Thursday, February 11, 2016

ឳស្រុកកំណើត

ឧត្ដរមានជ័យស្រុកកំណើត              
សម្រស់ល្អឆើតសែនគយគន់
សម្រស់បឹងស្នោរល្អពេកពន់             
សែនល្អទន់ភ្លន់គន់មិនណាយ។
ឧត្ដរមានជ័យសំរោងក្រុង        
ដូចផ្ការហង់ក្នុងប្រឡាយ     
រីកដុះស្គុះស្គាយតែរៀងអាយ            
ធម្មជាតិស្រស់ស្រាយល្អបំព្រង។
ឧត្ដរមានជ័យសែនអាល័យ              
ចិត្តនឹកស្រមៃជាប់លំទង
សម្រស់អ្នកឋិតជាប់ទងវង               
ប្រៀបដូចអណ្ដូងដ៏សែនជ្រៅ។
ឧត្ដរមានជ័យខ្ញុំឃ្លាតឆ្ងាយ               
ចាកចេញទាំងម្ដាយបណ្ដូងពៅ
បំពេញរៀនសូត្រតម្រង់ផ្លូវ               
កុំអោយអាស្រូវផ្លូវកំណើត។
ឧត្ដរមានជ័យខ្ញុំរលឹក                      
នឹកល្ងាចនឹកព្រឹកនឹកលិចកើត
ជើងត្បូងចងចាំឥតសស្លើត              

ចិត្តជាប់បង្កើតរៀងតទៅ៕
ណិម សាលី(Managemeant)
E-mail:nemsaly1095@gmail.com