លោកពុកអ្នកម៉ែ លោកជាអ្នកស្រែ
ថៅកែរូបកូន ធ្វើការងារល្អ
ដើម្បីកូនស្ងួន មានចិត្តបញ្ជូន
កូនទៅសាលា។
ទឹកចិត្តពុកម៉ែ ប្រឹងរស់ប្រឹងថែ
ទាំងពីអាត្មា ស្រលាញ់រូបកូន
តាំងពីកុមារ ទោះជាយ៉ាងណា
លោកមិនដែលស្ដី។
ខំប្រឹងធ្វើការ ទាំងពីកាយា
លោកតែងបេតី។ ខំប្រឹងតស៊ូ
ដោយមិនហាស្ដី ទោះឆ្ងាយឬជិត
លោកមិនរុញរា។
ដៃពុកដៃម៉ែ ដៃពុកខំថែ
ដៃម៉ែរក្សា មើលថែរូបកូន
ឱបជាប់ឱរ៉ា មិនមានថ្ងៃណា
កូនមិនកក់ក្ដៅ។
ស្រឡាញ់រូបកូន អប់រំតាមក្បួន
និងប្រៀនប្រដៅ តាំងនៅពីតូច
អោយដឹងសខ្មៅ ដល់ពេលធំទៅ
រូបពៅប្រសើរ។
ទោះពុកនិងម៉ែ លោកធ្វើតែស្រែ
តែចេះសន្សំ និងសុខសប្បាយ
ស្រស់ថ្លាអារម្មណ៍ ផ្អែមដូចទឹកឃ្មុំ
សុខុមត្រជាក់៕
សាវឿត សុដំ( គ្រប់គ្រង ទេសចរណ៍)
E-mail:
|