Thursday, February 19, 2015

បាយ




កកក៏បាយពាក្យមនុស្សចាស់            
បុរាណចាំណាស់ច្បាស់មិនច្នៃ
គេឯងដឹងឮឥតក្រលៃ                     
កាន់ជាប់នឹងដៃក្នុងគំនិត។
ពាក្យថាបាយនេះយើងត្រូវការ          
ជនគ្រប់រូបាចង់នែបនិត្យ
វាមានតម្លៃស្មើបណ្ឌិត             
ជួយផ្ដល់កម្រិតគិតវែងឆ្ងាយ។
បើគ្មានទេមនុស្សក្ស័យបង់                       
រលាយសូន្យសុងអង្គរាងកាយ
ស្គមឡើងកំព្រឹងចិត្តជិនណាយ          
គិតក៏មិនឆ្ងាយគាប់ប្រសើរ។
បង្កទុក្ខទោសកើតជម្ងឺ                     
ធ្វើឲ្យយើងឈឺប្រាណបណ្ដើរ
ឲ្យវិបត្តិកើតមានមកលើ                  
ចិត្តគំនិតស្មើបាត់បង់ញ្ញាណ។
ខួរក្បាលល្ងង់ខ្លៅអន់ប្រាជ្ញា                      
អន់ទាំងវោហារសព្វរឿងរៀន
ដូច្នេះហើយទើបគ្រប់របៀន             
ពុំអាចវៀសវានទេគ្រាប់បាយ​៕
ណិម សាលី( managemeant)
E-mail: nemsaly1095@gmail.com