Wednesday, January 20, 2016

ញាំឆៃថាវ

ជាការពិតណាស់ បន្លែអាចផ្ដល់គុណប្រយោជន៍ជាច្រើនដល់មនុស្ស បន្លែជួយទ្រទ្រង់រូបរាងកាយឲ្យមាំមួន និង មានសុខភាពល្អ បន្លែក៏អាចជួយបណ្ដុះ គំនិត ប្រាជ្ញា ស្មារតី ឲ្យរស់រវើក ឆ្លាតវាងវៃ។ ដូច្ឆេះថ្ងៃនេះយើងខ្ញុំសូមលើកយកបន្លែតែមួយប្រភេទប៉ុណ្ណោះ មកធ្វើជាម្ហូបអាហារសម្រាប់បរិភោគ។ ឆៃថាវជាបន្លែមួយប្រភេទដែលអាចយកមកធ្វើម្ហូបបានជាច្រើនមុខ។ តែយើងសូមលើកយកមុខម្ហូបតែមួយមុខគឺ ញាំឆៃថាវ ដែលមាន៖ (មិនកំណត់ចំនួន អាស្រ័យលើសមាជិកគ្រួសារ)
v គ្រឿងផ្សំ
·        ឆៃថាវ
·        ត្រីរ៉ស
·        ជីនាងវង & ជីស្លឹកម្លូ
·        ទឹកត្រី
·        អំបិល
·        ប៊ីចេង
·        ស្ករស
·        សណ្ដែកដី
·        ក្រូចឆ្មា
·        ប្រហុក
v វិធីធ្វើ
ត្រីរ៉សយកមកលាងទឹកឲ្យស្អាត យកមកដាក់អាំងឲ្យឆ្អិន បេះយកសាច់ទុកមួយអន្លើ។ ឆៃថាវចិតសំបកចេញ ហាន់់ស្ដើងៗ ច្របាច់ជាមួយអំបិលបន្ទិច រួចលាងទឹកឲ្យបានស្អាតទុកដាក់ឲ្យបានល្អ។ ជីនាងវង និង ជីស្លឹកម្លូ យកមកបេះលាងទឹកឲ្យស្អាត រួចហើយទុកដាក់ឲ្យស្រួលបួល។ ឯសណ្ដែកដីលីងបុកឲ្យម៉ដ្ឋល្មម ទុកមួយអន្លើ។ បន្ទាប់មកដាក់ឆ្នាំងដាំទឹកឲ្យពុះ(ប្រហែលកន្លះចានចង្គឹះ) ជ្រុំប្រហុកចូល(ដាក់ល្មមចូលចិត្តឫអាចប្រើទឹកត្រីជំនួសវិញក៏បាន)។ យកឆៃថាវដែលច្របាច់រួចមកដាក់ក្នុងឆ្នាំង​ ឫ ចានដែកស្អាត​ យកត្រីដែលបេះរួចមកដាក់ជាមួយ បន្ទាប់មកទៀតដាក់សណ្ដែកដី អំបិលបន្ទិច ប៊ីចេង(អាចប្រើក៏បាន មិនប្រើក៏បាន)ស្ករស ទឹកត្រី(តាមចំណង់ចំណូលចិត្ត) យកទឹកប្រហុកដែលជ្រុំរួចមកចាក់ចូល ច្របាច់ក្រូចឆ្មារចូល ច្របល់ចូលគ្នាឲ្យសព្វគ្រឿងភ្លក់មើលតាមចូលចិត្ត។ រួចហើយដាក់ជីនាងវង និង ជីស្លឹកម្លូដែលលាងស្អាតហើយចូលច្របល់ចូលគ្នាជាការស្រេច៕
ភួន សោភា( ទេសចេណ៍)
Email: Souphea.sn@gmail.com