រុក្ខជាតិស្រុកយើងមានច្រើនផ្នែក
តែដើមត្នោតប្លែកគេដោយឡែក
មានគុណសម្បត្តិច្រើនហូហែរ
មិនបាច់ខំថែក៏រស់បាន។
នៅក្នុងស្រុកខ្មែរសម្បូរណាស់
ដើមថ្មីដើមចាស់ពេញចំការ
ទីទាបទីខ្ពស់មានផងណា
តែមានបញ្ហាត្រង់មនុស្ស។
កាប់បំផ្លាញវាស្ទើរតែអស់
មិនយល់អ្វីសោះសំខាន់ឡើយ
ឥឡូវដើមត្នោតសល់តិចហើយ
យើងកុំកណ្តើយជួយថែផង។
ដើមត្នោតមានប្រយោជន៍ច្រើនយ៉ាង
តាមការច្នៃបានគិតនិងប៉ង
មានផ្លែដើមវានិងស្លឹកផង
ញាតិមិត្តប្អួនបងចូររិះគិត។
ចំពោះដើមវាមានដួចជា
យកធ្វើវិហារផ្ទះសំបែង
គ្រឿងសង្ហារឹមអុសដុតផ្សែង
ធ្វើទូកផងដែរយ៉ាងរឹងមាំ។
ផ្លែទុំគេអាចយកធ្វើនំ
ផ្លែខ្ចីល្មមស្នំហួបឆ្ញាញ់ខ្លាំង
ធ្វើបន្លែស្លរលើខ្ទះឆ្នាំង
បងប្អូនយើងចាំនៅជានិច្ច។
ចំណែកស្លឹកយើងធ្វើបានច្រើន
យកជ្រៀកឲ្យស្ដើងធ្វើចំណង
អាចចងនំនេកចេកអន្សម
ចងសំណាបផងងាយស្រួលក្រៃ
។
ធាងវាយើងអាចយកធ្វើអុស
ឆ្អើរអន្សមនោះតាមការច្នៃ
ឬសធ្វើឪសថដ៏ប្រពៃ
តាមការផ្សំនៃរោគគារ។
ដើមត្នោតមួយទៀតដែលគ្មានផ្លែ
មានតែផ្កាដែររាងដួចលិង្គ
អាចកាត់យកទឹកពេលនៅខ្ចី
ផឹកបានឈ្ញុយក្រៃគួរជួបចិត្ត។
យកធ្វើស្ករត្នោតដ៏ប្រណិត
ក្លិនក្រអូបពិតគួរចង់ញុំា
ប្រយោជន៍មួយទៀតពិសេសខ្លាំង
អាចជួយរារាំងខ្យល់ព្យុះបាន។
ទប់ទឹកជំនន់ក៏បាននោះ
ព្រមទាំងទប់គ្រោះរីងស្ងួតស្ងាត់
ដួចនេះញាតិមិត្តត្រូវទប់ស្កាត់
ជួយថែកុំបាត់តទៅអើយ៕
ខា សុខឿប (ជំនាញពត៍មានវិទ្យា)
E-mail:sokhoeurb kha@mail.come
|