ដោយ ៖ ព្រាប១
ថ្ងៃទី 04 ឧសភា 2012ម៉ោង 16:17:32
ខេត្ដឧត្ដរមានជ័យ ៖
កាលពីរសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១២ លោកជា ម៉ន
មេបញ្ជាការយោធភូមិភាគ៤ រួម ជាមួយភរិយា ព្រមទាំងមេបញ្ជាការរង
នាយរងនិងពលទាហានគ្រប់ជាន់ថ្នាក់បានអញ្ជើញចូលរួមក្នុងពិធី
បុណ្យពុទ្ធាភិសេកឆ្លងរូបសំណាកលោកតាកន្សែងបក់
កន្សែងបោយដែលបានកសាងរួចរាល់
ជាស្ថាពរនិងបានតម្កល់ទុកជាទីសក្ការបូជា
សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្ដរជាតិជាំសា
ងាំ ក្នុង ភូមិសាស្ដ្រស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ ។បើតាមការឱ្យដឹងពីបុរសដែលបាន សណ្ឋិតរូបស្នងលោកតាកន្សែងបក់កន្សែង បោយបានរៀបរាប់ឱ្យនគរវត្ដដឹងថា លោកតាកន្សែងបក់កន្សែងបោយ គឺជា មេទ័ពខ្មែរមួយរូប ដែលមានឫទ្ធីអំណាច ខ្លាំងពូកែ ធ្លាប់ប្រយុទ្ធជាមួយកងទ័ពសៀម ឈ្លានពានការពារប្រទេសកម្ពុជានៅតាម ខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ។
បុរសដដែលបានបន្ដទៀតថា ព្រឹត្ដិ ការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហារខ្មែរបានដាក់ បញ្ចូលជាបេតិកភណ្ឌពិភពលោក និង មានការប្រយុទ្ធគ្នាដោយអាវុធនោះ លោក តាកន្សែងបក់កន្សែងបោយបានជួយកិច្ច ការជាច្រើនតាមផ្លូវងងឹត ពីសេសជួយ ឱ្យកម្លាំងចិត្ដដល់កងទ័ពកម្ពុជាមានចិត្ដ អង់អាចក្លាហាន តាមជួយថែរក្សាគ្រប់ ពេលវេលា មិនឱ្យសត្រូវមកយាយីបាន ឡើយ ។ ដោយសារដឹងគុណចំពោះឫទ្ធី បារមីរបស់លោកតាកន្សែងបក់កន្សែង បោយនេះហើយ ទើបលោកជា ម៉ន មេ បញ្ជាការយោធភូមិភាគ៤បានចាត់ចែង ឱ្យរៀបចំកសាងរូបសំណាកលោកតា កន្សែងបក់ កន្សែងបោយនេះនៅលើភ្នំ ដងរែក ដើម្បីតាមជួយថែរក្សាទឹកដីនិង ប្រជាពលរដ្ឋខ្មែរឱ្យជួបតែសេចក្ដីសុខនិង ជួយឱ្យកងទ័ពកម្ពុជាមានកម្លាំងខ្លាំងក្លា។
បើតាមការឱ្យដឹងពីលោកនួន នៅ មេបញ្ជាការរងយោធភូមិភាគ៤ និងជា មេបញ្ជាការឯកភាពសមរភូមិមុខទិសទី២បានឱ្យដឹងថា រូបសំណាកលោកតា កន្សែងបក់កន្សែងបោយនេះ គឺបានកសាង ២លើកមកហើយ ដោយលើកទី១មាន ទ្រង់ទ្រាយធំ ដែលចំណាយការកសាង អស់ថវិកា ៨.៥០០ដុល្លារ ។
សូមបញ្ជាក់ថា ស្រុកអន្លង់វែងសព្វ ថ្ងៃនេះ មានរមណីយដ្ឋានប្រវត្ដិសាស្ដ្រ ជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងមានស្ដូបជាទីសក្ការៈ ដើម្បីឱ្យប្រជា ពលរដ្ឋធ្វើដំណើរឆ្លងកាត់គោរពដូចជា រូបសំណាកលោកយាយម៉ៅនិងរូប សំណាកលោកតាកន្សែងបក់កន្សែង បោយ ដែលទើបបានកសាងរួចរាល់ជា ស្ថាពរសម្រាប់ឱ្យប្រជាពលរដ្ឋពុទ្ធបរិស័ទគោរពបូជា ៕