Friday, April 20, 2012

ពលរដ្ឋ ៥ នាក់ រងរបួស និង​ផ្ទះ ៦៥ ខ្នង ត្រូវបាន​បំផ្លាញ ដោយសារ​ខ្យល់ព្យុះ​

ដកស្រង់ពីគេហទំព័រ CEN
(ថ្ងៃទី 20 មេសា 2012, ម៉ោង 10:42:AM) | ដោយ: សូផុន


​ក្រុង​សំរោង​-​ខេត្ត​ឧ​ត្ត​រ​មានជ័យ:  ប្រជាពលរដ្ឋ ៥ នាក់ រងរបួស និង​លំនៅដ្ឋាន​ចំនូ​ន ៦៥ ខ្នង ត្រូវបាន​បំផ្លាញ​ដោយ​ខ្យល់ព្យុះ រយៈពេល​ជិត ១ ម៉ោង កាលពី​វេលា​ម៉ោង ៣ និង ៣០ នាទី រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១២ នៅក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
 
​ក្រោយ​ហេតុការណ៍​ខាងលើ​ភ្លាមនោះ គេ​ឃើញ​មាន​កម្លាំង​អាជ្ញាធរខេត្ត និង​ក្រុង​សំរោង ដឹកនាំ​កម្លាំង​ដោយ​លោក លៀម សុ​ដា អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​កញ្ញា ណាក់ ខា​ក់មល អភិបាលរងក្រុង​សំរោង បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង ការខូចខាត​ផ្ទះសម្បែង និង​យក​ពលរដ្ឋ​ទាំង ៥ នាក់ មក​មណ្ឌល​សុខភាព​បង្អែក​ខេត្ត​ភ្លាមៗ​ផងដែរ​។​
  
​ តាម​របាយការណ៍​រប​ស់ក​ញ្ញា ណាក់ ខា​ក់មល អភិបាលរងក្រុង​ បាន​បញ្ជាក់ថា ក្នុង​ឧបត្តិហេតុ​ខ្យល់ព្យុះ​នេះ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៥ នាក់ រងរបួស​។ ក្នុងនោះ មាន​ស្ត្រី​ម្នាក់ រងរបួស​ធ្ងន់​។ ចំណែក​ផ្ទះ​ត្រូវ​ខូចខាត​អស់​ចំនួន ៦៥ ខ្នង​។ ក្នុងនោះ​ខូចខាត​ទាំងស្រុង​ចំនួន ១២ ខ្នង និង​ប៉ើង​ដំបូល​អស់​ចំនូ​ន ៥៣ ខ្នង ហើយ​ខូចខាត​គោយន្ត​កន្ត្រៃ​អស់​មួយគ្រឿង​ផងដែរ​។​
 
​កញ្ញា ណាក់ ខា​ក់មល បានបញ្ជាក់​បន្តទៀតថា ក្នុងចំណោម​ផ្ទះ​ទាំង ៦៥ ខ្នង​នោះ មាន​ក្នុងភូមិ​សំរោង ប៉ើង​ដំបូលផ្ទះ​ចំនួន ១៤ ខ្នង រួមទាំង​ដំបូល​ផ្សារ​១ និង​ដំបូល​ហាង​សាំង​១​។ ភូមិ​ភ្នៀ​ត​ចំនួន ៤៦ ខ្នង​ផ្ទះ ក្នុងនោះ​ប៉ើង​ដំបូល​ចំនួន ៣៦ ខ្នង និង​ដួល​រលំ​ចំនួន​១០​ខ្នង​។ ភូមិ​ដូន​កែន ចំនួន ៣ ខ្នង ក្នុងនោះ​ប៉ើង​ដំបូលផ្ទះ​ចំនួន ២​ខ្នង និង​ដួល​រលំ​១​ខ្នង​។ ភូមិ​ឈូក ១​ខ្នង​។ ភូមិ​ត្របែក ១ ខ្នង ដួល​រលំ​ដែរ​៕​ S