Monday, January 10, 2011

ម្ហូបអាហារ​ដែល​គ្រួសារ​អ្នក​​ឧត្ដរមានជ័យ​និយម​ទទួល​ទាន

ម្ហូបអាហារ​ដែល​គ្រួសារ​អ្នក​​ឧត្ដរមានជ័យ​និយម​ទទួល​ទាន

ដោយនិស្សិត ជិម ជីវ៉ា

នៅ​ខេត្ត​ឧត្តរមានជ័យ​សព្វថ្ងៃ ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​គ្រួសារ​នីមួយៗ តែងតែ​ចម្អិន​ម្ហូបអាហារ
ដែល​ខុស​ប្លែក​ដើម្បី​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​មាន​ផាសុកភាព។ គ្រួសារ​ផ្សេងទៀត​បាន​ជ្រើសរើស
ម្ហូប​ដែល​មាន​រសជាតិ​ហើរ ប្រៃ ល្មម​ជា​ចំណង់​ចំណូលចិត្ត​របស់​ពួកគាត់​ម្នាក់ៗ។ គ្រួសារ​ខ្លះ​និយម​ចម្អិន​ចំណី​អាហារ​ជាច្រើនមុខ​ដូចជា​​ ដាំស្ល ស៊ុប ឆា​ អាំង​ ចៀន ​បំពង ដុត ស្ងោរ និង​​​​​​​ ម្ហូបផ្សេងៗជាច្រើនមុខ
ទៀត។ គ្រួសារ​នីមួយៗ​តែងតែ​ចំណាយ​ពេល​ចម្អិន​ម្ហូប​ជា​ញឹកញាប់​ដើម្បី​ទទួល​ទាន​អោយ​មាន​រសជាតិ
ឈ្ងុយ​ឆ្ងាញ់​យើង​គួរ​តែ​បរិភោគ​អោយ​បាន​បី​ពេល​ក្នុង​មួយ​ថ្ងៃ​យ៉ាង​តិច​ដើម្បី​អោយ​មាន​សុខភាព​ល្អ ។ បើ​សិន​បើ​យើង​បរិភោគ​មិនបាន​គ្រប់គ្រាន់​យើង​មិន​ស្លាប់​ទេ ប៉ុន្តែ​វា​គ្មាន​កម្លាំង​ធ្វើការ​និង​មិន​អាច​លូត​លាស់​បាន​ពិសេស​ក្មេងៗ។​  ម្ហូប នីមួយៗ​អាច​បរិភោគ​បាន​គ្រប់​រដូវ​កាល​មិន​ថា​រដូវវស្សា និង រដូវប្រាំង​​ពីព្រោះ​វា​ជា​ពេល​ដែល​រក​បន្លែ​និង​សាច់​បាន​យ៉ាង​ងាយ។គ្រួសារ​នីមួយៗ​តែងតែ​ទទួល​ទាន​ផ្អក ត្រីប្រៃ ត្រីជូរ 
ប្រហុក និង ផ្សេងៗ ទៀត​វា​ជា​ម្ហូប​ដែល​សំបូរ​នៅ​រដូវ​វស្សា​គេ​អាច​ទុក​វា​បរិភោគ​ថ្ងៃណាមួយ​ក៏​បាន​និង​អាចបរិភោគ​ជាមួយ​បន្លែ​ស្រស់ៗ  ព្រោះ​វា​ជា​ម្ហូប​ដែល​ងាយ​ស្រួយ​ចម្អិន​នៅ​ក្នុង​គ្រួសារ​នីមួយៗ​ផង​ដែរ។
សម្ល​កកូរ​ជា​មុខ​ម្ហូប​ដែល​មាន​គេ​និយម​ច្រើន​ជាង​គេ​ដែរ ព្រោះ​វា​មាន​គ្រឿង​ផ្សំ​ច្រើន​ប្រភេទ​ដែល​អាច
