Wednesday, March 11, 2015

ម៉ែ!

តើខ្ញុំមានម្តាយ​ដែរមែនទេ?តើម្តាយរបស់ខ្ញុំជានរណា?ហេតុអ្វីក៏ខ្ញុំមិនដឹង?
        អ្នកឃើញទេនារីម្នាក់ដែលកំពុងតែចាញ់ កំពុងតែក្អួតចង្អោ ពិសាអ្វីមិនបាន អង្គុយមិនស្រួល ដើរមិនស្រួល សម្រាកមិនបាន ធ្វើការអ្វីមិនកើត ស្លេកស្លាំង អស់កម្លាំងនោះ​ហើយជាម្តាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់អ្នក។ តើអ្នកដឹងទេ? ស្រ្តីចំណាស់ម្នាក់ដែលនៅផ្ទះជាមួយនឹងអ្នកតែងតែងូតទឹកឲ្យអ្នក បោកសំលៀកបំពាក់ឲ្យអ្នក ដាំបាយធ្វើម្ហូបឲ្យអ្នកញុំាគ្រប់ពេលដែលអ្នកឃ្លាន គ្រប់ពេលដែលអ្នកមកពីសាលារៀនវិញ ស្រ្តីម្នាក់ដែលតែងតែរៀបចំសំលៀកបំពាក់ឲ្យអ្នកកាលពីអ្នកនៅក្មេង ពេលអ្នកធំហើយក៏នូវតែឃើញស្រ្តីចំណាស់ម្នាក់នេះទៀតដែលតែងតែតឿនឲ្យអ្នកងូតទឹក តឿនឲ្យខំរៀន តែងតែរអ៊ូដាក់ត្រចៀកអ្នកគ្រប់ពេល មើលថែរក្សាអ្នកតាំងពីក្មេងរហូតដល់អ្នកធំ នៅជាមួយអ្នកទោះសប្បាយទោះកើតទុក្ខមិនដែលចាកចេញទៅណាចោលអ្នក បារម្ភពីអ្នកគ្រប់ពេលវេលា និយាយទៅកាន់អ្នករាល់ថ្ងៃ ផ្គត់ផ្គង់របស់របរសព្វបែបយ៉ាងដល់អ្នកនៅពេលដែលអ្នកត្រូវការ ស្រ្តីម្នាក់នេះហើយគាត់ជាម្តាយរបស់អ្នក។
        ម៉ែ! គាត់គឺជាម៉ែរបស់ខ្ញុំត្រូវហើយ ខ្ញុំតែងតែឃើញគាត់គ្រប់ពេល ហើយរាល់ថ្ងៃខ្ញុំតែងតែឮសម្លេងរបស់ស្រ្តីម្នាក់និយាយមកកាន់ខ្ញុំ។ ខ្ញុំមិនដែលគិតថាស្រ្តីម្នាក់នេះគាត់គឺជាម្តាយរបស់ខ្ញុំទេ។ ផ្ទុយទៅវិញគាត់គឺជាម៉ែដ៏ល្អរបស់ខ្ញុំ។ ប៉ុន្តែតើខ្ញុំបានធ្វើអ្វីខ្លះសម្រាប់គាត់ទៅ? គ្មានទេ ខ្ញុំទៅសាលារៀនពេលមកវិញមានតែញុំស្រាប់ ខ្ញុំដើរលេងសប្បាយ​ហ៊ឺហា ចាយវាយប្រាក់កាក់ដែលម៉ែរកបានដោយបែកញើស ហូរញើសគ្មានគិត។ ស្របពេលម៉ែកំពុងតែសម្រាន្តនៅផ្ទះ ហែវហត់ គ្មានកម្លាំង ស្រេកឃ្លាន​ ដែលម៉ែមិនដែលពិសារអ្វីឲ្យឆ្អែតនោះទេ។ តែម៉ែបានមានប្រសាសន៍ថាម៉ែហូបឆ្អែតហើយកូន ម៉ែមិនឃ្លានទេ កូនហូបទៅ។ ខុសពីកូនដែលនៅពេលមានអ្វីឆ្ងាញ់តែងតែភ្លេចម៉ែហូបទាល់តែអស់ ផ្ទុយពីម៉ែដែលតែងតែទុកចំណីចំណុកបន្ទិចបន្ទួចទោះឆ្ងាញ់ទោះមិនឆ្ងាញ់ក៏ដោយក៏មិនដែលភ្លេចកូនទាល់តែសោះ។
