ក៏​បាន​រៀបចំ​ទឹក​ដាក់​ក្នុង​ធុង​រួច​បេះផ្កា​ដាក់​និង​ដាក់​ម្សៅ​អោយ​ក្រអូប​សំរាប់​យក​ទៅ​វត្ត​ដើម្បី​យក​​ទៅប្រគេន​ព្រះ​សង្ឃដើម្បី​​សូត្រ​មន្ត​និង​ស្រង់ព្រះបដិមា​នៅ​ក្នុង​វត្ត​ បន្ទាប់​ពីស្រង់​ព្រះ​នៅ​វត្ត​ហើយ​គេក៏​យក​ទឹក​មន្ត​នោះមក​ផឹក​ ងូ​ត ​និង​ ប្រោះ​របស់​របរ​មាន​តំលៃ​ផ្សេងៗ​មាន​ដូចជា​ ឡាន​ ម៉ូតូ​ គ្រឿង​សង្ហារឹម​ និង​សំភារៈមាន​តំលៃ​មួយ​ចំនួន​ទៀត​ ដើម្បី​ជំរុះ​នៅ​អ្វី​ដែល​ចាស់​ ទទួល​នៅ​សេរី​សួស្តីរ​ និង​ សំណាង​ទាំងឡាយក្នុង​ឆ្នាំ​ថ្មី​នេះ​។ នៅ​ពេល​បុណ្យ​ចូលឆ្នាំ​បាន​បញ្ចប់​ ខ្ញុំ​និង​មិត្ត​ខ្ញុំ​ក៏​បាន​នៅ​ផ្ទះ​រៀងៗ​ខ្លួន​ ហើយ​ពួក​យើង​នៅ​តែ​មាន​ការ​សោកស្តាយ​ពេល​វេលា​ជួប​ជុំគ្នា​ នឹង​ក្នុង​រយៈពេល​ខ្លី​បែប​នេះ​សោះ​ ព្រោះ​តែ​ត្រូវ​បែក​គ្នា​ហើយ​ព្រោះ​សាលា​ជិត​ដល់​ថ្ងៃ​ចូល​រៀន​​ ហើយ​ជា​ពិសេស​ត្រូវ​បែក​ពី​គ្រួសា​រ​ និង​អ្នក​មាន​គុណ​ទាំងពីរ​។
មិន​យូរ​ប៉ុន្មាន​ថ្ងៃ​បែក​គ្នា​ក៏​បាន​មក​ដល់​ ពួក​យើង​ត្រូវ​បែក​គ្នា​ទៅ​បណ្តា​​ខេត្ត​ដែល​យើង​ត្រូវ​បន្ត​ការ​សិក្សា​ ហើយ​ពួក​យើង​ក៏​បាន​មក​ជួប​គ្នា​ដើម្បី​លា​គ្នា​ក៏​ដូច​ជា​ជូន​ពរ​អោយ​មាន​សុខភាព​ល្អ​ និង​សំរេច​នៅ​គោល​បំណង​រៀងៗ​ខ្លួន​ ដែល​សង្ឃឹម​ថា​និង​បាន​មក​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​
ណី​ជាតិ​យើង​​នៅឆ្នាំ​ក្រោយៗ​ទៀត​៕៚