ជាមនុស្សនិងគេ តែខ្វល់ឥតល្ហែ
ពីរឿងជីវិត ថាទៅថ្ងៃមុខ
ឬទីឆ្ងាយជិត តែងតែរេគិត
ជារៀងរាល់ថ្ងៃ។
គិតពីគ្រូសារ
និងរឿងសិក្សា
ទាំងមិត្តច្រើនក្រៃ ចាស់ទុំគ្រូបា
ក្នុងការហាស្ដី ព្រោះតែចិត្តថ្លៃ
ខ្លាចនិយាយខុស ។
ពេលជួបមិត្តថ្មី មិនហ៊ានហាស្ដី
ព្រោះខ្លាចកំហុស ខ្លាចនិយាយទៅ
អោយគេយល់ខុស ខ្លាចមិត្តទាំងនោះ
លែងខ្វល់ជាមួយ។
ក្នុងចិត្តគិតចង់ និយាយអោយត្រង់
តាមការគិតរួច តែផ្ទុយទៅវិញ
គិតតែពីត្អូញ ស្ដីមិចអាចជួយ
អោយគេងាយស្ដាប់។
ខ្លះខឹងខ្លួនឯង ក្នុងចិត្តចំបែង
តែលតោលឯកកា ដោយសារចរិក
រូបខ្លួននេះណា ធ្វើអោយវាសនា
ឃ្លាតឆ្ងាយពីគេ។
ពេលគេនិយាយល្អ ក្នុងចិត្តសែនអរ
រីករាយអណេក ចង់ស្ដីតបវិញ
តែចិត្តអន់ពេក ខា្លចស្ដីទៅប្លែក
ចំលែកខុសគេ។
ពេលគ្រូសួនាំ ក្នុងចិត្តមិនមាំ
អរភ័យពន់ពេក និយាយខុសត្រូវ
គ្រូឡើងចំលែក
ដោយសារខុសប្លែក
ពីសិស្សដ៏ទៃ។
ពេលគ្រូទៅបាត់ ចិត្តភ័យរសាត់
រហ័សពេកក្រៃ រួចគិតស្តាយក្រោយ
លើខ្លួនចរណៃ មិនគួរខ្លួនថ្លៃ
ធ្វើបែបនេះទេ។
ចិត្តពិតចង់តប ឲ្យបានសមស្រប
នូវសំណួរគេ តែចិត្តមួយនឹង
ចេះតែប្រួលប្រែ មិនដែលនឹងទេ
ភ័យអរវិលវល់។
ពេលគ្រូបង្រៀន សំណួរតែងមាន
សួរឲ្យសិស្សឆ្ងល់ ពេលគ្រូអោយឆ្លើយ
ទោះចេះមិនខ្វល់ ស៊ូនៅងុបងល់
ឆ្លើយក្នុងចិត្តខ្លួន។
នេះហើយមនុស្ស មិនសូវស្ដីឈ្លោះ
ដែលតែងភ័យព្រួយ ពុកម៉ែមីងអ៊ុំ
អស់លោកទាំងក្មួយ សុំគិតមួយៗ
ចូរវិភាគផង។
បើដឹងខ្លួនថា ជាមនុស្សដូចចារ
សូមប្រែគន្លង ធ្វើអ្វីដែលគួរ
លើខ្លួនឯងផង កុំឲ្យសៅម៉ង
គិតផ្លូវងងឹត។
ដូច្នេះយើងត្រូវ កែតម្រូវផ្លូវ
ឲ្យបានច្បាស់ល្អិត លើដងវិថី
នៃផ្លូវជីវិត នៅឆ្ងាយពេកពិត
តាមការគិតព្រៀង។
សូមយើងគ្រប់រូប ត្រូវធ្វើគម្រូ
កុំខ្ចិលអៀនព្រាន កុំសុភាពពេក
ធ្វើចិត្តឲ្យហ៊ាន សតិវិញ្ញាណ
ត្រូវមានជានិច្ច។
ត្រូវចេះជជែក និយាយវែកញែក
អោយត្រូវតិចនិច ធ្វើចិត្តរីករាយ
ទទួលភារកិច្ច និយាយរ៉េភ្លិច
ត្រូវតាមសូរសព្ទ័។
កុំខ្មាស់កុំអៀន និយាយក្លាហាន
ទើបគេចង់ស្ដាប់ និងចាប់អារម្មណ៍
ធ្វើចិត្តស្វាហាប់ ទាកទាញចំណាប់
អ្នកស្ដាប់អ្នកមើល។
បើយើងខ្មាស់អៀន នោះវាជាស្ពាន
ឲ្យចំណេះស្ទើរ ភ្លេចពាក្យឃ្លោងឃ្លា
និយាយលែងលឺ ធ្វើអោយអ្នកមើល
លែងយល់លែងស្ដាប់។
កើតមកជាមនុស្ស ក្លាហាននេះនោះ
ទើបឪកាសមាន បើឈរនៅស្ងៀម
ចេះតែអឹមអៀន ឪកាសដែលមាន
ឃ្លាតឆ្ងាយបាត់អស់។
យើងត្រូវក្លាហាន នោះទើបយើងបាន
ជោគជ័យជាខ្នោះ ឧបសគ្គប៉ុន្មាន
អាចជំនះអស់ ជីវិតផងនោះ
ចម្រើនរៀងអើយ៕
ខា សុខឿប (ជំនាញពត៍មានវិទ្យា)
E-mail:sokhoeurb kha@mail.come
|