រៀងរាល់រាត្រីមុនចូលគេង
ស្តាប់បទចំរៀងអានសៀវភៅ
អង្គុយម្នាក់ឯងនឹកដល់ពៅ
ដៃកាន់សៀវភៅភ្នែកប្រឹមៗ។
លំហាត់ដ៏ច្រើនគ្រូដាក់អោយ
មិនដែលកន្តើយធ្វើដោយសង្ឃឹម
ទោះងងុយខ្លាំងប្រឹងញញឹម
ស្អែកព្រឹកព្រលឹមគ្រូយកហើយ។
បន្តឹចក្រោយមកងាកទៅស្តាំ
ឃើញខ្នើយស្រីមុំបាក់អោយបង
បងដាក់ប៊ិចចុះសិននួនល្អង
លើកខ្នើយត្រកងប៉ងមកកើយ។
ពេលងាកទៅឆ្វេងស្រាប់ឃើញភួយ
នឹកបណ្តូលត្រួយប្អូនស្រីអើយ
ប្អូនទិញអោយបងច្រើនឆ្នាំហើយ
ស្រស់កែវបងអើយហាក់ថ្មីៗ។
ភួយហើយនឹងខ្នើយយើងត្រូវការ
ទាំងចាស់កំលោះក្មេងប្រុសស្រី
តែនៅមានមួយល្អប្រពៃ
កុំភ្លេចពិសី នោះគឺមុង។
មុងការពារបានសត្វចង្រៃ
ភួយខ្នើយវិញថ្លៃល្អផូរផង់
ទាំងបីការពារមិនបង្អង់
គេងលក់ស្កល់ស្កប់រាល់រាត្រី។
ទាំងបីជាមិត្តដ៏ជិតស្និទ
គ្រប់មនុស្សយើងពិតលើលោកា
នៅមានច្រើនទៀតរាប់ទៅណា
………………………………………៕![]() |
លិន ស៊ីណេ( សំណង់ ស៊ីវិល) E-mail: Hisine03@gmail.com |