Tuesday, March 10, 2015

ដង្កូវ




រូប​គួរ​ឲ្យ​ខ្លាច​                 ស្ថិត​លើ​ស្លឹក​ដាច          
ក្នុង​ព្រៃ​ព្រឹក្សា​               គ្មាន​អ្នក​ចូល​ចិត្ត​           
គេ​ខ្លាច​រអា                   ព្រោះ​ខ្លួន​នោះ​ណា        
គួ​ខ្ពើម​ពន់​ពេក​។
គ្រប់​ពេល​វេលា​             ខ្លួន​តែង​គ្មាន​គ្នា​            
ឈរ​អង្គុយ​ដេក​             សែន​ស្រណោះ​ខ្លួន​       
នឹក​សែន​សង្វែគ            ឈឺ​ចាប់​ពន់​ពេក​
គ្មាន​អ្វី​ប្រៀប​ស្មើ។
ខ្លះ​សែន​ស្អប់​ណាស់​       ដង្កូវ​ខ្លួន​ចាស់​                       
គ្មាន​អ្វី​ប្រសើរ​            ​​  ​​ ធ្វើ​ឲ្យ​គេ​ខ្ពើម​                
រអើម​ដំ​ណើរ​               ខ្លះ​ជួប​​ពេល​ដើរ​
ចង់​តែ​ប្រល័យ។
ទោះ​ខ្ញុំ​អាក្រក់              ក៏​មិន​កុហក                 
ភូត​អ្នក​ដ៏​ទៃ            ​​    ខ្ញុំ​រស់​តែ​ខ្ញុំ​                   
កុំ​មក​កែខៃ                 នាំ​កើត​គ្រោះ​ភ័យ
រឿង​ធំ​ហ្មង​សៅ។
គិត​ឲ្យ​តែ​ល្អ                ខ្លួន​ឯង​ស្មោះ​ស            
កុំ​មក​ប្រដៅ​                ខ្ញុំ​ដឹង​ខ្លួន​ខ្ញុំ​                  
រឿង​សោក​រឿង​សៅ​      ភាព​ងងឹត​ខ្មៅ
ខ្ញុំ​អ្នក​ដោះ​សា្រយ។
អាង​ខ្លួន​ស្អាត​បាត         មើល​ងាយ​ប្រមាថ​         
ចាក់​រុក​កកាយ​             ឲ្យ​គេ​រង​ទុក្ខ​                 
មិន​ឲ្យ​សប្បាយ            គំ​និត​រាយ​មាយ
ខាង​ធ្វើ​បា​ប​គេ។
ដង្កូវ​ខ្ញុំ​សុំ​                    អ្នក​ទាំ​ង​ឡាយ​កុំ​           
ប្រើ​ពាក្យ​រិះ​រេ               បោក​ប្រាស់​កុហក         
ធ្វើ​បាប​រូប​គេ​                ក្រែង​កម្ម​វិល​រេ​
មក​រក​ខ្លួន​ឯង៕
ស្ងាម ក្រឹម(រូប វិទ្យា)
E-mail: sngamkrem@gmail.com