Saturday, April 28, 2012

៣​ខែ​ដើមឆ្នាំ​២០១២​ធនាគារ​អេ​ស៊ី​លី​ដា​ទទួល​បាន​ប្រាក់​ចំណេញ​១៦​លាន​ដុល្លារ​អា​មេ​រិ​ក​

ដោយ​ ៖ វឌ្ឍនា ថ្ងៃទី 28 មេសា 2012ម៉ោង 13:38:38

ខេត្ដឧត្ដរមានជ័យ​ ៖​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ដែល​គេ​ស្គាល់​ថា​ជា​ធនាគា​នាំ​ មុខ​មួយ​នៅ​កម្ពុជា​ក្នុង​ការ​ផ្ដល់​សេវា​ ហិរញ្ញវត្ថុ​នោះ​ បាន​និង​កំពុង​បន្ដ​ប្រតិបត្ដិ​ ការ​ប្រកបដោយ​ជោគជ័យ​នៅ​កម្ពុជា​និង​ ឡាវ​ដែល​ត្រឹមតែ​រយៈពេល​ត្រីមាស​ទី​១​ នៃ​ដើមឆ្នាំ​២០១២​នេះ​ ធនាគារ​អាច​ ទទួល​បាន​ប្រាក់​ចំណេញ​រហូត​ដល់​ជាង​ ១៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ។​ ការ​ បញ្ជាក់​ពី​ចំនួន​សាច់ប្រាក់​ចំណេញ​ដែល​ មាន​ទំហំ​ធំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ នាយក​ប្រតិបត្ដិ​ធនាគា​នេះ​កាលពី​ថ្ងៃ​ទី​ ២៧​ ខែមេសា​ ឆ្នាំ​២០១២​ បន្ទាប់​ពី​កិច្ច​ ប្រជុំ​នាយក​ នាយិកា​សាខា​ធនាគារ​អេ​ស៊ី​ លី​ដា​ភី​អិ​ល​ស៊ី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​  ខេត្ដ​ឧត្ដ​មាន​ជ័យ​នោះ​ ។​
​ធនាគារ​អេ​ស៊ី​លី​ដា​ បាន​ចាប់​ប​ដិ​ស​ន្ឋិ​ ឡើង​នៅ​ក្នុង​ខែមករា​ ឆ្នាំ​១៩៩៣​ ក្នុង​នាម​ ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល​មាន​ ទិស​ដៅ​អភិវឌ្ឍន៍​មុខរបរ​ខ្នាត​តូច​បំផុត​ និង​ខ្នាត​តូច​តាម​រយៈ​ការ​ផ្ដល់​ឥណទាន​ ។​ នៅ​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​ ២០០០​ ធនាគារ​ អេ​ស៊ី​លី​ដា​ បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ ឯកទេស​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ ។​ នៅ​ ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០០៣​ ធនាគារ​អេ​ស៊ី​ លី​ដា​ បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ ពាណិជ្ជ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​ធ្វើ​ ឱ្យ​ធនាគារ​អេ​ស៊ី​លី​ដា​ មាន​លទ្ធភាព​ បំពេញ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​ នូវ​សេវា​ធនាគារ​បានជា​ទូទៅ​ និង​ទូលំ​ ទូលាយ​ថែម​ទៀត​ ហើយ​ក៏​បាន​ប្ដូរ​ឈ្មោះ​ ជា​ផ្លូវការ​មក​ជា​“​ធនាគារ​អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​”​។​
​លោក​អ៊ិ​ន​ ចាន់​នី​ នាយក​ប្រតិបត្ដិ​ ធនាគារ​អេ​ស៊ី​លី​ដា​ភី​អិ​ល​ស៊ី​ បាន​មាន​ ប្រសាសន៍​ថា​ ក្នុង​ខែធ្នូ​ ឆ្នាំ​២០០០​ ទ្រព្យ​ សកម្ម​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ មាន​ ចំនួន​២២.៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​បាន​ឡើង​ដល់​១.៦៩៤​នៅ​ដំណាច់ខែ​ មីនា​ ឆ្នាំ​២០១២​នេះ​ ។​
