Thursday, February 19, 2015

ក្រសាំង និងខ្វិត




ក្រសាំងនិងខ្វិត             ពាក្យពីរនេះពិត            
ន័យខុសស្រឡះ            ខុសទាំងអក្ខរា              
ចារមកខុសណាស់         មិនអាចផ្សាផ្សះ
ប្រៀបចាននិងឆ្នាំង។
រូបរាងសែនល្អ              រាងមូលបវរ                 
ល្អមើលជាខ្លាំង             ឯដើមទៀតសោធ         
ស្លឹកបែកចោតចាំង         ស្រដៀងគ្នាខ្លាំង
ខ្លះយល់ច្រឡំ។
ប្លែកតែតម្លៃ                 អត្ថមិនច្នៃ           
ខុសគ្នាយ៉ាងសម           មួយយកធ្វើម្ជូរ             
មួយយកទៅផ្សំ             អំបិលបន្លំ
ពេលជួបជុំគ្នា។
ខ្វិតមានតម្លៃ                 រស់ជាតិល្អក្រៃ             
ជូរចត់រៀងរា                 ហូបផ្សំនឹងស្វាយ          
ជាតិណាស់ល្អជា            ពេលជួបជុំគ្នា
សប្បាយរីករាយ។
ក្រសាំងឯណេះ             មិនចត់ជូរជ្រះ              
ដូចខ្វិតឯនាយ               ក្មេងអាចលេងបាន        
អូសឡានងាយៗ           ស្ដាប់ទៅរីករាយ
អ្នកនៅជនបទ។
ពិសេសមួយទៀត          រៀបរាប់មិនឆ្លៀត          
ផ្ទុំចេកកម្សត់                 គ្មានអ្វីដាក់ទេ                       
សំបកកាត់កត់               ដាក់ចូលសន្មត់
ឲ្យចេកឆាប់ទុំ។
បើសព្ទរឿងស្ល              ជាតិស្រស់កម្រ            
ជូរជាតិឆ្ងាញ់ងំ              បុកជ្រក់ក្រសាំង           
ម្ជូរខ្មែរប្រោសព្រំ           ហូបឆ្ងាញ់បង្គំ
ព្រោះគុណក្រសាំង៕​
ណិម សាលី(Management)
E-mail: nemsaly1095@gmail.com