Friday, March 13, 2015

ជីវិតក្មេងវត្ត




ក្មេងវត្តកំសតរស់អត់ស៊ីឃ្លាន
ខ្លួនក្ររហាមបានវត្តអាស្រ័យ
មកពីស្រុកស្រែខ្លួនខ្មៅជាប់ដី
ហូរញើសរាល់ថ្ងៃមិនដែលបានល្ហែ។
មករៀនបន្តចិត្តអរឥតប្រួល
ទាំងឈរទាំងដួលតស៊ូឥតប្រែ
ដើម្បីខ្លួនឯងបងប្អូនពុកម៉ែ
ទោះក្រុងឬស្រែមនុស្សដូចគ្នា។
រស់ក្រោមព្រះសង្ឃបាយវត្តជាគុណ
ដែលជាគ្រឿងទុនស្វែងរកវិជ្ជា
ប្រតិបត្តព្រះសង្ឃរៀនធម៌អា
មេរៀនសាលាទុកគ្រាន់ជាផ្លូវ។
តស៊ូអំណត់ខំអត់ស៊ូទ្រាំ
មិនគិតរងចាំព្រោះខ្លាចល្ងង់ខ្លៅ
ព្យាយាមឥតរាសម្រេចគោលដៅ
ជាឈ្នាន់តទៅឲ្យបានដល់ត្រើយ។
មិនដែលតូចចិត្តព្រោះត្បិតខ្លួនក្រ
ខំាទាំងត្រដរឥតរាថយឡើយ
ទ្រាំពាក្យមើលងាយពេបជ្រាយឥតស្បើយ
ខាំមាត់ទុកហើយចាំទុកក្នុងចិត្ត។
ទោះបីមាននាមជាកូនសេកលោក
តែគិតមានស្មោកដើរផ្លូវឧក្រិដ្ឋ
ឈានមួយជំហានតម្រង់ជីវិត
វិជ្ជាទ្រព្យពិតអនាគតថ្កើង​៕
ចិន ភ្នី(គី មីវិទ្យា)
E-mail: chinphny@gmail.com