Wednesday, March 28, 2012

ឆ្លងដែន​មរណៈ​ជញ្ជូន​ឈើគ្រញូង​លើ​ខ្នងភ្នំ​ដង​រែក

Bopha
ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ១៨:២៦

ខេត្ត​ឧត្ត​រ​មាន​ជ័យ​ ៖ យោង​តាម​ប្រភព​ព័ត៌មាន​​​កាល​ពី​ពេល​ថ្មី​ៗកន្លង​មក​បាន​ឱ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​​ម្នាក់​ទៀត​​ត្រូវ​ទាហាន​សៀម​បាញ់​ស្លាប់​​ និង​៤​នាក់​ទៀត​បាន​រត់​រួច​ ​ខណៈ​ដែល​ពួក​គេ​​ទំនង​ជា​ទៅ​​ស៊ី​ឈ្នួល​​កាប់​ និង​ជញ្ជូន​ឈើ​គ្រញូង​​​នៅ​លើ​ខ្នង​ភ្នំ​ដង​រែក ហើយ​​ចូល​ទៅ​ក្នុង​ដី​សៀម ។ នេះ​មិន​មែន​ជា​ប​ញ្ហា​ថ្មី​នោះ​ទេ​សម្រាប់​​ការ​បាញ់​សម្លាប់​ពី​ទាហាន​សៀម ​ ហើយ​នេះ​ក៏​មិន​មែន​ជា​ព័ត៌មាន​ដំបូង​នៃ​ការ​លួច​ឆ្លង​ដែន​មរណៈ ដើម្បី​កាប់​និង​ជញ្ជូន​ឈើ​គ្រញូង​​ពី​​អ្នក​ស៊ី​ឈ្នួល​ឱ្យ​ពួក​ឈ្មួញ​ឈើ​ គ្រញូង​​ដែល​ចាំ​ទទួល​ទិញ​ពី​ពួក​គេ​ពេល​នាំ​​​មក​ដល់​ចង្កេះ​ភ្នំ ។
ទោះបី ​បញ្ហា​កើត​មាន​ដដែល​​ៗ​ក្តី​ ក៏​បញ្ហា​នេះ​មិន​មាន​ការ​ទប់​ស្កាត់​ ឬ​មាន​​​វិធាន​ការ​​ណាមួយ​ហាម​ឃាត់​​បាន​ឡើយ សូម្បី​តែ​ឈ្មួញ​ម្នាក់​ក៏​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិន​ដែល​បាន​ចាប់​ខ្លួន​ដែរ ។ តាម​ប្រភព​ព័ត៌មាន​ជុំ​​វិញ​​ការ​​​​​​​​​​​​​​​​​​​បាញ់​​​ស្លាប់​ពលរដ្ឋ​​ ​​​​​​​​​​​​​​ខ្មែរ​ម្នាក់​ទៀត​កាល​ពី​ថ្ងៃ​២១ មីនា បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ចំណោម​​មនុស្ស​៥​នាក់ ឈ្មោះ​ហិន វុទ្ធី ភេទ​ប្រុស​​​ អាយុ​២១​ឆ្នាំ រស់​នៅ​ក្នុងភូមិ​​ចារ​ថ្មី ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ​។
ឪពុក​អ្នក​ស្លាប់​​ឈ្មោះ​ ហ៊ូ ប្រុស​ អាយុ​៤៤​ឆ្នាំ បាន​រៀប​រាប់​ឱ្យ​​កោះ​សន្តិភាព​ដឹងថា កូន​របស់​គាត់​បាន​ឡើង​ទៅលើ​ភ្នំ​ដង​ដែក​​កាប់​ឈើ​គ្រញូង ត្រូវ​​​ក្រុម​ទាហាន​សៀម​បាញ់​​ស្លាប់​ ឯ​៤​នាក់​ទៀត​បាន​រត់​រួច​មក​​ដល់​លំនៅ​ឋាន​​វិញ ។ បើ​​តាម​ការ​រៀប​រាប់​ពី​អ្នកដែល​​បាន​រត់​រួច​ខ្លួន​នោះ និយាយ​ថា​​នៅ​ពេល​​​​ក្រុម​​ទាហ​ាន​សៀ​ម​បាញ់​នោះ​​ពួ​ក​គេ​ពុំទាន់​រត់​ទេ​ គឺ​នៅ​ពួន​ក្នុង​ព្រៃ  ។ ពេល​នោះ​គឺពួក​គេ​បាន​​ឃើញ​ផ្ទាល់​​ភ្នែក​​ក្រុម​ទាហាន​ឈុត​ខ្មៅ​សៀម​ចាប់​ ឈ្មោះ​ហិន វុទ្ធី​ បាន​​ រួច​​បាញ់​​ចំ​ក្បាល​សម្លាប់ ​បន្ទាប់​​មក​ទើប​ពួក​គេ​​​នាំ​គ្នា​រត់​ចេញ​​ពី​កន្លែង​កើត​ហេតុ ។
