រលកបោកច្រាំង ទឹកពុលរារាំង
វិលវល់ពេញស្ទឹង ទន្លេជន់ជោរ
ហូរចូលទាំងបឹង ប្រឹងហូរពុះជ្រែក
បែកពពុះខ្ចាយ។
នាំអោយស្រែស្រូវ វស្សារដូវ
តែងខ្លួនឆើតឆាយ ពណ៌ខៀវស្រងាត់
គន់កាត់មិនណាយ សែនសុខសប្បាយ
អារម្មណ៌សែនស្ងប់។
ក្មេងចាស់ប្រុសស្រី អមប្រពៃណី
ដ៏ល្អប្រសព្វ បុរាណចាត់ចែង
កូនខ្មែរចាំចប់ មួយឆ្នាំត្រឡប់
ជុំញាត្តិការ។
ខ្មែរមានជំនឿ បុរាណក៏ជឿ
ជីដូនជីតា កើតមកក្នុងលោក
មុខមានកម្មា ស្លាប់ទៅជាតិណា
កើតប្រេតអន្ធការ។
រដូវបុណ្យភ្ជុំ មួលមីជួបជុំ
ជុំញាត្តិគ្រួសារ ជុំអស់មិត្តភក្តិ
ទោះឆ្ងាយប៉ុនណា សង្វាតកិច្ចការ
រូតរាសស្រូតទៅ។
ក្មេងចាស់ប្រុសស្រី គ្មានត្រាប្រណី
ទៅវត្តតំរូវ អន្សមនំគម
ផ្លែឈើម្នាស់ល្ពៅ ចង្ហាន់លើកទៅ
ប្រគេនព្រះសង្ឃ។
សែនដូនសែនតា បញ្ជូនផល្លា
ជាអានិសង្ស ឲ្យអស់ពួកញាត្តិ
ឆ្លៀតជូនតម្រង់ ជនបំបរបង់
គ្មានទីពឹងពាក់។
មនុស្សស្រីប្រុស ជុំគ្នាចំរុះ
សប្បាយពិតជាក់ រាំធុងបាសលេង
ក្មេងចាស់ជួបភ័ក្រ្ត កន្រ្ទឹមរាំញាក់
សប្បាយបីថ្ងៃ។
យាយៗតាៗ ធ្វើចរយាត្រា
ទៅវត្តវាល់ថ្ងៃ សន្សំកុសល
ផលបុណ្យសំចៃ ក្នុងបីថ្ងៃថ្លៃ
ឳកាសល្អពិត។
កម្លោះក្រមុំ រួមគ្នាបន្សំ
ហៅជួបជុំមិត្ត កំសាន្តរមណីយ
ទៅទីឆ្ងាយជិត បង្កជីវិត
លោកមានតម្លៃ។
នេះប្រពៃណី គ្រប់ជនប្រុសស្រី
គោរពពេញដៃ ខេមរាតម្កើង
លើកឡើងមិនច្នៃ ភទ្របទវ័យ
មួយឆ្នាំធ្វើម្ដង៕
ណិម សាលី(Management) E-mail: nemsaly1095@gmail.com |