Wednesday, June 8, 2011

អរគុណដែលធ្លាប់ស្រលាញ់



         អានុស្សាសាលាប្រក់មេឃ ភ្លៀងចម្លែក ទាំងមេឃស្រលះភ្លឺថ្លា សិស្សគ្រប់រូប
           
រូតរះប្រវេប្រវ៉ា រត់ជ្រកពួនអាត្មា គ្រោមទីសាលាទ្រុឌទ្រោម។
         ទន្លេស ពង្រតាប៉ែន ភូមិខុសមែន តែយើងរៀនថ្នាក់រួមគ្នា ថ្នាក់ទី១០ ១១
           
រហូត១២ ស្នាមអានុស្សាវរីយ៍ ដិតដាមជាប់ហូរហែរ។
R         អរគុណ ដែលព្រមស្រលាញ់ ទោះបងចាញ់ ខ្សត់ខ្សោយសម្បត្តិទ្រព្យា 
            ចប់បាក់ឌុប យើងក៏ស្រូតម្នីម្នា តស៊ូបំពេញវិជ្ជា ឆ្ងាយនាទីក្រុងភ្នំពេញ។
         !ទីក្រុងសែនល្អឆើតឆាយ គន់មិនណាយ សប្បាយប្លែកភ្នែកអស្ចារ្យ 
            មនុស្ស    ប្រុសស្រី ស្លៀកពាក់ស្រស់ស្អាតហ៊ឺហា ឆក់ទាញដួងចិន្តា​ 
            ភ្លេចភូមិកំនើតហើយ។
R      អរគុណ ដែលធ្លាប់ស្រលាញ់   ធ្លាប់ក្នក់ក្នាញ់ គ្នាន់គ្នេរប្រួលប្រែចិត្តថ្កាន
           
ធ្លាប់ស្ម័គ្រស្នេហ៍ ក៏ប្តូរជាក្បត់វិញបាន ចិត្តស្រីងាករេសាមាន្យ 
            រកស្មានដៅមិនស្មោះឡើយ។
         !ទីក្រុងសែនល្អឆើតអើយ អ្នកឈ្នះហើយ មិនស៊ូប្រជែងយកជ័យ
           
ភារៈធំ ត្រូវរែកទូលមូលសេចក្តី លែងឆ្អែតចិត្តព្រោះស្រី 
            ច្រៀកចែកហែកបេះដូង។
 
ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នំា២០០៨
និពន្ធៈ ទឹម រត្ន័ម្នី