​លោក​បញ្ជាក់​ថា​ ត្រឹម​ត្រីមាស​ទី​១​ នៃ​ដើមឆ្នាំ​២០១២​នេះ​ ធនាគារ​អេ​ស៊ី​លី​ដា​ ទទួល​បាន​ប្រាក់​ចំណេញ​សរុប​ជាង​១៦​លាន​ ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ជា​កំណើន​ មួយ​ខ្ពស់​លើស​ពី​ការ​រំពឹង​ទុក​ ដែល​តាម​ ផែនការ​ធនាគារ​គ្រោង​នឹង​បង្កើន​ការ​ ចំណេញ​ចំនួន​៥២​លាន​ដុល្លារ​សហរដ្ឋ​ អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១២​នេះ​ ។​ លោក​បន្ដ​ ទៀត​ថា​ ប្រសិនបើ​កំណើន​ប្រាក់​ចំណូល​ កាន់តែ​ខ្ពស់​ដូចនេះ​ទៀត​ ធនាគារ​អាច​នឹង​ សម្រេច​លើស​ផែនការ​គឺ​បាន​រហូត​ដល់​ ជិត​៧០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ។​ លោក​បញ្ជាក់​ថា​ មូលហេតុ​សំខាន់​ដែល​ ធ្វើ​ឱ្យ​ធនាគារ​មួយ​នេះ​ទទួល​បាន​ប្រាក់​ ចំណេញ​លើស​ផែនការ​នេះ​ គឺ​បណ្ដាល​ មក​ពី​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​ ប្រាក់​នៃ​ប្រាក់​កម្ចី​ជាមួយ​គ្នា​នឹង​ការ​កំណើន​ នៃ​ការ​ប្រើប្រាស់​សេវា​នានា​ដូច​ជា​សេវា​  បង់ប្រាក់​ថ្លៃ​ទឹក​ភ្លើង​ ការ​ទូទាត់​ទំនិញ​ ប្រាក់​បញ្ញើ​ជាដើម​ ។​
​អ្វី​ដែល​ជា​គន្លឹះ​ជួយ​បង្កើន​ ប្រាក់​ចំណេញ​ ដែរ​នោះ​ គឺ​ការ​ទប់ស្កាត់​បាន​នូវ​រាល់​ ហា​នី​ភ័យ​គឺ​ការ​ប្រមូល​ទូទាត់​សាច់ប្រាក់​ កម្ចី​បាន​ទៀងទាត់​តាម​ពេលវេលា​កំណត់​ ត្រឹមត្រូវ​ ។​ លោក​បន្ដ​ទៀត​ថា​ ដើម្បី​ កាន់តែ​ទាក់ទាញ​អតិថិជន​មក​ប្រើប្រាស់​  សេវាកម្ម​របស់​ធនាគារ​អេ​ស៊ី​លី​ដា​ គឺ​ ការ​បង្កើត​ឱ្យ​មាន​ផលិតផល​ និង​សេវា​ កម្ម​សម្បូរ​បែប​ និង​ទាន់សម័យ​ដែល​ អាច​ឱ្យ​អតិថិជន​ងាយស្រួល​ជ្រើសរើស​ តាម​តម្រូវការ​និង​ឆាប់រហ័ស​ទាន់​ពេល​ វេលា​ និង​ចំណាយ​តិច​ ។​ ក្នុង​នោះ​ធនាគារ​ នឹង​បំពាក់​នូវ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ទំនើប​ ដែល​អាច​ប្រតិបត្ដិការ​បាន​ច្រើន​ប្រភេទ​ ដែល​មិន​ត្រឹមតែ​ដក​ប្រាក់​ទូទាត់​ថ្លៃ​ អគ្គិសនី​ ទឹក​ ប៉ុណ្ណោះ​ទេ​គឺ​ អេ​ស៊ី​លី​ដា​ បាន​បំពាក់​នូវ​ម៉ាស៊ីន​ទំនើប​ថ្មី​បន្ដ​ទៀត​ ដែល​អាច​ប្រតិបត្ដិកា​រដាក់​ប្រាក់​បាន​ ដោយ​ស្វ័យប្រវត្ដិ​ គឺ​ពេញ​២៤​ម៉ោង​ក្នុង​ មួយ​ថ្ងៃ​ និង​៧​ថ្ងៃ​ក្នុង​១​សបា្ដហ៍​ ។​ អ្វី​ ដែល​ជា​សេវាកម្ម​ដ៏​ងាយស្រួល​ថែម​ទៀត​ នោះ​ គឺ​សេវាកម្ម​អេ​ស៊ី​លី​ដា​យូ​នី​ធី​ដែល​ ជា​ការ​ប្រតិបត្ដិការ​សាច់ប្រាក់​តាម​រយៈ​ ទូរស័ព្ទ​ចល័ត​ គឺ​ប្រៀប​បីដូច​ជា​ធនាគារ​ ស្ថិត​ក្នុង​ដៃ​លោក​អ្នក​ដូច្នេះ​ដែរ​ ពោល​គឺ​ នៅ​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​ដែល​ អាច​ប្រតិបត្ដិការ​បាន​ដូច​ជា​ពិនិត្យ​មើល​ សមតុល្យ​គណនី​ មើល​របាយការណ៍​ សង្ខេប​របស់​គណនី​ផ្ទេរ​ប្រាក់​ បញ្ចូល​ទឹក​ ប្រាក់​ក្នុង​ទូរស័ព្ទ​ ទូទាត់​ថ្លៃ​ទំនិញ​ជាដើម​ ។​
​លោក​រំពឹង​ដែរ​ថា​ តាម​រយៈ​ការ​ផ្ដល់​ ជូន​ទាំងនេះ​អតិថិជន​ នឹង​នៅ​តែ​បន្ដ​បង្កើន​ ការ​ជឿ​ទុកចិត្ដ​ធនាគារ​កាន់តែ​ខ្លាំង​ឡើង​ ៕