Thursday, February 19, 2015

កាបូបលុយនិស្សិត




ខ្លួនជានិស្សិត               រាល់ថ្ងៃក្រៀមស្វិត
ព្រោះអត់លុយចាយ       មកពីស្រុកស្រែ
ស្រុកដីសែនឆ្ងាយ         ខំប្រឹងចំណាយ
មករៀនភ្នំពេញ។
គ្រាន់តែធ្លាប់ដឹង            លឺតែដំណឹង
ទីក្រុងភ្នំពេញ               ចិត្តសែនអាល័យ
កាយសែនទម្នេញ          ទីក្រុងភ្នំពេញ
ស្អាតស្រស់យ៉ាងណា។
ឈានជើងដើរចេញ        អរម្មណ៍ទន្ទេញ
ទទឹកភ្នែកខ្លោចផ្សា         លុយអើយសែនតិច
បានពីគ្រួសារ               ទៅចងអង្កការ
ផ្លែផ្កាឥតស្បើយ។
ពេលដែលមកដល់         អារម្មណ៍សែនខ្វល់
ក្នុងចិត្ដមិនល្ហើយ           គិតដល់សាលា
ថាធ្វើមេចវើយ              បានកមដល់ហើយ
គេរៀនយ៉ាយម៉េច។
រៀនបានមួយឆ្នាំ            អារម្មណ៍ប្រេះស្រាំ
ខ្ញុំគួធ្វើម្ដេច                  ក្នុងចិត្ដលេលា
ទឹកភ្នែកព្រេចៗ            ឲ្យធ្វើយ៉ាងម៉េច
កាបូបស្វិតហើយ។
ដេកគិតម្នាក់ឯង           ក្នុងចិត្ដសង្រែង
ជើយដៃតោះតើយ         ខ្ញុំអស់លុយហើយ
កាបូបក៏ស្វិត។
បន្ទប់ជួលគេ                អោយតែចុងខែ
អរម្មណ៍និស្សិត             ខ្លាចម្ចាស់បន្ទប់
គេងរំពៃគិត                 ឈើញកាបូបស្វិត
ឳកាបូបខ្ញុំ៕

ប៉ក់ តុលា(សំណង់ ស៊ីវិល)
E-mail: buktola72@gmail.com