ជំនួយ​សុខភាព​រាង​កាយ​មនុស្ស​បាន​មួយ​កម្រិត។ គោឡើងភ្នំ​ជា​មុខម្ហូប​ដែល​គេ​និយម​ទទួលទាន  ញឹក
ញាប់​ផង​ដែរ​ ជាពិសេស​នៅ​ពេល​ដែល​គេ​ជួប​ជុំ​គ្នា​ហើយ​គេ​អាច​បរិភោគ​វា​ពេល​ណា​ក៏​បាន​ហើយ​ងាយ​ស្រួល​ចម្អិន​វា​មាន​គ្រឿងផ្សំ​ដូចជា​បន្លែ​ស្រស់ៗ​សាច់​គោ​ស្រស់ៗ ឆ្នាំង​ភ្លើង ប័រ​ឬ​ខ្លាញ់ និង​គ្រឿងទេស​ផ្សេងៗ ដែល​ជាចំណង់ចំណូលចិត្ត​របស់​គ្រួសារ នីមួយៗ។ ចំណែក​ឯ​សម្ល​ល្វែ​ក្ដាម​វិញ​ក៏​ជា​មុខ​ម្ហូប​មួយ​ផង​ដែរ​ដែល​គេនិយម​ចម្អិន​វា នៅ​រដូវវស្សា​ព្រោះ​ថា​រដូវ​នោះ​វា​សំបូរ​ក្ដាម​ស្រែ​ជា​ច្រើន​និង​ម្ហូប​ជា​ច្រើន​មុខ​ទៀត​សុទ្ធ​តែ​ជា​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​។  នៅ​រដូវ​ភ្លៀង​តែង​តែ​មាន​រុក្ខជាតិ​លាស់​ខ្ចី​តាម​​ដើម​និង​រុក្ខជាតិ​ដុះ​តាម​ដី​មាន​ដូច​ជា​ស្ដៅ ស្លឹកល្ងៀង ​ផ្សិតកញ្ចូរ ផ្សិតផក់ ចចកអណ្ដែក និង រុក្ខជាតិ​ជា​ច្រើន​មុខ​ទៀត​ ដែល​​នាំអោយប្រជាជន នាំ​គ្នា​បេះ​ រឺ​ដក​វា​យក​ទៅ​ធ្វើ​ជា​អន្លក់​ហើយ​ អាច​ទ្រនាប់​ជា​មួយ​ មុំា ប្រហុក​បុក​ត្រប់ បុក​គ្រឿង បុក​ក្រសាំង​ជាដើម ។ នៅ​រដូវ​ប្រាំង​ជា​រដូវ​ដែល​សំបូរ​បន្លែ​ស្ពៃ​ចង្កឹះ​ ស្ពៃក្រញ៉ាញ់ និង​បន្លែ​ជា​ច្រើន​មុខ​ទៀត​ដែល​គេ​អាច​​​យក​វា​ទៅ​ធ្វើ​ជា​ជ្រក់ រឺ អន្លក់​សម្រាប់​បរិភោគ​ជាមួយ​ម្ហូប​ផ្សេង​ៗ​ក៏​​បាន ។
ម្ហូប​នីមួយ​ៗ​​សុទ្ធ​តែ​ខុស​ប្លែក​ពី​គ្នា​ជា​ច្រើន​ដែល​នាំ​អោយ​មេផ្ទះ​នីមួយៗ  ពិបាក​​ជ្រើសរើស​អោយ​គ្រួសារ​​​របស់​គាត់​ទទួល​ទាន​បាន​ឆ្ងាញ់ ។ ​​ដើម្បី​កុំ​អោយ​មាន​ភាព​ស៊ាំ​ដដែល​នាំ​អោយ​ម្ហូប​នីមួយ​ៗ​ខូច​ ទ្រង់​ទ្រាយ​មេផ្ទះ​នីមួយ​ៗ​គួរ​តែ​ផ្លាស់​ប្ដូរ មុខ​ម្ហូប​អោយ​បាន​យ៉ាង​តិច​មួយ​សប្ដាហ៍​មួយ​ដង​ជា​រៀង​រាល់​ថ្ងៃ​
ធ្វើ​អោយ​មុខម្ហូប​ដែល​បាន​កំណត់ ក្នុង​គ្រួសារ​នោះ​មាន​សុពលភាព និង​មាន​អាយុ​កាល​យូរ​អង្វែង​ផង​៕