ជីវិតអ្នកស្រែ ខំមិនដែលប្រែ
ឧស្សាព្យាយាម ព្យូររាសស្ទូងព្រោះ
ទាន់នៅភ្លាមៗ ខំប្រឹងព្យាយាម
មិនដែលគិតវេ។
រដូវវស្សា រុះរាន់ប្រឹងណា
មិនដែលទំនេរ តែងតែភ្ជូររាស់
ចិត្តមិនដែលវេ មិនដែលថាទេ
ប្ដូរពាក្យសម្ដី។
ពិសាខដើមឆ្នាំ យើងតែងចំណាំ
ទៅភ្ជួរដាស់ដី ប្រញាប់រុះរាន់
ជាងភ្លៀងធ្លាក់ថ្មី ដែលបុរាណស្តី
រដូវធ្វើស្រែ។
នៅខែបិណ្ឌភ្ជំ ភ្លៀងធ្លាក់ជោកជាំ
ទឹកពាជពេញស្រែ ស្រូវលូតលាស់ល្អ
ខៀវខ្ចីឥតប្រែ ដែលចាស់តែងតែ
ទៅអើតស្រែយើង។
នៅខែកដ្តិក រងារពេលព្រឹក
ធ្លាក់ខ្យល់ពីជើង មើលទៅវាលស្រែ
ប្រែក្រហមលឿង ដែលអ្នកភូមិយើង
នាំគ្នាច្រូតស្រូវ។
នេះហើយអ្នកស្រែ បើយើងជាខ្មែរ
ចេះគិតឲ្យត្រូវ ផ្តល់កំលាំងចិត្ត
កុំគិតអាស្រូវ ដែលនាំឲ្យទៅ
បែកបាក់សាម្គី៕
លេប សូភា(សំណង់ ស៊ីវិល) E-mail:lebsophea@gmail.com |