ច័ន្ទ 23 មេសា 2012 - 9:55 am
សេចក្តីរាយការណ៍ពីខេត្តឧត្តរមានជ័យបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា កន្លងទៅថ្មីៗនេះ ច្រកព្រំដែនជាំស្រងាំដែលស្ថិតនៅលើជួរភ្នំដងរែកក្នុងស្រុកអន្លង់ វែងត្រូវទាហានឈុតខ្មៅថៃបិទរយៈពេលជាង៤ម៉ោង គឺតាំងពីម៉ោង៧ និង៣០នាទីព្រឹកទៅ ព្រោះតែជំទាស់នឹងភាគីខ្មែរដែលបានចងទង់ជាតិចំនួន២នៅក្បែរច្រក ព្រំដែននោះ។
![]() |
ភាគីខ្មែរ-ថៃជជែកគ្នាពីការបិទច្រកព្រំដែនជាំស្រងាំកាលពីថ្ងៃអាទិត្យ |
(រូប៖កោះសន្តិភាព)
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបើតាមលោក តូច រ៉ា ប្រធានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកជាំស្រងាំ ភាគីទាំងពីរបានយល់ព្រមបើកច្រកឡើងវិញនៅវេលាម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃដដែល បន្ទាប់ពីភាគីខ្មែរបានយល់ព្រមបង្ហូតទង់ជាតិចុះវិញ៕