ជីវិតអ្នករៀន ទ្រព្យធនក៏គ្មាន
តែចិត្តគិតជ្រៅ យប់ថ្ងៃមិនហ៊ាន
ឃ្លាតឆ្ងាយសៀវភៅ រំពឹងទុកនៅ
ផ្លូវជីវិតថ្មី
។
ជីវិតអ្នករៀន បៀមទុក្ខគ្រើមគ្រៀម
ស្ទើររាងរាល់ថ្ងៃ ទោះមានឧបសក្គ
រាំងស្ទាក់ប្រល័យ ក៏មិនរាដៃ
ក្នុងការសិក្សា
។
នឹកឡើងស្រណោះ ជីវិតក្រៀមក្រោះ
អាល័យសង្ខា កើតមកមួយជាតិ
កុំអោយគេថា មនុស្សឥតប្រាជ្ញា
ប្រើការមិនកើត
។
នេះហើយជីវិត មានតំលៃពិត
ចាំងចែងល្អឆើត ផ្តើមចេញពីយើង
ជាអ្នកសាងឡើង គេលើកតំកើង
ថាអ្នកចេះដឹង ៕ស៊ាំង ញឹស (ជំនាញIT) Email : saingnhoes@gmail.com |