តើការញញឹម និងក្ដីសង្ឃឹម
នោះគឺជាអ្វី ដែលយើងចាំបាច់
ត្រូវការរាល់ថ្ងៃ ញញឹមប្រិមប្រិយ
គ្រប់ពេលវេលា។
ញញឹមញញ៉ែម ទឹកមុខផ្អែមល្ហែម
គ្មានពុតមាយា គ្មានទុក្ខកង្វល់
ហើយជួយគាំពារ ឲ្យអ្នកគ្រប់គ្នា
ជួបជុំសប្បាយ។
ទោះនៅទីណា ក៏ឃើញតែការ
ញញឹមមិនណាយ ញញឹមរាក់ទាក់
ញាតិមិត្ដជិតឆ្ងាយ ទឹកមុខស្រស់ស្រាយ
ជាទីរាប់អាន៕
ភួន សោភា( English language) Email: Souphea.sn@gmail.com |