ឪពុក ​​​​​​អ្នក​ស្លាប់​បន្ត​ថា​បន្ទាប់​​មក​រូប​គាត់​​​បាន​ឱ្យ​អ្នក​​ដែល​រត់​ រួច​នោះ​ ជូន​គាត់​​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅកន្លែង​កើត​ហេតុ ហើយ​ឃើញ​​សព​កូន​គាត់​ហើម​ស្អុយ​ទៅ​ហើយ​ ។ ​​គាត់​មិន​​ហ៊ាន​បូ​ជា​សព​នៅ​ទី​នោះទេ ព្រោះ​ខ្លាច​ទាហាន​សៀម​មក​បាញ់​គាត់​​​​​​​ទៀត​  ដូច្នេះ​គ្រាន់​តែ​យក​បន្លា​គ្របពី​លើ​សព​ប៉ុណ្ណោះ ។
នា​ថ្ងៃ​ទី​២៤ ​​មីនា មាន​អ្នក​ឡើង​ភ្នំដង​រែក​កាប់​ឈើ​គ្រញូង​ចំនួន​២០​ទៅ​៣០​នាក់​ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ម្នាក់​ឈ្មោះ​​​​​សន ធឿន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មាន​ស្រុក​កំណើត​​នៅ​ស្រុក​​សង្កែ ខេត្ត​បាត់​ដំបង​ ដែលទៅ​​ស្នាក់​នៅ​ភូមិ​អូរឫស្សី​ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ​ ​​រៀប​រាប់​​​ឱ្យ​​កោះ​សន្តិភាព​​ដឹងថា​ ពួក​គេ​រក​ស៊ី​ឡើង​ទៅ​លើ​ភ្នំ​ដង​រែក​កាប់​ឈើ​គ្រញូង​​ចំនួន​៦​ទៅ​៨​ដង​ ហើយ​។ ពួកគេ​បាន​ដើរ​កាត់​ព្រៃចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​ ដែល​មាន​ជម្រៅ​រាប់​គីឡូ​ម៉ែត្រ ។ នៅ​ពេល​រក​​ឈើ​គ្រញូង​បាន​​ហើយ​ពួក​គេ​​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ​ដោយ​ ប្រើ​បច្ចេក​ទេស​ចង​ឈើ​គ្រញូង​​​​​​​​​​​​​​​​ចំនួន​៤​ទៅ​៥​ដុំ ទំហំ​​​១៥​x១៥​ប្រវែង​​១​ម៉ែត្រ រួច​ចង​ស្ពាយ​ដូច​សាក់​កាដូ​​ដើរ​កាត់​ព្រៃ​​ ចុះ​អូរ​ ឡើង​ភ្នំ ទំរាំ​ចូល​មក​ដល់​ក្នុង​​ទឹក​ដី​ខ្មែរ​វិញ​។ ពួក​គេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លក់​ឈើ​គ្រញូង​ទាំង​ នោះ​បើ​គិត​ជា​ទឹក​ប្រាក់​​មាន​តម្លៃ​​ពី​១៥០​​ទៅ​​២០០​ដុល្លារ​​អាមេរិក​នៅ ​សល់​ពី​ការ​បង់​​ផ្លូវ ។
​​​​​​​​​​​​​​​​​​​​ប្រភព​ដដែល​បន្ត​ថា ​សព្វ​ថ្ងៃ​នេះ​មាន​ប្រជា​ពលរដ្ឋ​ឡើង​ភ្នំ​រាប់​រយ​នាក់​​​​​​​​នៅ​ពេញ​ព្រៃ ៕