
ហេតុការណ៍ដែលថៅកែទឹកកក និងកូនចៅវាយក្មេងរងគ្រោះនោះ បានកើតឡើងកាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១២ នៅចំណុចមុខរោងចក្រម៉ាស៊ីនទឹកកក របស់ម៉ោងសេម នោះស្ថិតនៅក្នុងភូមិ អូរជញ្ជៀន ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ។
ទាក់ទិនទៅនឹងថៅកែទឹកកកឈ្មោះ ម៉ៅ សេម និងកូនចៅរបស់គេវាយកូនក្មេងព្រោះតែរឿងរើសដែក ដែលនៅសេសសល់បន្តិចបន្តួចថែមទាំងចងដៃក្មេងរងគ្រោះជាប់និង ជញ្ជាំងទៀតនោះ ត្រូវបានអ្នកយកព័ត៌មានទៅថតរូបភាព ដែលចងដៃជាប់នឹងជញ្ជាំងយ៉ាងព្រៃផ្សៃបំផុតនៅពេលនោះដែរ ថៅកែ ទឹកកកឈ្មោះ ម៉ៅ សេម បានបញ្ជាឲ្យកូនចៅរបស់ខ្លួនស្រាយចំណងដៃដោះលែងក្មេងរងគ្រោះព្រោះ ខ្លាចមានរឿងធំ។ សមត្ថកិច្ចប៉ូលិសស្រុកអន្លង់វែងបានចុះទៅកន្លែងកើតហេតុខាងលើនោះ ក៏បានធ្វើការសួរនាំលោកថៅកែទឹកកកឈ្មោះម៉ៅ សេមនោះ ។
សមត្ថកិច្ចប៉ូលិសស្រុកបានបន្តទៀតថា ទោះបីក្មេងនោះរើសដែកបន្តិចបន្តួចយ៉ាងណាក៏ដោយ មិនត្រូវចាប់វាយ និងចងដៃយ៉ាងព្រៃផ្សៃនោះទេ គឺបើក្មេងនោះធ្វើខុសអ្វីមួយយើងត្រូវយកមកប្រគល់ឲ្យប៉ូលិស មិនត្រូវវាយចងដៃកូនក្មេងមិនទាន់គ្រប់អាយុដូច្នេះទេ៕
ចាន់ធី
ដកស្រង់ពីគេហទំព័រ កម្ពុជាថ្មី
ដកស្រង់ពីគេហទំព័រ កម្ពុជាថ្មី