Tuesday, March 10, 2015

ក្របីមេខ្ញុំ




ក្របីមេខ្ញុំ                     សុភាពរម្យទម
មិនគេចកិច្ចការ             ធ្វើការរាល់ថ្ងៃ
ផ្ជួរស្រែចំការ                អូសឈើអូសក្ដា
ជួយរកកម្រៃ។
ក្របីខ្ញុំចាស់                  ប្រឹងអូសមិនផ្លាស់
ទាំងយប់ទាំងថ្ងៃ            ទោះក្ដៅស្បែកក្រៀម
មិនហ៊ានបំភ្លៃ               ទាំងនឿយហត់ក្ដី
ក្របីមេទ្រាំ។
ទោះបីស្បែកខ្មៅ            ជាសត្វល្ងង់ខ្លៅ
តែវាមាឧមាំ                  កម្លាំងខ្លាំងខ្លា
មិនចេះទួញយំ              ក្របីខ្ញុំទ្រាំ
ដើម្បីម្ចាស់វា។
ខ្ញុំសែនត្រេកអរ             បានគុណបវរ
ក្របីមួយគ្រា                 ជួយគ្រួសារខ្ញុំ
បង្ហាញ់មាគា                 បានក្រេបវិជ្ជា
សិក្សាបន្ត។
ពុកម្តាយផុតទុក្ខ             ក្របីតាំងមុខ
ប្រកបរបរ                    ជាធ្នាក់ទាក់ផ្លូវ
រកលុយបវរ                  ទ្រាំទាំងត្រដ
ជួយកូនក្រប់ប្រាណ៕
​ចិន ភ្នី(គីមី វិទ្យា)
E-mail: chinphny@gmail.com