 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ែតែងតែបញ្ចេញពាក្យសម្តីផ្អែមល្ហែមដាក់កូន​ជានិច្ច ទោះបីមិនសប្បាយចិត្តក៏ម៉ែនៅតែញញឹម។ ម៉ែធ្វើការនឿយហត់រាល់ថ្ងៃ ម៉ែអស់កម្លាំង ម៉ែចុករោក ម៉ែស្ពឹកស្រពន់ខ្លួនប្រាណ តែម៉ែនៅតែញញឹមដោយក្តីសង្ឃឹមដាក់កូនជានិច្ច ម៉ែបានមានប្រសាសន៍ថាម៉ែសប្បាយចិត្តណាស់នៅពេលដែលឃើញមុខកូន ម៉ែសប្បាយចិត្តណាស់នៅពេលដែលកូនមមិនអីស្របពេលដែលម៉ែកំពុងអស់កម្លាំង ហែវហត់ស្ទើរតែនឹងដួលចុះទៅហើយ។ម៉ែទ្រាំខ្លាំងណាស់ទោះក្តៅទោះរងារ ម៉ែមិនត្អូយត្អែឡើយ ម៉ែមិនខ្វល់ពីការហត់នឿយ ម៉ែភ្លេចអស់ហើយភាពសុខស្រួល ម៉ែខំលក់ម៉ែខំដូរម៉ែធ្វើគ្រប់យ៉ាងទាំងអស់នេះតើដើម្បីអ្នកណា? គឺដើម្បីកូនស្ងួនភ្ងាជាទីស្រឡាញ់របស់ម៉ែ។ម៉ែមិនចង់បានអ្វីពីកូនឡើយ សុំត្រឹមតែកូនហូបឆ្អែត រស់នៅស្រួល បានទៅសាលារៀនម៉ែពេញចិត្តណាស់ទៅហើយ ម៉ែមិនចង់ឲ្យកូនធ្វើអ្វីឲ្យធំដុំសម្រាប់ម៉ែទេ គ្រាន់តែកូនសុខសប្បាយម៉ែក៏សប្បាយចិត្តដែរ។
        ម៉ែតែងតែបីបាច់​ ថ្នមថ្នាក់ ថែរក្សាកូនការពារកូនគ្រប់ពេល​។ ម៉ែតែងតែលួងលោមបំពេរកូនរាល់ពេលដែលកូនឈឺ ម៉ែមិនដែលនិយាយមួយម៉ាត់ថា​ម៉ែពិបាក ម៉ែហត់ ម៉ែអស់កម្លាំង ម៉ែធុញទ្រាន់នឹងកូនឡើយ។ តែកូនទេដែលអកតញ្ញូ កូនតែងតែប្រើពាក្យសម្តីមិនសមរម្យដាក់ម៉ែកូនទេដែលតែងតែស្តីបន្ទោសឲ្យម៉ែថា ម៉ែបែបនេះម៉ែបែបនោះម៉ែមិនដូចជាម៉ែរបស់គេ​។ កូនតែងតែធ្វើអ្វីៗទៅតាមអំពើចិត្តដោយមិនបានគិតពីចិត្តម៉ែទាល់តែសោះ កូនបានសេពគប់មិត្តភក្តិមិនល្អកូនបានធ្វើរឿងដ៏អាកក្រក់ឲ្យម៉ែមិនសប្បាយចិត្ត កូនបានបន្ទោសបង្អាប់ម៉ែកូនបានប្រៀបធៀបម៉ែជាមួយអ្នកដទៃថាម៉ែមិនល្អ។ តែទង្វើទាំងងស់ដែលកូនបានធ្វើទាំងប៉ុន្មានទៅលើម៉ែគឺជាទង្វើដ៏លាមកអាក្រក់បំផុត។ ពេលនេះកូនទើបដឹងថា គ្មានអ្នកណាល្អជាងអ្នកម៉ែនោះឡើយមិនថាមានឧបសគ្គអ្វីម៉ែតែងតែនៅជាមួយកូនរហូត។ ហើយមិនថាមានរឿងអ្វីនៅឯណាកូនតែងឃើញមុខម៉ែជានិច្ច។ ម៉ែគឺជាម៉ែដ៏ល្អបំផុតសម្រាប់កូន ​ម៉ែគឺជាមនុស្សពិសេសម្នាក់ដែលកូនដឹងថាកូនមិនអាចអត់ម៉ែបានឡើយ កូនត្រូវការម៉ែ កូនស្រឡាញ់ម៉ែជាងគេនៅលើលោកនេះគ្មានអ្នកណាអាចប្រៀបផ្ទឹមជាមួយម៉ែបានឡើយ៕
ភួន សោភា(ទេសចរណ៍)
 E-mail: souphea.sn@gmail.com